កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ភាពយន្ដឯកសាររបស់ Sulli ត្រូវបានចេញផ្សាយជាផ្លូវការ បន្ទាប់ពីផលិតហើយអស់រយៈពេល ៤ ឆ្នាំ។ ភាពយន្ដឯកសារ Persona: Sulli គឺជាការងារចុងក្រោយដែលនាងបានបន្សល់ទុកមុនធ្វើអត្ដឃាត ខណៈបានបង្ហាញពីគំនិតផ្សេងៗ របស់នាងដែលមិនធ្លាប់បានបង្ហាញកាលពីមុន។


ភាពយន្ដឯកសារនេះដែរត្រូវបានដឹកនាំថតដោយលោក Jung YoonSuk និងចំណាយរយៈពេល ៤ ឆ្នាំទើបអាចបញ្ចេញវាជាផ្លូវការបាន។ ក្នុងបទសម្ភាសន៍ទាក់ទិននឹងការធ្វើភាពយន្ដឯកសារនេះឡើង អ្នកដឹកនាំលោក Jung YoonSuk ក៏បាននិយាយពីអត្ដចរិតរបស់ Sulli ប្រាប់ទៅកាន់មហាជនផងដែរ។
លោក Jung YoonSuk បានលើកឡើងថា នាងជាក្មេងស្រីម្នាក់ដែលមានអត្ដចរិតល្អ និងកក់ក្ដៅខ្លាំង។ នាងជាមនុស្សដែលតែងយកគំនិតអ្នកដទៃមកពិចារណា និងមិនរឹងរូសឡើយ រាល់ពេលដែលលោកផ្ដល់ជាគំនិតយោបល់ នាងតែងតែស្ដាប់ និងគិត មិនចចេសរឹងរូសអាងខ្លួនជាតារាមានឈ្មោះល្បីក្រអឺតក្រទមឡើយ។




លោកបន្ដថា “អត្ដចរិតរបស់នាងហាក់ដូចជាខុសខ្លាំងពីអ្វីដែលនាងបានឲ្យមហាជនបានឃើញ ដូច្នេះទើបពេលខ្លះនាងតែងត្រូវបានគេយល់ច្រឡំ និងទទួលរងការរិះគន់មិនឈប់ឈរ“។ លោកបានបន្ថែមថា Sulli ជាតារាចម្រៀងម្នាក់ដែលព្យាយាមស្វែងរកសិទ្ធិសេរីភាព និងបំបែកផ្នត់គំនិតរបស់មហាជនចំពោះរឿងមួយចំនួនដែលគ្រប់គ្នាគិតថាតារាមិនអាចធ្វើបាន ឬគ្មានសិទ្ធិធ្វើ។
គួរបញ្ជាក់ថា គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ Sulli បានសម្រេចចិត្តធ្វើអត្ដឃាត ដោយសារតែរូបនាងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ហើយរឿងនេះបានក្លាយជាប្រធានបទក្ដៅគគុកជុំវិញពិភពលោក។ បើទោះជារូបនាងលែងមានវត្ដមានក្នុងពិភពលោកនេះហើយក្ដី ប៉ុន្ដែ Sulli បានចាកចេញទៅបន្សល់តែការចងចាំល្អៗដល់អ្នកគាំទ្រ៕























































Account
Security
Favourite Content