ហេតុអ្វី​មនុស្ស​ស្រី​អាស៊ី​ចង់​បាន​ស្បែក​ស?

បច្ចុប្បន្ន​នេះ​ស្រ្តី​នៅ​អាស៊ី​ក៏​ដូចជា​ក្នុង​ប្រទេស​កម្ពុជា​បាន​ងាក​មក​ចាប់​អារម្មណ៍​រឿង​មើល​ថែ​អនាម័យ​សុខភាព​ខ្លាំង​ជាង​មុន ទាំង​សុខភាព​រាងកាយ ប្រព័ន្ធ​ការពារ​ផ្សេងៗ រូបរាង រួម​ទាំង​ការ​មើលថែ​ស្បែក​ដែរ​រហូត​ដល់​មាន​ការ​កំណត់​រស​និយម​ថា “ការ​ដែល​មាន​ស្បែក​ស​ស្មើ​នឹង​ស្បែក​ស្អាត” ។ កត្តា​នេះ​ធ្វើឲ្យ​ទីផ្សារ​របស់​ផលិតផល​ថែ​រក្សា​សម្ផស្ស​ផ្សេងៗ​មិន​ថា ឡេ គ្រីម ខលឡាជេន​ផ្សេងៗ​ដែល​ផលិត​ចេញ​មក​ហើយ​ឃោសនា​ថា “ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺថ្លា” មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្រ្តី​នៅ​ប្រទេស​កម្ពុជា​ចង់​បាន​ស្បែក​ស​នោះគឺ៖

១. កត្តា​សង្គម និង​វប្បធម៌

ជា​ការ​យក​តម្រាប់​តាម​គ្នា​រហូត​ក្លាយ​ជា​រស​និយម​មួយ​ដែល​ជឿ​ថា “ ស្បែក​ស​ល្អ​ជាង​ស្បែក​ខ្មៅ” ។ ឥទ្ធិពល​នៃ​រស​និយម​នេះ​ត្រូវ​បាន​បញ្ជ្រាប​មក​ជា​រឿយៗ​តាមរយៈ​ការ​ផ្សព្វផ្សាយ ការ​ចែករំលែក​ដោយ​ការ​សម្ដែង​នូវ​ការ​យល់​ឃើញ​ថា “ប្រសិន​បើ​អ្នក​មាន​ស្បែក​ស ស្មើ​នឹង​អ្នក​កំពុង​តែ​មាន​ស្បែក​ដែល​ស្អាត អ្នក​នឹង​ទទួល​បាន​ការ​និយម​ចូលចិត្ត​យ៉ាង​ច្រើន​ពី​សំណាក់​បុគ្គល​ដែល​នៅ​ជុំវិញ​ខ្លួន ព្រម​ទាំង​សង្គម​របស់​អ្នក​ផង​ដែរ” ។

២. ទទួល​ឥទ្ធិពល​ពី​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ

ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា “ នៅ​ពេល​ដែល​មនុស្ស​ស្រី​បាន​អាន​ព័ត៌មាន​ឬ​ទស្សនាវដ្ដី​ដែល​ទាក់ទង​ជាមួយ​រឿងរ៉ាវ​របស់​ស្ត្រី មនុស្សស្រីចំនួន៧០ ទៅ៨០% នាង​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​តែ​មាន​ចំណុច​ខ្វះខាត​កើត​ឡើង​មួយ​រំពេច នឹង​ចាប់​ផ្ដើម​កើត​មាន​គំនិត​ចង់​ទៅ​ទិញ​ផលិតផល​ថែ​បំប៉ន​ស្បែក គ្រឿង​សំអាង ផ្សេងៗ​ដើម្បី​មក​ស្តា​នូវ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួនឯង” ។ កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​រស​និយម​ដែល​កំណត់​ស្តង់ដារ​នៃ​ភាព​ស្រស់​ស្អាត​ត្រូវ​បាន​បញ្ជ្រាប​ចូល​មក​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​ស្រ្តី​ជា​ច្រើន​កំពុងតែ​ស្រូប​យក​មក​ដោយ​មិន​ដឹង​ខ្លួន។

