រឿង​ ៤យ៉ាង​ដែល​អ្នក​គួរ​រៀន​មុន​ឈាន​ចូល​អាយុ ២៥

ជីវិត​គឺ​ខ្លី​ណាស់ យើង​ធ្លាប់​បាន​ឮ និង​ប្រើ​ពាក្យ​នេះ​រាប់ដង​មិន​អស់​ ​ប៉ុន្តែ​យើង​មិន​អាច​វាស់​បាន​ថា​វា​មាន​អត្ថន័យ​ជ្រៅ​យ៉ាង​ណា​នោះ​ទេ។ អាយុ​ខ្ទង់ ២០ ឆ្នាំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពេល​វេលា​ដ៏​​រីករាយ​​ និង​សំខាន់​បំផុត​នៃ​ជីវិត ដូច្នេះ​យើង​ត្រូវ​ពិចារណា​ឱ្យ​បាន​ច្រើន​បំផុត​។ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​ត្រូវ​ដឹង​ និង​ចេះ​ឲ្យ​បាន​មុន​ពេល​​អាយុ ២៥ ឆ្នាំ។

១ ចាយវាយ និង​គ្រប់​គ្រង​ប្រាក់​កាក់​ឲ្យ​បាន​ល្អ

លុយ​អាច​ជា​ទ្រព្យសកម្ម ឬ​បន្ទុក វា​អាស្រ័យ​លើ​របៀប​ដែល​អ្នក​គ្រប់គ្រង​នឹង​ចាយវាយ​វា។ ការ​រៀន​គ្រប់គ្រង​លុយកាក់​គឺ​មាន​សារៈសំខាន់​ដូច​គ្នា​ទៅ​នឹង​ការ​រក​លុយ​ដែរ។ អ្នក​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន ប៉ុន្តែ​ការ​រៀន​ពី​របៀប​វិនិយោគ ឬ​ចំណាយ​លុយ​គឺ​ជា​កត្តា​សំខាន់​ក្នុង​ជីវិត។ ក្នុង​លោក​នេះ​ គ្មាន​អ្វី​អាច​រារាំង​អ្នក​ពី​ឯករាជ្យ​ភាព​ក្នុង​ជីវិត​បានទេ ប្រសិន​បើ​អ្នក​មាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ។

២ បទពិសោធន៍​រស់​នៅ​ម្នាក់ឯង

ការ​រស់​នៅ​ម្នាក់​ឯង​ជួយ​ឱ្យ​អ្នក​រក​ឃើញ​ខ្លួន​ឯង។ អ្នក​ប្រហែល​ធ្លាប់​បាន​រស់​នៅ​ក្នុង​បរិយាកាស​ការពារ​ដែល​មាន​អារម្មណ៍​សុវត្ថិភាព និង​ផាសុកភាព​ពេល​នៅ​ជា​មួយ​គ្រួសារ​ ប៉ុន្តែ​អាយុ ២០ ឆ្នាំ​គឺ​ជា​ពេល​វេលា​ដ៏​ត្រឹមត្រូវ​ដើម្បី​ចេញ​ពី​តំបន់​សុវត្ថិភាព​របស់​ខ្លួន ហើយ​ចាប់​ផ្ដើម​រស់​នៅ​​ម្នាក់​ឯង។ វា​មិនមែន​អំពី​ទី​ក្រុង ឬ​ទំហំ​នៃ​បន្ទប់​របស់​អ្នក​នោះ​ទេ រឿង​សំខាន់​គឺ​ការ​រស់​នៅ​ម្នាក់​ឯង ដែល​អ្នក​ដឹង​ពី​សមត្ថភាព​ពិត​របស់​អ្នក ហើយ​វា​ផ្តល់​ឱ្យ​អ្នក​នូវ​សេរីភាព​ក្នុង​ការ​គិត និង​ដោះស្រាយ។

៣ រៀន​ភាសា​ថ្មី ឬ​ភាសា​ទី​២ ឲ្យ​បាន​ស្ទាត់​ជំនាញ

រាល់​ការ​រៀន​ភាសា​ថ្មី​គឺ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក។ វា​មិន​ត្រឹម​តែ​ជួយ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​អី​នោះ​ទេ ប៉ុន្តែ​វា​ជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ចំណេះ​ដឹង​ទូទៅ​ដែល​អ្នក​នឹង​ទទួល​បាន​ ហើយ​វា​នឹង​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ក្នុង​ការ​ស្រាវ​ជ្រាវ​អ្វី​ដែល​អ្នក​ចង់​ដឹង។

៤ ឈប់​ខ្វល់​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត

ការ​គិត​របស់​អ្នក​ដទៃ​មិន​ពាក់ព័ន្ធ​នឹង​អ្នក​នោះ​ទេ វា​មិនមែន​ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​និយាយ ឬ​ធ្វើ​នោះ​ទេ​។ វា​មិនមែន​ជា​បញ្ហា​របស់​អ្នក​នោះ​ទេ វា​ជា​បញ្ហា​របស់​គេ។ ប្រតិកម្ម​របស់​ពួកគេ​ចំពោះ​អ្នក​ទំនង​​មិនមែន​ជា​អ្វី​ដែល​អ្នក​បាន​និយាយ ឬ​ធ្វើ​នោះ​ទេ តែ​វា​ជា​ការ​គិត​របស់​ពួកគេ​ផ្ទាល់។ ដូច្នេះ​កុំ​យក​ចំណុច​អវិជ្ជមាន​មក​ដាក់​ក្នុង​ចិត្ត​អី ហើយ​បន្ត​ធ្វើ​ការ​ទៀត។ មនុស្ស​​គ្រប់រូប​តែង​តែ ត្រូវ​បាន​ប្រាប់​ថា​ពួកគេ​មិន​អាច​សម្រេច​គោលដៅ​របស់​ពួក​គេ​បាន​ទេ​បើ​គេ​យក​គោលដៅ​របស់​គេ​នោះ​ទៅ​ប្រាប់​អ្នក​ដទៃ​ ដូច្នេះ​បើ​សិន​អ្នក​ជឿជាក់​លើ​ការ​គិត​របស់​ខ្លួន​ឯង​ហើយ​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​ចូរ​ធ្វើ​វា​ចុះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