មានទឹកដោះគោតែមួយមុខ ធ្វើជាគ្រឿងផ្សំសម្រាប់ថែសម្រស់តាម ៤ រូបមន្តនេះ ​

ដូចដែលប្រិយមិត្តបានដឹងហើយថាទឹកដោះគោពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពដោយសារវាសម្បូរដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើន។ ក្រៅពីមានគុណសម្បត្តិដល់សុខភាពរាងកាយ និងជួយចិញ្ចឹមស្បែកពីខាងក្នុងហើយ ទឹកដោះគោក៏អាចប្រើជាគ្រឿងផ្សំសម្រាប់ថែរក្សាសម្រស់បានដែរ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំពី ៤ រូបមន្តផ្សំពីទឹកដោះគោដើម្បីជួយផ្ដល់សំណើម និងចិញ្ចឹមស្បែក៖

១. សម្រាប់លាងសម្អាតមុខ

ភាគច្រើនយើងបានប្រើទឹកជូតសម្អាតដើម្បីលុបគ្រឿងសម្អាង កោសិកាស្បែកងាប់ៗ ជាតិប្រេង និងសារធាតុកខ្វក់ផ្សេងៗទៀតដែលនៅលើផ្ទៃមុខ។ ប៉ុន្តែជំនួសឱ្យទឹកជូតសម្អាត យើងក៏អាចប្រើទឹកដោះគោជាវត្ថុធាតុដើមក្នុងការលាងសម្អាតមុខផងដែរ ដោយសារវាមានលក្ខណៈសម្បត្តិប្រឆាំងការរលាក ប្រឆាំងបាក់តេរីព្រមទាំងសុវត្ថិភាពដល់ស្បែកផងដែរ។

រូបមន្ត៖

ទឹកដោះគោ ២ ស្លាបព្រាបាយ

ម្សៅរមៀត ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

– លាយទឹកដោះគោ និងម្សៅរមៀតចូលគ្នាឱ្យសព្វរួចយកសម្លីទៅជ្រលក់ហើយជូតលើមុខ និងកថ្នមៗដូចពេលប្រើទឹកជូតសម្អាត។ បន្ទាប់មកជម្រះចេញដោយទឹកស្អាត។

២. ស្រ្កាបដុសខ្លួន

ជាមួយអាស៊ីតឡាក់ទិក និងប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោបានដើរតួជាសារធាតុខាត់ស្បែក និងផ្ដល់សំណើមបានយ៉ាងល្អ។ លើសពីនេះ ស្រ្កាប់មួយមុខនេះក៏មានអត្ថប្រយោជន៍ក្នុងការជម្រុះកោសិកាស្បែកងាប់ ជួយឱ្យមុខភ្លឺថ្លា និងកម្ចាត់ទាំងមុនក្បាលក្បាលខ្មៅ រួមទាំងមុនក្បាលសទៀតផង។

រូបមន្ត៖

ទឹកដោះគោ ២ ស្លាបព្រាបាយ

ស្ករ ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

– លាយទឹកដោះគោ និងស្កររួចយកមកម៉ាស្សាថ្នមៗនៅលើស្បែក ១០ នាទី ហើយទុកចោលប្រហែល ១០ នាទីទៀតសឹមលាងជម្រះចេញ។ ធ្វើបែបនេះ ២ ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានលទ្ធផលល្អបំផុត។

៣. ម៉ាសបិតមុខកាត់បន្ថយភាពខ្មៅស្រអាប់

អាស៊ីតឡាក់ទិកក្នុងទឹកដោះគោអាចជួយឱ្យស្បែកទន់រលោង និងជម្រុះនូវកោសិកាចាស់ៗចោលដោយធម្មជាតិ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញរួមទាំងស្នាមអុជខ្មៅដែលបន្សល់ទុកពីការកើតមុនផងដែរ។ ប្រសិនបើយើងលាយជាមួយទឹកប៉េងប៉ោះស្រស់ទៀតនោះនឹងកាន់តែមានប្រសិទ្ធភាព។

រូបមន្ត៖

ទឹកដោះគោ ២-៣ ស្លាបព្រាបាយ

ទឹកប៉េងប៉ោះស្រស់ ២-៣ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

– លាយគ្រឿងផ្សំទាំងពីរចូលគ្នារួចទុកចោលប្រហែល ១៥-២០ នាទីទៀតសឹមលាងសម្អាតចេញ។ អនុវត្តបែបនេះយ៉ាងហោច ២ ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានលទ្ធផលល្អបំផុត។

៤. ម៉ាសបិតមុខទប់ស្កាត់ភាពចាស់

អត្ថប្រយោជន៍មួយទៀតរបស់ទឹកដោះគោគឺជួយពន្យឺតភាពចាស់ និងធ្វើឱ្យស្បែកទន់រលោង។ ជាមួយគ្នានេះ ការប្រើប្រាស់រូបមន្តមួយប្រភេទនេះក៏ជួយបន្ថែមសំណើមដល់ស្បែក និងកាត់បន្ថយស្នាមជ្រួញបានផងដែរ។ ប្រសិនបើយើងបានលាយនូវទឹកដោះគោជូរចូលបន្ថែមទៀតនោះនឹងកាន់តែអាចដោះស្រាយបញ្ហាស្បែកមុខបានចំនួនបន្ថែមទៀតផង។

រូបមន្ត៖

ទឹកដោះគោ ៣ ស្លាបព្រាបាយ

ទឹកដោះគោជូរ ២ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

– លាយគ្រឿងផ្សំទាំងពីរចូលគ្នារួចលាបលើមុខ​ និង ក ហើយទុកចោលយ៉ាងហោចណាស់ ២០ នាទីចាំជម្រះជាមួយទឹកស្អាត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)