សម្រាប់​អ្នក​ចង់​រក្សា​រាង​​អាច​សាក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទាំង​ ៥​ មុខ​នេះ​បាន​

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​នៅ​ពេល​ព្រឹក​ ក្រោយ​ពេល​យើង​ងើប​ពី​គេង​ហើយ​ខួរក្បាល​ និង​សាច់ដុំ​របស់​យើង​តែង​តែ​ធ្វើ​ការ​មុន​គេ​។ បែប​នេះ​ហើយ​ទើប​អាហារ​ពេល​ព្រឹក​ជា​អាហារ​ទីមួយ​ដែល​សំខាន់​សម្រាប់​យើង​ ព្រោះ​អាហារ​ពេល​ព្រឹក​អាច​ជួយ​យើង​មាន​ការ​ចងចាំ​ និង​ផ្ដោត​អារម្មណ៍​បាន​ល្អ​ ក៏​ដូចជា​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​បញ្ហា​លើស​ទម្ងន់​បាន​ដែរ​។ ដូចគ្នា​ដែរ​ សម្រាប់​អ្នក​ដែល​ខ្លាច​ធាត់​ ឬ​ចង់​រក្សា​រាង​អាច​សាក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដូច​ខាង​ក្រោម​នេះ​បាន​។

១. ពង​មាន់​ ​

តាម​ការ​សិក្សា​ពី​គេហទំព័រ​ Medical News Today បាន​បង្ហាញ​ថា​ពងមាន់​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ និង​ប្រូតេអ៊ីន​ក្នុង​ការ​ចិញ្ចឹម​រាងកាយ​បាន​យ៉ាង​ល្អ​ហើយ​ថែម​ទាំង​មាន​កាឡូរី​ទាប​ទៀត​ផង​។​

ដោយ​សារ​តែ​ជីវជាតិ​ដែល​មាន​គ្រប់​គ្រាន់​នៅ​ក្នុង​ពង​មាន់​នេះ​ហើយ​ទើប​អាច​ជួយ​សម្រួល​ដល់​ចំណង់​អាហារ​របស់​យើង​បាន​ និង​មិន​ធ្វើ​ឱ្យ​យើង​ឃ្លាន​ខ្លាំង​នៅ​ពេល​ថ្ងៃ​ត្រង់​ ក៏​ដូច​ជា​ជួយ​សម្រួល​សម្រាប់​អ្នក​ដែល​ចង់​រក្សា​រាង​ និង​អ្នក​សម្រក​ទម្ងន់​បាន​ដែរ​។ ជា​ឧទាហរណ៍​ជាក់​ស្ដែង​ គេ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ស្រ្តី​ដែល​មាន​បញ្ហា​លើស​គីឡូ​ចំនួន​ ៣០​ នាក់​ដោយ​​ឱ្យ​ពួកគេ​ហូប​ពងមាន់​ជា​អាហារ​ពេល​ព្រឹក​ជា​លទ្ធផល​ពួកគេ​ក៏​បង្ហាញ​ថា​ចំណង់​អាហារ​របស់​ពួកគេ​បាន​កាត់​បន្ថយ​ច្រើន​ជាង​មុន​ពិត​មែន​ នេះ​យោង​តាម​វេប​សាយ​ Healthline។

២. ផ្លែ​ចេក​

ចេក​គឺ​ជា​ផ្លែឈើ​ដែល​មាន​ជាតិ​សរសៃ​ ឬ​ fiber ខ្ពស់​ហើយ​វា​ក៏​សម្បូរ​ជាតិ​វីតាមីន​ជាច្រើន​ដែល​មាន​ប្រយោជន៍​សម្រាប់​ចិញ្ចឹម​រាង​កាយ​របស់​យើង​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ចេក​ក៏​អាច​ចូល​ទៅ​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​ដំណើរការ​ស្រួល​ ជាពិសេស​​អាច​ជួយ​ទប់​ស្កាត់​ចំណង់​អាហារ​បាន​ទៀត​ផង​។សម្រាប់​អ្នក​ដែល​ស្វែង​រក​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ហើយ​កាឡូរី​ទាប​នោះ​ ចេក​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ​

