តារាសម្ដែងប្រុស Lee SunKyun ដែលជាតួសម្ដែងក្នុងភាពយន្ដដ៏ល្បី កាលពីឆ្នាំ ២០១៩ គឺរឿង «Parasite» ត្រូវបានរាយការណ៍ថាបានទទួលមរណៈភាពនៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៣។

យោងតាមប្រភពព័ត៌មាន SPOTV បានឲ្យដឹងថា ប៉ូលីសក្រុងសេអ៊ូល បានបញ្ជាក់ពីអត្ដសញ្ញាណរបស់បុរសម្នាក់ដែលបានសន្លប់បាត់បង់ស្មារតីក្នុងឡានថា ជាតារាប្រុសល្បីឈ្មោះ Lee SunKyun។ ក្រោយមកបន្ទាប់ពីការសង្រ្គោះ លោកត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតក្នុងវ័យ ៤៨ ឆ្នាំ។ ឡានរបស់តារាប្រុសរូបនេះត្រូវប្រទះឃើញចតចោលនៅតំបន់ Seongbuk ក្នុងទីក្រុងសេអ៊ូល។


មុនរឿងអកុសលនេះបានកើតឡើង តារាប្រុស Lee SunKyun ត្រូវបានជាប់សង្ស័យពាក់ព័ន្ធជាមួយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ តែលោកបានបដិសេធថា លោកមិនបានដឹងថាវាជាគ្រឿងញៀនឡើយ និងយល់ច្រឡំថាវាជាប្រភេទថ្នាំងងុយគេង។ រឿងអាស្រូវនេះធ្វើឲ្យកេរ្ដិ៍ឈ្មោះដែលលោកខំសាងស្ទើររលាយខ្ទេចខ្ទី និងត្រូវមហាជនជាច្រើនរិះគន់ពាសពេញបណ្ដាញសង្គម។


ការស្លាប់របស់លោកមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ថាមកពីមូលហេតុអ្វីឡើយ ដោយមិនទាន់បញ្ជាក់ច្បាស់ថាជាឧបទ្ទវហេតុ ឬក៏ធ្វើអត្តឃាតខ្លួនឡើយ។ ដូច្នេះមានតែរង់ចាំព័ត៌មានបន្ថែមពីខាងក្រុមប៉ូលីសតែប៉ុណ្ណោះ៕























Account
Security
Favourite Content