ការងារចម្លែកៗទាំង​ ៥ នៅប្រទេសជប៉ុន មិន​ត្រឹម​តែ​ប្លែក តែចំណូល​វិញ​ក៏មិន​ធម្មតា

នៅពេលដែលនិយាយពីការងារក្នុងក្តីស្រមៃហើយ មនុស្សម្នាក់ៗតែងតែនឹកគិតទៅដល់ការងារដែលគេនិយមទូទៅដូចជា ពេទ្យ គ្រូបង្រៀន វិស្វករ មន្ត្រីរាជការជាដើម។ តើអ្នកមានដឹងទេថានៅមានការងារចម្លែកៗនៅក្នុងលោកយើងនេះជាច្រើនទៀតដែលគួរឲ្យចាប់អារម្មណ៍។ ថ្ងៃនេះយើងសុំនាំអ្នកទាំងអស់គ្នាមកមើលការងារចម្លែកៗទាំង៥ នៅប្រទេសជប៉ុន៖

១. ស៊ីឈ្នួលស្នាក់នៅ

តួនាទីរបស់អ្នកក្នុងការងារនេះគឺត្រូវស្នាក់នៅក្នុងផ្ទះ ឬអាផាតមិនចាស់ៗដែលម្ចាស់គេបានស្លាប់ មិនថាដោយមូលហេតុអ្វីក៏ដោយ ​ដើម្បីជាការពិសោធន៍មើលថាតើបន្ទប់ឬផ្ទះនេះអាចស្នាក់នៅបានតាមធម្មតាដែរឬក៏អត់?​ អ្នកត្រូវចូលទៅស្នាក់នៅយ៉ាងហោចណាស់មួយខែឡើងទៅ បន្ទាប់មកទើបគេធ្វើការដាក់បន្ទប់ឬផ្ទះនេះដើម្បីជួលបន្ត។ ប្រាក់​ឈ្នួល​នោះ​គឺ​អាស្រ័យ​លើ​ការ​ចរចា។

២. ជំនួយការអ្នកស្រាវជ្រាវផ្សិតដែលមានជាតិពុល

តួនាទីចម្បង​របស់ជំនួយការអ្នកស្រាវជ្រាវគឺជួយរៀបចំឯកសារមួយចំនួន ហើយអ្វីដែលសំខាន់បំផុតនោះគឺចាំហៅឡានពេទ្យនៅពេលដែលអ្នកស្រាវជ្រាវបានហូបផ្សិតពុលចូលទៅ ហើយកើតមានអាការៈមិនស្រួល។ ប្រាក់​ចំណូល​ជា​មធ្យម​គឺ ១០០ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

៣. អ្នក​ចាំ​ស្តាប់រឿង​គេ

ប្រជាជនជប៉ុនភាគច្រើនគឺតែងតែទទួលរងសម្ពាធ ហើយមិនស៊ូវបានបញ្ចេញវាចេញមកក្រៅ។ ហេតុនេះទើបធ្វើឲ្យមានការងារនេះកើតឡើងមក ។ តួនាទីរបស់អ្នកគឺ ចាំស្តាប់នូវអ្វីដែលអតិថិជនចង់និយាយដើម្បីរំសាយកំហឹង ឬសម្ពាធរបស់គេ ព្រមទាំងអាចមានការផ្តល់ជាយោបល់និងនិយាយលួងលោមគេនៅពេលខ្លះ។ ការងារ​នេះ​មាន​ប្រាក់​ចំណូល​ជា​មធ្យម ៦០ដុល្លារ​ក្នុង​មួយ​ម៉ោង។

៤. ស៊ីឈ្នួលគេង

ពេលខ្លះក្នុងការស្រាវជ្រាវទាក់ទងជាមួយនឹងការធ្វើដំណើរទៅឋានអាវកាសចាំបាច់ត្រូវសិក្សាស្វែងយល់ពីការគេងនៅស្ងៀមៗក្នុងរយៈពេលយូរនឹងមានអ្វីកើតឡើងចំពោះរាងកាយ។ ក្នុងការងារនេះអ្នកមានតួនាទីគឺគេងតែម្យ៉ាងគត់ ហាមក្រោកអង្គុយ ហាមដើរទៅណា តែអាចកម្រើក​តិចៗបាន។

ចំណែករឿងអនាម័យគឺគេមានម៉ាស៊ីនកក់សក់ឲ្យ និងអាចប្រើអាកុលដើម្បីជូតសម្អាតខ្លួនប្រាណជំនួសឲ្យការងូតទឺកបាន។ ប្រាក់​ចំណូល​ការងារ​នេះ​គឺ​ប្រមាណ ៣០០០ដុល្លារ​សម្រាប់​គម្រោង​មួយៗ។

៥. ស៊ីឈ្នួលដើរថ្វាយបង្គំព្រះ

នៅប្រទេសជប៉ុនមាន​ទម្លាប់​មួយគឺការដើរថ្វាយបង្គំព្រះឲ្យបាន ៨៨ វត្តជុំវិញកោះ Shikoku​។ នៅពេលដែលទៅដល់ទីកន្លែងត្រូវថ្វាយបង្គំហើយនោះនឹងមានការបោះត្រានៅលើផ្ទាំងក្រណាត់សធំមួយ។ តែនៅក្នុងករណីដែលអ្នករវល់ឬមានបញ្ហាណាមួយធ្វើឲ្យខកខានមិនបានទៅថ្វាយបង្គំដោយខ្លួនឯងបាន នោះនឹងមានក្រុមហ៊ុនស៊ីឈ្នួលក្នុងការទៅថ្វាយបង្គំជំនួស។ បន្ទាប់មកខាងក្រុមហ៊ុននឹងបញ្ជូនផ្ទាំងក្រណាត់ដែលមានប្រថាប់ត្រា ៨៨ វត្ត អមជាមួយនឹងរូបថតរបស់វត្តផ្សេងៗទៀតចំនួន ២០សន្លឹក។ ប្រាក់​កម្រៃ​សម្រាប់​ការងារ​នេះ​គឺចន្លោះ ១៨០០ទៅ២៤០០ដុល្លារ​សម្រាប់​ការ​ធ្វើ​ដំណើរ​ម្ដង៕

អត្ថបទដោយ៖ មរកត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។