Espisode ទី១ នៃកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ ត្រូវបានចាក់បញ្ចាំងជាហើយ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ដោយគណៈកម្មការក្នុងវគ្គជម្រុះដំបូងមាន ៣ រូប រួមមាន មាន សូនីតា តារាសម្តែង និងជាតារាម៉ូដែល,ជ័យ រដ្ឋា អ្នកជំនាញថតរូបមកពី LAWOGA និងលោក អូលីវ៉ា គង់ អ្នកច្នៃម៉ូដ និងជាគ្រូបង្ហាត់បង្រៀនដើរ Catwalk និងជាស្ថាបនិកកម្មវិធី Cambodia’s Queen of The Catwalk។

ក្រោយឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញ កម្មវិធីបានរកឃើញបេក្ខនារីកំពូល ១៦ រូប ដែល Top 16 នឹងត្រូវបន្តប្រកួតប្រជែងនៅក្នុងវិញ្ញាសាពិសេសជាច្រើនទៀតនៅក្នុងវគ្គបន្ទាប់ ដើម្បីស្វែងរកម្ចាស់ជយលាភីតែម្នាក់គត់ នៃកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ នេះ។

អ្នកច្នៃម៉ូដ អូលីវ៉ា គង់ បានឱ្យដឹងថា សម្រាប់វគ្គបន្តបន្ទាប់ សុទ្ធសឹងជាវិញ្ញាសាខ្លឹមៗ ដែលត្រូវឱ្យបេក្ខនារីកំពូលទាំង ១៦ បញ្ចេញសមត្ថភាព ភាពក្លាហាន និងទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ពួកគេរៀងៗខ្លួន។ ពីមួយវិញ្ញាសាទៅមួយវិញ្ញាសាកាន់តែលំបាក ដែលតម្រូវឱ្យបេក្ខនារីមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីឆ្លងកាត់វាទៅបាន។ យ៉ាងណាមិញ លោកក៏សូមលើកទឹកចិត្តដល់បេក្ខនារីគ្រប់រូបឱ្យសំណាងល្អ ឆ្លងកាត់ការប្រកួតវគ្គបន្ទាប់ឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតប្រជែងដ៏ធំនេះ។

សូមជម្រាបផងដែរថា មានបេក្ខនារីតែម្នាក់គត់ ដែលនឹងក្លាយជាម្ចាស់ជយលាភីកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១។ ម្ចាស់ជយលាភីរូបនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី រួមមានកុងត្រារយៈពេល ២ ឆ្នាំជាមួយ Queen Victoria Agency, ដំណើរកម្សាន្តថតរូបបែប fashion នៅប្រទេសអ៊ីតាលីរយៈពេល ១ សប្តាហ៍, ក្លាយជាតារាគ្របមុខរបស់ទស្សនាវដ្តី MUQUE, ឱកាសធ្វើជាទូតសុឆន្ទៈឱ្យប្រេនជាច្រើន រួមទាំងប្រាក់រង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ១ ម៉ឺនដុល្លារអាមេរិក។
ចង់ដឹងថា បេក្ខនារីកំពូលទាំង ១៦ រូប ឆ្ពោះទៅប្រកួតវិញ្ញាសាបន្ទាប់កម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ ជានរណាគេខ្លះទស្សនារូបភាពខាងក្រោមនេះ៖



































































Account
Security
Favourite Content