ក្មេងប្រុសជនជាតិបរទេសម្នាក់នេះ ដែលមិនទាន់ត្រូវបានស្គាល់អត្តសញ្ញណកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា តាមរយៈវីដេអូផ្សេងៗ បង្ហាញពីក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅរបស់កុមារម្នាក់នេះមកលើសិល្បៈ វប្បធម៌ ប្រទេសកម្ពុជា។ តាមរយៈវីដេអូដែលត្រូវបានគេបង្ហោះជាបន្តបន្ទាប់កុមារបរទេសរូបនេះ បានរៀនរាំរបាំខ្មែរ ដោយមានការបង្ហាត់បង្រៀនពីប្រជាជនកម្ពុជា។ ដោយឡែកថ្មីៗនេះ វីដេអូក្មេងប្រុសបរទេសរូបនេះ បានចូលទៅរាំចង្វាក់រាំវង់ ពេលឃើញវង់តន្ត្រីខ្មែរ កំពុងប្រគំយ៉ាងពីរោះ នៅ Pub street ខេត្តសៀមរាប កំពុងតែធ្វើឱ្យមានការកោតសរសើរជាខ្លាំង ដែលក្មេងប្រុសខាងលើមានចិត្តស្រលាញ់វប្បធម៌យ៉ាងនេះ។


កុមារាបរទេសរូបនេះ បានបង្ហាញកាយវិការយ៉ាងសមសួន ព្រមទាំងបង់កក្រម៉ាខ្មែរ រាំចង្វាក់រាំវង់ ជាចង្វាក់ប្រជាប្រិយខ្មែរ ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចោលភ្នែកក្រឡេកមើលគ្រប់គ្នា។ យ៉ាងណាមិញ AMS នៅមិនទាន់អាចស្វែងរកប្រភពដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់កុមារាបរទេសខាងលើនៅឡើយទេ ប៉ុន្តែអ្នកសារព័ត៌មានយើងខ្ញុំនឹងព្យាយាមស្វែងរកប្រភពមកបញ្ជាក់ពីអត្តសញ្ញាណក្មេងប្រុសបរទេសរូបនេះ។ ៕

ទស្សនាវីដេអូកុមាបរទេសរាំតាមរយៈតំណនេះ៖ https://www.facebook.com/100020380299991/videos/pcb.1268575703831761/658270476505737























Account
Security
Favourite Content