អ្វី​ដែល​សង្គម​ប្រាប់​អ្នក​ថា​ “ភាព​ស្រស់​ស្អាត​គឺ​ត្រូវ​តែ​មាន​ស្បែក​ស” ទាំងនេះ​ត្រូវ​បាន​បញ្ជូន​មក​អ្នក​តាមរយៈ​មិត្តភ័ក្ដិ គ្រួសារ ព័ត៌មាន ឬ​សូម្បី​តែ​ដៃ​គូ​ស្នេហា​របស់​អ្នក។  ជា​ការ​ពិត​ទៅ​ស្បែក​ដែល​ស្អាត​មិនមែន​ទាល់​តែ​ជា​ស្បែក​ស​នោះ​ទេ។ បើ​និយាយ​ពី​ប្រទេស​លោក​ខាង​លិច​វិញ​គេ​និយម​ទៅ​លើ​ស្បែក​ស្រអែម​ច្រើន​ជាង​ស្បែក​ស ដូចនេះ​ការ​និយម​ចូលចិត្ត​របស់​ប្រទេស​នីមួយៗ​គឺ​មាន​ភាព​ខុសៗ​ពី​គ្នា។

៣. កត្តា​អាកាសធាតុ

កត្តា​សំខាន់​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ស្រ្តី​នៅ​អាស៊ី​និយម​ចូលចិត្ត​និង​ចង់​បាន​ស្បែក​ស​នោះ​គឺ ” អាកាសធាតុ” ។ ដោយសារ​តែ​ប្រទេស​យើង​ជា​ប្រទេស​ដែល​ក្ដៅ មាន​កម្ដៅ​ក្ដៅ​ខ្លាំង​ស្ទើរ​តែ​គ្រប់​រដូវ​កាល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​យល់​ឃើញ​ថា “អ្នក​ដែល​មាន​ស្បែក​ខ្មៅ​ស្រអាប់​មិន​ភ្លឺ​ថ្លា​ជា​អ្នក​ដែល​ប្រកប​របរ​ដែល​ហាល​ខ្យល់​ហាលថ្ងៃ ប្រើ​កម្លាំង​និង​ទទួល​បាន​ប្រាក់​ចំណូល​តិច” ។ ចំណែក​ឯ​អ្នក​ដែល​មាន​ស្បែក​ស​ត្រូវ​បាន​យល់​ឃើញ​ថា “អាច​ជា​បុគ្គល​ដែល​មាន​ឋានៈ​គ្រួសារ​សមរម្យ​ជាង​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង”។

ស្រប​ពេល​បច្ចុប្បន្ន​នេះ​សង្គម​របស់​ប្រទេស​លោក​ខាង​លិច​កំពុង​តែ​កើត​មាន​វិបត្តិ​នៅ​លើ​ការ​រើសអើង​ពណ៌​សម្បុរ​កាន់តែ​ខ្លាំង​ឡើងៗ ហេតុនេះ​រស​និយម​ខាង​ពណ៌​សម្បុរ​របស់​គេ​គឺ​ផ្ទុយគ្នា​ដាច់​ស្រឡះ​ពី​ប្រទេស​យើង​តែ​ម្តង។

រស​និយម​របស់​ប្រទេស​លោក​ខាង​លិច​ក៏​បាន​ទទួល​ឥទ្ធិពល​ពី​សំណាក់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ដូចគ្នា។ដោយ​ហេតុ​ថា​ប្រទេស​លោក​ខាង​លិច​មាន​សភាព​អាកាសធាតុ​ត្រជាក់​មិន​សូវ​មាន​ពន្លឺ​ថ្ងៃ ធ្វើឲ្យ​ស្បែក​របស់​ប្រជាជន​ជា​ច្រើន​មាន​សភាព​ស​ស្លេក។ ចំពោះ​ប្រជាជន​ដែល​មាន​ឋានៈ​គ្រួសារ​ធូរធារ​គេ​នឹង​ធ្វើ​ដំណើរ​ឆ្លង​រដ្ឋ ឆ្លង​ប្រទេស​ទៅ​ទីកន្លែង​ដែល​ក្តៅ​ដើម្បី​គេង​ហាលថ្ងៃ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ស្រអែម។

យ៉ាងណា​ក៏​ដោយ ការ​ដែល​មាន​ស្បែក​ស្អាត​ក៏​មិន​ចាំបាច់​ទាល់​តែ​ស​នោះ​ទេ ព្រោះ​ផលិតផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ស្បែក​ស​ក្នុង​រយៈពេល​ខ្លី​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក និង​សុខភាព​របស់​អ្នក។​ដូច្នេះ​ការ​មើល​ថែ​ខ្លួន​ឯង ហាត់ប្រាណ ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន និង​ជ្រើសរើស​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​និង​សុខភាព​ទើប​ជា​ការ​ប្រសើរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង