ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់ផ្តើមបោះជំហានទៅក្តីស្រមៃដ៏ធំមួយទៀត គឺការក្លាយជាអ្នកគ្រប់គ្រងថ្មី នៃស្ថាប័ន Miss Planet Cambodia ប៉ុន្តែលើកនេះ ស្រីច័ន្ទ មិនមែនធ្វើម្នាក់ឯងទេ គឺនាងចាប់ដៃស្ត្រីឆ្នើម អ្នកនាង លឹម សុធាលីកា ជា CEO ហាងរចនាគ្រឿងអលង្ការ ជាងហេងវណ្ណអាន។

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវស្ថាប័ន Miss Planet International ប្រកាសជាសាធារណៈ នៅរសៀលថ្ងៃ២៤ ខែមេសា ឆ្នាំ ២០២៤ ភ្ជាប់ជាមួយពាក្យពេចន៍អបអរសាទរដល់ ម្ចាស់ National Director នៃ​ Miss Planet Cambodia។ រំពេចនោះ មិត្តភ័ក្តិអ្នកសិល្បៈជាច្រើន អ្នកប្រើប្រាស់ហ្វេសប៊ុក និងហ្វេនៗនិយមគាំទ្រវិស័យបវរកញ្ញា បាននាំគ្នាអបអរ​សាទរស្ត្រីឆ្នើមទាំងពីររូបចំពោះការចាប់ដៃគ្នាបង្កើតប្រវត្តិសាស្រ្តថ្មីដល់កម្មវិធី Miss Planet Cambodia។

ក្រឡេកទៅមើល អ្នកនាង ខាត់ ស្រីច័ន្ទ CEO of KARA EVENTS បានបង្ហោះស្វាគមន៍កម្មវិធី Miss Planet Cambodia ដោយក្តីរំភើប ថែមទាំងលើកឡើងថា នេះជាការចាប់ថ្មីសម្រាប់ អ្នកទាំងពីរក្នុងការរៀបចំកម្មវិធីថ្នាក់ជាតិដ៏អស្ចារ្យមួយនេះ។ 

CEO of KARA EVENTS បានលើកឡើងថា «WELCOME TO PLANET CAMBODIA Miss Planet Cambodia នេះជាការចាប់ថ្មីសម្រាប់ នាងខ្ញុំទាំងពីរនាក់ សម្រាប់ការរៀបចំ កម្មវិធីថ្នាក់ជាតិដ៏អស្ចារ្យមួយនេះ កម្មវិធីនេះជាក្ដីស្រមៃដែល នាងខ្ញំចង់ធ្វេីមកជាយូដោយសារតែ កម្មវិធី Miss Planet គឺជា Tittle របស់ប្រទេសកម្ពុជាផ្ទាល់ នឹង ផលិតដោយកូនខ្មែរ ដែរជាស្ត្រីដ៏រឹងមាំផងដែរ ហេីយយេីងខ្ញុំនឹងធ្វេីកម្មវិធី Press Conference ជាផ្លូវការណ៍ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ គ្រប់យ៉ាងគឺត្រូវការការគាំទ្រពីពុកម៉ែបងប្អូន ហេីយនាងក៏មានដៃគូរសហការណ៍ដ៏ល្អ និងជា Team របស់នាងខ្ញុំផ្ទាល់ ព្រមជាមួយ Lim Sothealika I will make it happen to be a new PLANET CAMBODIA»

បន្ទាប់ពីឃើញការប្រកាសជាផ្លូវការនេះ អ្នកនិយមគាំទ្រវិស័យ beauty pageant នៅកម្ពុជា នាំគ្នាជ្រួលជ្រើមចង់ឃើញការរៀបចំកម្មវិធី Miss Planet Cambodia ឱ្យបានឆាប់ៗ ព្រោះពួកគេជឿជាក់ថា ក្រោមថ្វីដៃរបស់ស្ត្រីឆ្នើមទាំងពីររូបនេះ ពិតជាអាចបង្កើតរូបភាពថ្មីមួយឱ្យកម្មវីធី Miss Planet Cambodia ហើយរឹតតែអស្ចារ្យជាងនេះ PD MGKPC 2024 ប្រាកដជាដាក់បញ្ចូលសិល្បៈវប្បធម៌ដ៏រស់រើករបស់ខ្មែរ បង្ហាញទៅអន្តរជាតិច្រើនតាមដែលអាចធ្វើទៅបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា