ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ ដើម្បីឱ្យដើរទាន់ trend នាពេលបច្ចុប្បន្ន។ ក្នុងចំណោមនោះ ក៏មាននាដការីរបាំបុរាណ សុខគា គីមលាង ហៅ Kon Ant ម្នាក់ដែរ ដោយនាងបានចំណាយពេល ២ ថ្ងៃដើម្បីផលិតវីដេអូ Asokamakeup challenge នេះ។


ការលះបង់របស់ Kon Ant មិនឥតប្រយោជន៍ឡើយ ដោយវីដេអូ ឥណ្ឌា Asoka ដែលនាងបានធ្វើផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាទាំងលើបណ្តាញសង្គមហ្វេសប៊ុក អ៊ីនស្រ្តាក្រាម ខណៈវីដេអូលើ Tik Tok ផ្ទុះខ្លាំងជាងគេតែម្តង។


មិនត្រឹមតែគាំទ្រប៉ុណ្ណោះទេ អ្នកគាំទ្ររបស់ Kon Ant ថែមទាំងសំណូមពរឱ្យនាងផលិតវីដេអូបែបខ្មែរ និងចម្រៀងខ្មែរទៀតផង។ មិនបង្អង់យូរ នាដការីរបាំបុរាណម្នាក់នេះក៏ទទួលពាក្យសំណូមពររបស់អ្នកគាំទ្រ ដោយប្រកាសឱ្យដឹងថា នាងនឹងធ្វើជូនតាមសំណូមពររបស់អ្នកគាំទ្រគ្រាន់តែសុំប្រើពេលបន្តិច។
លើទំព័រហ្វេសប៊ុកផ្លូវការ Kon Ant បានរៀបរាប់ឱ្យដឹងថា «នាងខ្ញុំនាដការីរបាំបុរាណម្នាក់នេះទទួលបានការគាំទ្រពីបងអូនជនរួមជាតិ ពីកម្រងវីឌីអូ ឥណ្ឌា Asoka ក៏មានអ្នកគាំទ្រនាងខ្ញុំចង់ឃើញធ្វើវីឌីអូបែបខ្មែរ និងចម្រៀងខ្មែរ ចង់និយាយថា ជូនតាមសំណូមពរ ប៉ុន្តែសុំប្រើពេលបន្តិចណា រវល់ហត់ប៉ុណ្ណា ក៏ឆ្លៀត ដើម្បីការស្រឡាញ់នឹងថែរក្សា»។
បន្ទាប់ពីឃើញការបង្ហោះបែបនេះ ហ្វេនៗ និងអ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងច្រើនកុះករបានសម្រុកទៅ cmt គាំទ្រ Kon Ant យ៉ាងពេញទំហឹង ថែមទាំងរំអុកចង់ឃើញវីដេអូបែបខ្មែររបស់នាដការីរូបនេះឱ្យបានឆាប់ទៀតផង។ ប៉ុន្តែ យ៉ាងណាគេពុំដឹងថា Kon Ant នឹងផលិតវីដេអូនោះនៅពេលណាឡើយ៕


























Account
Security
Favourite Content