ប្រយោជន៍8យ៉ាងដែលទទួលបានពីការគិតបែបវិជ្ជមានរបស់អ្នក

វិជ្ជមានក៏មួយថ្ងៃ​ អវិជ្ជមានក៏មួយថ្ងៃដែរ…ចុះហេតុអ្វីក៏មិនចំណាយពេលគិតលើរឿងល្អៗ និងវិជ្ជមាននៅក្នុងជីវិត បើវាមានគុណប្រយោជន៍យ៉ាងសឹងអី។ ខាងក្រោមនេះជាចំណុចវិជ្ជមានដែលទទួលបានពីការគិតបែបវិជ្ជមានរបស់អ្នក ៖   

1 មានកម្លាំងចិត្តក្នុងដំណើរជីវិតពេលគិតដល់រឿងល្អៗ យើងក៏តែងតែគិតថា ខ្លួនឯងអាចធ្វើបាន អាចជំនះបាន ហើយក៏រំលឹកប្រាប់ខ្លួនឯងជាប្រចាំដែរថា «មិនសាកមិនដឹង មិនប្រឹងមិនដល់» ហើយក៏ចេះលើកទឹកចិត្តខ្លួនឯងពេលដួលម្តងៗដែរ។

2 មានទំនាក់ទំនងល្អប្រាកដណាស់! ពេលដែលអ្នកជាមនុស្សសុទិដ្ឋិនិយម អ្នកប្រាកដជាផ្តល់នូវភាពវិជ្ជមានដល់អ្នកនៅជុំវិញខ្លួនដែរ មិនថាតិច ឬច្រើននោះទេ ដែលជាហេតុនាំឲ្យអ្នកភ្ជាប់ចំណងទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនមិនងាយបែកបាក់ឡើយ។

3 មានភាពក្លាហានអ្នកខ្លះ រវល់តែខ្លាច មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះ មិនហ៊ានសាកអ្វីដែលថ្មី ហើយតាំងរអ៊ូថា «ជីវិតដូចមិនមានន័យអីសោះ»។ សួរថាមានន័យម៉េចនឹងកើតទៅ បើអ្នកមួយថ្ងៃៗរស់នៅតែជាមួយនឹងគំនិតអវិជ្ជមាន និងភាពភ័យខ្លាចនោះ។

4 ទាក់ទាញភាពវិជ្ជមានចូលក្នុងជីវិតទាក់ទិនច្បាប់ស្រូបទាញយ៉ាងច្បាស់ក្រឡែតតែម្តង…ងាយៗណាស់ ពេលអ្នកទម្លាប់នឹងមើលរឿងគ្រប់យ៉ាងទៅខាងផ្នែកវិជ្ជមាននោះ អ្នកក៏នឹងមើលឃើញ និងចាប់អារម្មណ៍តែរឿងបែបនោះ និងច្រានចោលភាពងងឹត ក៏ដូចជាភាពអស់សង្ឃឹម។

5 ទាញចំណាប់អារម្មណ៍តាំងពីជួបដំបូងមិនថាជាការណាត់ជួបលក្ខណៈការងារ ការរកស៊ី ឬទំនាក់ទំនងស្នេហាឡើយ ពេលខ្លះ ទោះជារយៈពេលខ្លីក៏ពិតមែន អ្នកនៅតែបន្សល់នូវចំណាប់អារម្មណ៍ល្អៗតាមរយៈភាពស្រស់ស្រាយ និងសុទិដ្ឋិនិយមរបស់អ្នក។

6 សុខភាពរឹងមាំនៅពេលដែលមិនសូវគិត ឬបារម្ភច្រើន អ្នកក៏មិនសូវប្រឈមនឹងបញ្ហាសុខភាពផ្លូវកាយផ្សេងៗដែរ មានតែធ្វើឲ្យកាន់តែរឹងមាំទៀត។

7 មានអារម្មណ៍សប្បាយចិត្តទោះបីរឿងអាក្រក់កម្រិតណាកើតមាននៅចំពោះមុខអ្នក ឲ្យតែចេះឆ្លៀតមើលពីជ្រុងណាមួយដែលជាចំណុចល្អក្នុងរឿងនោះ អារម្មណ៍យើងនៅតែអាចស្រស់ស្រាយបាន។

8 មើលឃើញឱកាសកាន់តែច្រើនពេលដែលអ្នកគិតរឿងវិជ្ជមានច្រើនជាងអវិជ្ជាមាននោះ សូម្បីតែឧបសគ្គ ឬផលលំបាកអ្វីមួយ ក៏អ្នកអាចចាត់ទុកវាជាឱកាសឲ្យអ្នករៀន​អ្វីថ្មី ឬពង្រឹងអ្វីដែលធ្លាប់បានដឹងបានស្គាល់ ហើយទទួលយក និងប្រឈមមុខនឹងវាដោយរីករាយ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក