ក្នុងឱកាសទំព័រហ្វេសប៊ុក AMS Infotainment ទទួលបានអ្នកគាំទ្ររហូតដល់ ១សែននាក់ កម្មវិធីសប្បុរសធម៌ជាសាធារណៈ «ដំណើរកម្សាន្តសប្បុរសធម៌១០០K១០០កុមារ» ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់ ភាពសប្បាយរីករាយ ជាមួយទឹកចិត្តសប្បុរស របស់សាធារណជន ពីគ្រប់ទិសទី ដើម្បីរៃអង្គាសស្វែងរកថវិកា និងជំនួយសប្បុរសធម៌ផ្សេងៗ។
AMS Infotainment បានបង្វែរការអបអរសាទរនូវសមិទ្ឋផល ១នេះ ទៅជាកម្មវិធីដំណើរកម្សាន្តសប្បុរសធម៍ ជាមួយនឹងការបណ្តុះនូវទឹកចិត្តចែករំលែក ដើម្បីជួយដល់កុមារក្រីក្រដែលជាសិស្សានុសិស្ស នៃសាលាបឋមសិក្សាពពេល ស្ថិតនៅតំបន់ដាច់ស្រយាល ក្បែរជើងភ្នំគូលែន ដែលត្រូវធ្វើដំណើរចុះភ្នំរាប់សិបគីឡូដើម្បីអាចទៅទីប្រជុំជនបាន។

កុមារ ១០០នាក់ដែលជាទំពាំងស្នងឬស្សី កំពុងត្រូវការសម្ភារសិក្សាជាច្រើនដើម្បីធ្វើឱ្យការសិក្សារបស់គេមានភាពងាយស្រួល និងប្រសើរឡើង។
ទឹកចិត្ត សប្បុរសរបស់លោកអ្នកមិនត្រឹមតែជាជំនួយប៉ុណ្ណោះទេ តែក៏ជាការគាំទ្រ ជំរុញទឹកចិត្តដើម្បីឱ្យសុបិនពួកគេក្លាយជាការពិត និងមិនបោះបង់ការសិក្សា ជាពិសេសគឺការបណ្តុះនូវវប្បធម៌ នៃការចេះជួយគ្នាទៅវិញទៅមក។
លោកអ្នកអាចចូលរួមជា ថរិកា សម្ភារសិក្សា ឯកសណ្ឋានសិស្ស សម្ភារកីឡា និងជំនួយផ្សេងៗ។
ទំនាក់ទំនងចូលរួមតាមរយៈ Mr. YIN Visak៖ 089 777 124/ 060 777 332 (Sales and Marketing Manager) ឬចូលទៅកាន់ដំណ https://infotainment.ams.com.kh/charity-100k/៕






















































Account
Security
Favourite Content