រឿង Kris សម្ដែងកំពុងប្រឈមខាតដើមជាង ៤០ លានដុល្លារក្រោយមិនទាន់រកវិធីចាក់ផ្សាយបាន

ដូចប្រិយមិត្តមួយចំនួនបានដឹងស្រាប់ហើយថា តារាសម្ដែងប្រុសចិន Kris Wu បានជាប់ពាក់ព័ន្ធរឿង បៀតបៀនផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុកាលពីឆ្នាំ ២០២១។ រឿងនេះដែរធ្វើឱ្យអាជីពសិល្បៈរបស់លោកដួលរំលំទៅទាំងស្រុងមិនអាចស្រោចស្រង់បាន ថែមទាំងត្រូវជាប់ពន្ធនាគារថែមទៀត។ ជាមួយគ្នាដែរ សូម្បីតែរឿងដែលលោកចូលរួមថតក៏ត្រូវជាប់គាំងមិនអាចចាក់ផ្សាយបាន និងប្រឈមមុខខាតរាប់សិបលានដុល្លារអាមេរិក។

មុនផ្ទុះរឿងអាស្រូវ តារាប្រុស Kris Wu បានចូលរួមសម្ដែងក្នុងរឿងភាគខ្នាតធំមួយរបស់ក្រុមហ៊ុន Tencent ដែលមានចំណងជើងថា “The Golden Hairpin”។ រឿងនេះត្រូវបានរាយការណ៍ថាជារឿងភាគចិនដែលចំណាយប្រាក់អស់ច្រើនក្នុងការផលិតរហូតដល់ជាង ៤២ លានដុល្លារអាមេរិក។ រឿងនេះដែរត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ និងចំណាយពេលថតរហូតដល់ជាង ៨​​​ ខែឯណោះ។

រឿងនេះដែរមានគម្រោងចាក់ផ្សាយក្នុងឆ្នាំ ២០២១ និងត្រូវបានគេចាត់ទុកថាជារឿងចាយទុនអស់ច្រើនខ្លាំងមួយក្នុងការផលិតក្នុងឆ្នាំ ២០២០ ផងដែរ ប៉ុន្ដែក្រោយមកក៏មិនអាចចេញផ្សាយបានដោយសារតែតួឯកប្រុសជាប់មានរឿងអាស្រូវ។

បើតាមប្រភពព័ត៌មានចិន Sohu បានឱ្យដឹងថា ក្រុមការងាររឿងភាគមានបំណងប្រើបច្ចេកវិទ្យា AI ដើម្បីផ្លាស់ប្ដូរទម្រង់មុខតួប្រុសដើម្បីមានឱកាសចាក់ផ្សាយ។ ដោយបានទំនាក់ទំនងទៅតារាប្រុសល្បី Lin GengXin ដែលជាតួឯកប្រុសឱ្យរឿង “Princess Agents” មកជំនួសធ្វើជាតួឯក និងប្រើប្រាស់ទម្រង់មុខលោកជំនួស Kris វិញ។ ប៉ុន្ដែលោកបានបដិសេធមិនចូលរួមធ្វើការក្នុងរឿងភាគនេះឡើយ។

ក្រៅពីនេះ ក្រុមការងារមានគម្រោងកាត់ឈុតតួប្រុសចេញទាំងអស់ និងប្ដូររឿងនេះទៅផ្ដោតលើដំណើរជីវិតតួស្រីតែម្ដង ដោយគ្មានតួប្រុស។ បើតាមប្រភពផ្ទៃក្នុងបានឱ្យដឹងទៀតថា តារាស្រី Yang Zi ដែលជាតួឯកស្រីក្នុងរឿងនេះ បានទៅថតឈុតមួយចំនួនសាឡើងវិញដោយមិនយកប្រាក់ដើម្បីផ្លាស់ប្ដូរវគ្គមួយចំនួន និងអាចចាក់ផ្សាយវិញ។

រឿងភាគ  “The Golden Hairpin” ដើមឡើយត្រូវបានរាយការណ៍ថាមាន ៦០ ភាគ ប៉ុន្ដែអាចនឹងកាត់មកសល់ត្រឹម ៤០ ភាគវិញ ដោយសារតែការកាត់ឈុតផ្សេងៗ ក្នុងរឿងចេញ ប៉ុន្ដែមិនទាន់ដឹងនូវឡើយទេថាវាសនារបស់រឿងភាគមួយនេះអាចចាក់ផ្សាយបានជាសាធារណៈបានឬអត់ ដោយសារតែអស់រយៈពេលជិត ៣ ឆ្នាំទៅហើយនៅតែមិនទាន់មានដំណឹងអាចចាក់ផ្សាយបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។