កាលពីយប់ថ្ងៃទី ១២ ខែវិច្ឆិកា នេះ ជី ដេវីត កំពូលតារាចម្រៀងរ៉េបដ៏ល្បីល្បាញ បានសហការជាមួយស្ទីង បង្កើតនូវមហាព្រឹត្តិការណ៍មហោស្រពតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ ២០២៣ នេះ ដោយមានទស្សនិកជនទិញសំបុត្រ ចូលទស្សនាប្រមាណជាង ១ម៉ឺននាក់។ អាចនិយាយបានថា មហោស្រពតន្ត្រី Sting Musicverse Festival ជាការប្រគំតន្ត្រីស្តង់ដាលំដាប់អន្តរជាតិ ជាមួយឆាកដ៏ធំសម្បើម និងប្រព័ន្ធបច្ចេកទេសភ្លើង សំឡេង មិនធ្លាប់មាននៅកម្ពុជា។

យ៉ាងណាមិញបើនិយាយពីការរៀបចំខ្លួនរបស់កំពូលតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត អ្នកគាំទ្រច្បាស់ជាដឹងហើយថា លោកជាសិល្បករកម្ពុជាមួយរូប ដែលហ៊ានចាយលុយរាប់ពាន់ដុល្លារ លើប្រេនល្បីៗលើពិភពលោក ដើម្បីឱ្យស័ក្ដិសមនឹងកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់ខ្លួន។ តួយ៉ាងសំលៀកបំពាក់ដែល ជី ដេវីត ស្លៀកច្រៀងបើកឆាកកាលពីយប់មិញនេះ មានតម្លៃដល់ខ្ទង់ជិត ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ។

បើតាមហ្វេនផេកអ្នកគាំទ្រ លោក ជី ដេវីត បានទម្លាយពីតម្លៃ ខោ អាវ ប្រេនល្បីៗ ដែលលោកស្លៀកច្រៀង ឈុតដំបូងនេះ មានដូចជា៖
១. អាវប្រេនLV Reconstructed LeatherBiker Jacket តម្លៃខ្ទង់ 11200$
២.ខោក្នុងប្រេន Balenciaga T BOXER POUR HOMME EN NOIR 195 € គិតជាដុល្លារ ស្មើនឹង 238.57$
៣.ស្បែកជើងប្រេន Louis Vuitton LV TRAINER SNEAKER តម្លៃ $6,965





























Account
Security
Favourite Content