យីអ៊ុនឡើង! កុសុមៈ ដឹកដៃ វ៉ៃហាំង ទៅចូលរួមសម្ភោធប្រេន Tommy នៅថៃជួបសុទ្ធតែតារាល្បីៗ

កាលពី​ពេល​ថ្មី​ៗ​នេះ​តារា​កម្ពុជា​ប្រុស-ស្រី ២ រូប គឺ ខាត់ វ៉ៃហ្វាំង និង សាន កុសុមៈ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សម្ពោធ Collection ថ្មី​មួយ​នៅ​ថៃ ហើយ​ក៏​មាន​អ្នក​តំណាង​ផ្សេង​ៗ​ទៀត​ដែរ។ អ្វី​ដែល​ពិសេស​សម្រាប់​តារា​ខ្មែរ​ទាំង២ គឺ​បាន​ជួប និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ជាមួយ​តារា​ថៃ Toey Jarinporn, Gemini, Fourth និង Primiily។

បើ​តាម​ការ​ឲ្យ​ដឹង​ពី កុសុមៈ ថា នាង និង វ៉ៃហាំង ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី Tommy Hilfiger Fall 2023 ព្រម​ទាំង​បាន​ជួប​ជា​មួយ​តារា​តំណាង​ប្រចាំ​ប្រទេស​របស់ Tommy Hilfiger ផ្សេង​ៗ​ទៀត ដែល​មកពី៦ ប្រទេស​ផ្សេង​ៗ​គ្នា​មាន​ថៃ,ម៉ាឡេស៊ី,វៀតណាម, ឥណ្ឌូណេស៊ី និង​ហ្វីលីពីន។

បើ​និយាយ​ពី​រូប​សម្រស់​វិញ ទាំង វ៉ៃហាំង និង កុសុមៈ ពិតជា​​លេចធ្លោ ជាមួយ​ស្ទីល​បែប​ធម្មតា​ៗ តែ​មើល​ទៅ​ស្អាត​គ្មាន​ទាស់​តែ​ម្ដង។ បូករូម​ស្ទីល៍​ផាត់​មុខ​ស្រាល​ៗ សម​នឹង​សម្លៀកបំពាក់​របស់​ប្រេន Tommy គ្មាន​ទាស់។

តារា​ស្រី​កំពុង​សាង​កេរឈ្មោះ​នៅ​ឆាក​អន្តរជាតិ​រូបនេះ ក៏​ទើប​វិល​មក​ពី​ដើរម៉ូដ​ទៅដើរម៉ូដ Tokyo Fashion Week SS24 នៅជប៉ុន ក្នុង​នាម​តារាស្រីខ្មែរតែម្នាក់គត់ ហើយ​ វ៉ៃហាំង ជា​តារា​មាន​អ្នក​ស្គាល់​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ស្រាប់។ ចង់​ដឹង​ថា​តារា​ខ្មែរ និង​តារា ៥ ប្រទេស​ទៀត​ដែល​ចូលរួម Tommy Hilfiger Fall 2023 ស្រស់​ស្អាត​យ៉ាង​ណា សូម​មើល​រូប​ខាងក្រោម​នេះ៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កូរ៉េខាងត្បូងបែងចែក​ថវិកា ៨.៦ លានដុល្លារ កែច្នៃពហុកីឡដ្ឋានតាមខេត្តឱ្យមានស្តង់ដារសម្រាប់ការប្រគំតន្ត្រី K-pop

ក្រសួងវប្បធម៌កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងចំណាយថវិកាចំនួន ១២ ប៊ីលានវ៉ុន (ប្រហែល ៨.៦ លានដុល្លារអាមេរិក) នៅក្នុងឆ្នាំនេះ ដើម្បីផ្លាស់ប្តូររូបរាងពហុកីឡដ្ឋាន និងទីលានកីឡាពហុបំណងតាម

សិទ្ធី នីកា, ម៉ានីកា និង កុសុមៈ ស្រីស្អាតទាំង ៣ យូរៗជុំគ្នាម្ដង បញ្ចេញសម្រស់ភ្លឺចិញ្ចាច