៣. ផ្លែ​ឈើ​ Berry

ផ្លែឈើ​ប្រភេទ​ Berryត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​ផ្លែឈើ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ដោយ​សារ​តែ​ផ្លែឈើ​ប្រភេទ​នេះ​ជា​ផ្លែឈើ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ជួយ​ទៅ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បាន​ល្អ​ និង​សម្រួល​ដល់​ការ​ទល់​លាមក​ថែម​ទៀត​ផង​។ មិន​តែ​ប៉ុណ្ណេះ​ ផ្លែឈើ​ប្រភេទ​នេះ​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីត​កម្ម​ខ្ពស់​ដែរ​ ហើយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីត​កម្ម​នេះ​មិន​ត្រឹម​តែ​ជួយ​ការពារ​ការ​រលាក​ទេ​ តែ​វា​ក៏​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ជាដើម​។ ផ្លែឈើ​ប្រភេទ​ Berryនេះ​មាន​ដូចជា​ Strawberry, Blueberry, Blackberry និង​ Blueberry ដែល​យើង​អាច​ញ៉ាំ​តែ​ឯង​ក៏​បាន​ ឬ​អាច​ញ៉ាំ​ជាមួយ​យ៉ាអួរ​ ឬ​ធ្វើ​ជា​ទឹកក្រឡុក​ក៏​បាន​ទៅ​តាម​ចំណូល​ចិត្ត​របស់​យើង​។​

៤. ផ្លែ​ Kiwi

ផ្លែ​ Kiwi ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​សារជាតិ​ចិញ្ចឹម​ វីតាមីន​ និង​ជាតិ​សរសៃ​ខ្ពស់​ដែរ​។ យោង​តាម​វេប​សាយ​ Lazy Plant ផ្លែ​ Kiwi ក៏​អាច​ជួយ​ឱ្យ​យើង​អាច​រក្សា​ទម្ងន់​ ឬ​សម្រក​ទម្ងន់​បាន​ដែរ​ព្រោះ​វា​មាន​កាឡូរី​ទាប​ អាច​សម្រួល​ឱ្យ​យើង​មិន​សូវ​ឃ្លាន​អាហារ​ បង្កើន​ការ​រំ​លាយ​អាហារ​ និង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ផង​ដែរ​។​ ដូចនេះ​ហើយ​សម្រាប់​អាហារ​ពេល​ព្រឹក​យើង​អាច​ជ្រើសរើស​ការ​ញ៉ាំ​ផ្លែ​ Kiwi តែ​ឯង​ ឬ​អាច​ចិត​ជា​ចំណិត​ហើយ​ជាមួយ​យ៉ាអួរ​ក៏​បាន​។

៥. គ្រាប់​ធញ្ញជាតិ (Nuts)

យោង​តាម​គេហទំព័រ​ Healthline មាន​សិក្សា​ទៅ​លើ​មនុស្ស​ដែល​មាន​បញ្ហា​លើស​ទម្ងន់​ជាច្រើន​បាន​រក​ឃើញ​ថា​ក្រោយ​ពេល​ពួក​គេ​បាន​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជា​របប​អាហារ​របស់​គេ​មួយ​ពេល​ក្នុង​ចំណោម​អាហារ​បី​ពេល​ ជា​លទ្ធផល​ទម្ងន់ និង​ខ្លាញ់​ក្នុង​រាងកាយ​របស់​ពួកគេ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដែរ។​ ដោយសារ​តែ​គ្រាប់​ផ្លែឈើ​នេះ​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ ប្រូតេអ៊ីន​ និង​ខ្លាញ់​ដែល​ជំនួយ​ដល់​សុខភាព​បេះដូង​ ទើប​វា​ត្រូវ​បាន​អ្នក​ជំនាញ​ណែនាំ​ឱ្យ​ដាក់​ជា​របប​អាហារ​នៅ​ពេល​ព្រឹក​។ ប៉ុន្តែ​ទោះ​បី​ជា​គ្រាប់​ផ្លែឈើ​នេះ​ល្អ​ចំពោះ​សុខភាព​ និង​អាច​ជួយ​ដល់​ការ​ស្រក​ទម្ងន់​មែន​ ក៏​យើង​មិន​អាច​ញ៉ាំ​បាន​តាម​ចិត្ត​ចង់​ទេ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ទៅ​វិញ​។ បរិមាណ​ដែល​ល្អ​ត្រឹម​តែ​ ២៨​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​ ហើយ​យើង​ក៏​អាច​ញ៉ាំ​វា​ជាមួយ​យ៉ាអួរ​ ឬ​ទឹកដោះគោ​ជាដើម​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម