Girls’ Generation ជាក្រុមចម្រៀងនារីខេប៉ុបដ៏ល្បីល្បាញមួយ និងជាក្រុមនារីរៀមច្បងមួយដែលទទួលបានការគោរពពីក្រុមខេប៉ុបជំនាន់ក្រោយផងដែរ។ បើទោះជាចេញច្រៀងជាផ្លូវការអស់រយៈពេល ១៦ ឆ្នាំទៅហើយក្ដីប៉ុន្ដែមកទល់បច្ចុប្បន្ន នៅតែត្រូវបានគេចាត់ទុកជាក្រុមចម្រៀងនារីមានឥទ្ធិពលមួយ។


ក្រុមចម្រៀង Girls’ Generation បានចេញច្រៀងជាផ្លូវការក្នុងឆ្នាំ ២០០៧។ កាលដើមឡើយក្រុមចម្រៀងមួយនេះត្រូវមានសមាជិករហូតដល់ទៅ ១០ នាក់ឯណោះ ប៉ុន្ដែក្នុងចំណោមនោះសមាជិកម្នាក់ក៏ត្រូវបានដកចេញវិញក្រោមហេតុផលសឹងមិនជឿមួយ។
តារាស្រីដែលប៊ិះនឹងត្រូវក្លាយជាសមាជិករបស់ក្រុមចម្រៀង Girls Generation គឺ Lee Yeon Hee។ ថ្មីៗ នេះ Yuri ដែលជាសមាជិករបស់ក្រុម Girls’ Generation បានទម្លាយពីរឿងរ៉ាវដែលធ្វើឱ្យតារាស្រី Lee Yeon Hee ខកខានមិនបានក្លាយជាសមាជិករបស់ក្រុម។



ចំពោះមូលហេតុ Yuri បានទម្លាយថា៖ ដោយសារសម្រស់របស់ Lee Yeon Hee គឺស្រស់ស្អាត និងមានភាពលេចធ្លោខ្លាំងពេក ប្រសិនបើដាក់រូបនាងចូលក្នុងក្រុមសមាជិកដទៃទៀតនឹងមិនលេចធ្លោឡើយ។ សម្រស់របស់ Lee Yeon Hee នឹងទាញយកចំណាប់អារម្មណ៍ទាំងអស់ពីក្រុមអ្នកគាំទ្រមិនខាន។ Yuri បន្ថែមថា៖ ប្រសិនបើ Lee Yeon Hee ក្លាយជាសមាជិកក្រុមនោះ គឺភាគរយខ្ពស់ដែលនាងនឹងក្លាយជាមេក្រុមថែមទៀត។



បកត្រឡប់ទៅកាលពីឆ្នាំ ២០១៨ តារាសម្ដែងស្រី Lee Yeon Hee ក៏បានបញ្ជាក់ថានាងពិតជាស្ថិតក្នុងជម្រើសក្លាយជាសមាជិករបស់ Girls’ Generation ពិតមែន ប៉ុន្ដែមិនបានបញ្ជាក់ពីមូលហេតុដែលនាងមិនបានចេញច្រៀន និងក្លាយខ្លួនជាតារាសម្ដែងវិញឡើយ។ តែទោះជាមិនបានចេញច្រៀងក្នុងក្រុម Girls Generation ទំនាក់ទំនងរបស់ Lee Yeon Hee និងសមាជិកក្រុមផ្សេងទៀតនៅតែមានភាពស្អិតរមួតជាពិសេសគឺនាងមានភាពជិតស្និទ្ធខ្លាំងជាមួយ Yuri តែម្ដង៕


























Account
Security
Favourite Content