បើទោះជាបទ “អ្នកណាជាម្ចាស់បេះដូងអូន” ចេញតាំងពីជាង ១០ ឆ្នាំមុនក៏ពិតមែន ប៉ុន្តែចម្រៀងមួយនោះ នៅតែដក់ក្នុងចិត្តអ្នកស្ដាប់រហូតមកមិនប្រែឡើយ។ “អ្នកណាជាម្ចាស់បេះដូងអូន” ជាការបកស្រាយរួមគ្នារវាងតារាចម្រុងប្រុស ២ រូប គឺ ឆាយ វីរៈយុទ្ធ និង អាន គុណកូឡា ដែលគ្រានោះ សឹងគ្រប់ទីកន្លែងឮតែបទនេះ។

ឆាយ វីរៈយុទ្ធ និង អាន គុណកូឡា ធ្លាប់ស្ថិតនៅក្រោមផលិតកម្ម M Production តែមួយកាលពីអំឡុងឆ្នាំ ២០០៨ -២០០៩ ហើយពួកគេពិតជាទទួលបានការគាំទ្រខ្លាំងចំពោះបទ “អ្នកណាជាម្ចាស់បេះដូងអូន”។ ថ្មីៗនេះអ្នកទាំង ២ បានឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីមួយ ហើយក៏ច្រៀងបទដ៏ល្បីកាលពីជាង ១០ ឆ្នាំមុន បានយ៉ាងពីរោះដដែល។
សម្រាប់ អាន គុណកូឡា ទោះជាបាត់មុខមួយរយៈ តែមានទឹកដមសំឡេងផ្អែមពីរោះដដែល ហើយចំណែក ឆាយ វីរៈយុទ្ធ នៅតែរក្សាការច្រៀងស្រែកបានខ្ពស់មិនប្រែដដែល។ បូករួមការសម្ដែងជាមួយតួអង្គស្រី វីរៈនិច្ច នៅលើឆាក ជំនួស ស៊ឹម ថៃណា ក្នុង MV ឃើញថា ស៊ីចង្វាក់គ្នាតែម្ដង ហើយអ្នកបានទៅទស្សនាស្រែកហ៊ោខ្លាំង ក្រោយអ្នកទាំង ២ វិលមកច្រៀងរួមគ្នាម្ដងទៀត។

ក្រោយឃើញ វីរៈយុទ្ធ និង គុណកូឡា វិលមកម្ដងទៀតបែបនេះអ្នកគាំទ្ររំភើប និងបានសរសើរថាចម្រៀងមួយបទនោះនៅតែពីរោះ ព្រមទាំងចង់ឲ្យអ្នកទាំង ២ បន្តច្រៀងបទនេះ និងផលិតបទថ្មីបន្ថែមទៀត៕



Link វីដេអូ៖ បទ អ្នកណាជាម្ចាស់បេះដូងអូន























Account
Security
Favourite Content