គូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ ថ្មីៗនេះទើបបណ្តើរគ្នាដូចលលកញីឈ្មោលចូលរួមកម្មវិធី Fashion Week របស់ប្រ៊េនលំដាប់ពិភពលោក DOLCE & GABBANA នៅទីក្រុង Milan ប្រទេសអ៊ីតាលី។





គួរឱ្យភ្ញាក់ផ្អើល ទោះបីពេលនេះសាមីខ្លួន ទេព បូព្រឹក្ស កំពុងមានវត្តមានលើទឹកដីអឺរ៉ុបក៏ពិតមែន ប៉ុន្តែនាងនៅឆ្លៀតទម្លាក់បទចម្រៀងថ្មីនៅស្រុកខ្មែរ ធ្វើឱ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលជាខ្លាំងចំពោះស្នាដៃនេះ។ ចម្រៀងថ្មីរបស់ បូព្រឹក ដែលទើបទម្លាក់ក្តៅៗលើទីផ្សារចំណងជើងថា «GG» ជាចម្រៀងរ៉េបលក្ខណៈបែបហ៊ីបហប មើលទៅប្លែកភ្នែក និងត្រូវចិត្តយុវវ័យសម័យថ្មីស្តូកតែម្តង។ គ្រាន់តែបទថ្មីនេះទម្លាក់លើទីផ្សារភ្លាម ហ្វេនៗនាំគ្នាសម្រុកស្តាប់ភ្លែត ហើយហ្វេនខ្លះទៀតក៏បានចាក់បទថ្មីនេះនៅក្នុងក្លឹបរាត្រី ដើម្បីរាំលេងកម្សាន្តទៀតផង។
ចង្វាក់ភ្លេងថ្មី បូករួមសំនៀងចុងជួនក៏ពីរោះបទថ្មីនោះ ឆក់ត្របាញ់ចិត្តហ្វេនឱ្យពោលសរសើរបទនេះគ្រប់ៗគ្នា ដោយខ្លះបានលើកឡើងថា សំឡេងរបស់តារាស្រីរូបនេះមានទម្ងន់ ស្តាប់ទៅប្លែកខ្លាំង គួបផ្សំគំនិតច្នៃប្រឌិតថ្មីលើស្ទីល៍តុបតែងខ្លួនមិនចេះច្រំដែលរបស់ បូព្រឹក្ស ធ្វើឱ្យបទថ្មីនេះមើលទៅរឹតតែមានរសជាតិប្លែកជាងបទចម្រៀងមុនៗទៅទៀត។ ពិសេស ពណ៌នៃ MV និងក្បាច់រាំដ៏រស់រើករបស់តារាស្រីរូបនេះ ពិតជាធ្វើឱ្យបទថ្មីនេះជ្រាបចូលក្នុងដួងចិត្តយុវវ័យបានឆាប់រហ័ស៕ ទស្សនាបទចម្រៀង GG ( Official Music Video ) ខាងក្រោមនេះ៖























Account
Security
Favourite Content