ក្រោយចេញពីតុលាការផ្ដល់ចម្លើយទាក់ទិននឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុស Yoo An In ត្រូវបានជនមិនស្គាល់មុខបានគប់ដបប្លាស្ទិកមួយមកកាន់លោក។ រឿងនេះពិតជាបង្កការភ្ញាក់ផ្អើលខ្លាំងដល់អ្នកដែលមានវត្ដមាននៅទីនោះ។


បើតាមប្រភពព័ត៌មានកូរ៉េ កំឡុងពេលដែលតារាប្រុស ដើរចេញពីតុលារវិញ ក៏មានជនមិនស្គាល់មុខបានគប់ដបប្លាស្ទិកទៅលើរូបលោក ខណៈទឹកក្នុងដបនោះក៏បានខ្ទាតចេញមកក្រៅធ្វើឱ្យអ្នកនៅទីនោះជឿថាវាជាកាហ្វេ។ ភ្លាមៗ នោះ អ្នកដែលមានវត្ដមាននៅទីនោះសុទ្ធតែមានការភ្ញាក់ផ្អើលខ្លាំង ជាពិសេសតារាប្រុស Yoo Ah In ផ្ទាល់តែម្ដង។



ក្រោយកើតរឿងហេតុដូច្នេះ ក៏មានមហាជនជាច្រើនបញ្ចេញមតិមិនពេញចិត្តចំពោះទង្វើបែបនេះឡើយ។ ថ្វីបើតារាប្រុស Yoo Ah In ត្រូវបានចោទប្រកាន់ប្រើប្រាស់គ្រឿងញៀន ប៉ុន្ដែគួរតែទុកឱ្យច្បាប់ជាអ្នកដោះស្រាយមិនគួរមានអំពើហិង្សាកើតឡើងនៅទីសាធារណៈឡើយ។
គួរបញ្ជាក់ បច្ចុប្បន្ន តារាប្រុស Yoo Ah In កំពុងប្រឈមមុខនឹងការចោទប្រកាន់ទាក់ទិនការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៥ មុខផ្សេងគ្នាចាប់តាំងពីឆ្នាំ ២០២០ មក ដោយសារធាតុញៀនទាំងនោះរួមមាន កញ្ឆា ប្រូប៉ូហ្វុល កេតាមីន ហ្សូលភីឌឹម និងកូកាអ៊ីន៕

























Account
Security
Favourite Content