កំពូលអ្នកគាំទ្ររបស់ Taylor Swift ពិតជាធ្វើឲ្យមហាជនជាច្រើនជុំវិញពិភពលោកមានការភ្ញាក់ផ្អើល ដោយសារតែពួកគេសុខចិត្តដេកបោះតង់រយៈពេល ៥ ខែនៅកន្លែងប្រគំតន្ដ្រីរបស់នាង។

ក្រុមអ្នកគាំទ្ររបស់ Taylor Swift នៅប្រទេសអាហ្សង់ទីន បានបោះតង់នៅខាងក្រៅ River Plate Stadium ដើម្បីរង់ចាំចាប់កន្លែងល្អៗ និងនៅខាងមុខសម្រាប់ មើលការប្រគំតន្ដ្រីរបស់តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ។ ក្រុមអ្នកគាំទ្រខ្លះបានលើកឡើងថាពួកគេបានមកបោះតង់គេងនៅទីនេះ រយៈពេល ៥ ខែមកហើយចាប់តាំងពីខែ មិថុនា ឆ្នាំ ២០២៣។ បើតាមរបាយការណ៍របស់ Pitchfork បានឲ្យដឹងថា ក្រុមអ្នកគាំទ្រដែលបោះតង់រង់ចាំការប្រគំតន្ដ្រីភាគច្រើនជានារីវ័យក្មេង និងមានអាយុចាប់ពី ១៨ ឆ្នាំឡើង។




អ្នកគាំទ្រដែលទៅបោះតង់រង់ចាំសុទ្ធសឹងតែជាទិញសំបុត្រដែលអាចមានឱកាសឈរនៅក្បែរឆាកដូច្នេះទើបពួកគេត្រូវទៅរង់ចាំមុនដើម្បីចាប់កន្លែងល្អៗ និងងាយស្រួលក្នុងការទស្សនាការប្រគំតន្ដ្រី។ ក្រុមអ្នកគាំទ្ររបស់ Taylor Swift ត្រូវបានគេចាត់ទុកថាជាអ្នកគាំទ្រស្មោះស្ម័គ្រ និងរង់ចាំនៅកន្លែងប្រគំតន្ដ្រីយូរបំផុតដែលមានរយៈពេលដល់ទៅជាង ៥ ខែ។
គួរបញ្ជាក់ផងដែរថា ការប្រគំតន្ដ្រីទេសចរណ៍របស់កំពូលតារាស្រី Taylor Swift នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីននឹងធ្វើឡើងរយៈពេល ៣ ថ្ងៃគឺថ្ងៃទី ៩,១០ និង ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ៕


























Account
Security
Favourite Content