កម្រ​បាន​ជួបជុំ​គ្នា​បែបនេះ តារា​សម្ដែង​ស្រី​ទាំង ៣ សិទ្ធី នីកា, សរពេជ្ញ ម៉ានីកា និង សាន្ត កុសុមៈ បង្អួត​សម្រស់​ក្នុង​រូបភាព​តែ​មួយ ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​សម្រស់​តារា​ស្រី ៣ រូប។ តារា​ស្រី​ទាំង ៣ បាន​ជួប​គ្នា​នា​កម្មវិធី​

អ្នកគាំទ្រដែលតាមរំខាន Jungkook ក្រុម BTS ត្រូវតុលាកាសម្រេចព្យួរទោសជាប់ពន្ធនាគារ និងប្រឈម​ការបណ្តេញចេញពីប្រទេសកូរ៉េ

អ្នកគាំទ្រជនជាតិប្រេស៊ីលម្នាក់ ដែលបានធ្វើសកម្មភាពតាមរំខាន (Stalk) សមាជិកក្រុម BTS Jungkook ជាច្រើនលើកច្រើនសា ដោយបានចុចកណ្ដឹងទ្វារផ្ទះរបស់លោកចំនួន ១៣៣ ដងក្នុងមួយយប់ និងបានលបចូលទៅក្នុង

មង្គលការកូនស្រីម្ចាស់សម្អាងការ ប៉ារ៉ាឌី តារាល្បីៗជ្រើសប្រើឈុតប្រណីតច្នៃដោយ ប៉ារ៉ាឌី ផ្ទាល់

ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​ពិធី​មង្គល​ការ​កូន​ស្រី​ម្ចាស់​សម្អាង​ការ ប៉ារ៉ាឌី ដែល​បង្ហាញ​វត្តមាន​ចូល​រួម​សុទ្ធ​សឹង​តែ​តារា​ល្បីៗ​នៅ​ក្នុង​ស្រុក ក្នុង​ឈុត​សម្លៀកបំពាក់​ប្រណីតៗ ដែល​ច្នៃ​ដោយ​ផ្ទាល់​ពី​ម្ចាស់​ហាង​តែ​

បង្ហាញវត្តមាននៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រះនាង ជេនណា កាន់តែស្រស់ស្អាត និង ស្រគត់ស្រគំ

ព្រះនាង នរោត្តម ជេនណា បាន​ចូល​រួម​ពិធី​សម្ពោធ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ « អង្កេតលើវាក្យសព្ទ៖ ពេល​ភាសា​ខ្មែរ​ជួប​ភាសា​បារាំង» នៃ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ បង្ហាញ​វត្តមាន​នៅ​សារមន្ទីរ ព្រះ​ស្រី​ឦសាន​វរ្ម័ន ថ្មី​ៗ​នេះ ព្រះនាង ជេនណា បាន​គ្រង​ឈុត​សម្លៀកបំពាក់​បុរាណ និង​បន្ថែម​ដោយ​ការ make

RM មេក្រុម BTS ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសកលដំបូងក្នុងប្រវត្តិសាស្រ្តសម្រាប់សារមន្ទីរជាតិកូរ៉េ

កាលពីថ្ងៃទី ២០ ខែមិថុនា ខាងសារមន្ទីរបានប្រកាសថា RM ត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលរបស់ខ្លួន ដោយនេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលសារមន្ទីរមួយនេះបានផ្តល់តួនាទីបែបនេះដល់បុគ្គលណាម្នាក់

Felix ដាក់របស់ដេញថ្លៃ រួមរកថវិកាបរិច្ចាគជូនអង្គការ UNICEF

កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ កូនបាល់ម៉ាក Louis Vuitton ដែល Felix បានបរិច្ចាគ រួមជាមួយហត្ថលេខារបស់លោក បានលក់ចេញនៅក្នុងពិធីដេញថ្លៃសប្បុរសធម៌របស់ក្រុមហ៊ុន Sotheby's ដើម្បីប្រមូលថវិកាបរិច្ចាគជូនដល់

Stray Kids ប្រកាសវិលត្រលប់ជាមួយអាល់ប៊ុមថ្មីក្នុងខែសីហា និងការប្រគំតន្ត្រីទេសចរណ៍ទូទាំងពិភពលោក

ក្រុមចម្រៀងបុរសដ៏ពេញនិយម Stray Kids នឹងចេញផ្សាយអាល់ប៊ុមថ្មីមួយនៅក្នុងខែសីហាខាងមុខនេះ ព្រមទាំងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីមួយទៀតផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​