ការពិតមុនបាត់បង់កូនភ្លោះ វីរៈ និច្ច បានយល់សុបិនចម្លែក ស្តាប់ហើយព្រឺសម្បុរ

មកទល់ពេលនេះរយៈពេលប្រមាណជាង៣ខែហើយ ក្រោយពីតារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ វីរៈ និច្ច បានប្រកាសឱ្យដឹងដំណឹងសោកសៅនៃការបាត់បង់កូនភ្លោះក្នុងផ្ទៃ ដែលជាដំណក់ឈាមដំបូងរវាងនាង និងស្វាមី។ កន្លងទៅច្រើនខែក៏ពិតមែន តែនៅពេលមានការរំលឹកពីរឿងនេះ គូស្វាមីភរិយាទាំងពីរនាក់មើលទៅហាក់ស្រងូតស្រងាត់។ ជាក់ស្តែងថ្មីៗនេះ អ្នកទាំងពីរត្រូវបានកម្មវិធី 3FUN CAMBODIA អញ្ញើញឱ្យចូលរួមជាភ្ញៀវកិត្តិយស ដោយស្រីស្អាតសាច់សខ្ចី វីរៈ និច្ច បានឆ្លើយតបសំណួរជាច្រើនរបស់ពិធីករ-ពិធីការិនីទាំង៣រូប ក្នុងនោះក៏មានសំណួរពាក់ព័ន្ធនឹងការបាត់បង់កូនភ្លោះក្នុងផ្ទៃផងដែរ។

ម្ចាស់បទ «មនុស្សស្រីមានសង្សារច្រើនមិនប្រាកដថាសាវ៉ា» រូបនេះប្រាប់ថា លើកដំបូងដែលអ្នកទាំងពីរដឹងដំណឹងមានបុត្រ គឺ១ខែក្រោយបន្ទាប់ពីរៀបការ។ អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៤ រៀបរាប់ថា ពេលនោះនាងរំភើបខ្លាំងណាស់ ព្រោះអារម្មណ៍ដែលមិនធ្លាប់ជួបពីមុនមក និងពុំដែលធ្លាប់គិតថាបាន Baby ភ្លោះបែបនេះនោះទេ។ ប៉ុន្តែនៅពេលទទួលបានដំណឹងបាត់បង់ដំណក់ឈាមដំបូងដែលជាកូនភ្លោះនោះ ស្វាមីរបស់ វីរៈ និច្ច ថា លោកសឹងតែគ្មានព្រលឹងនៅក្នុងខ្លួន តែអ្នកទាំងពីរទទួលស្គាល់ការពិតថា ព្រោះវាមិនមែនមានតែយើងទេ គឺទាំងអស់គ្នាទូទាំងពិភពលោកក៏គេជួបបញ្ហានេះដូចគ្នា។ រំពេចនោះ វីរៈ និច្ច ដែលមានឈ្មោះពិតថា ចេង ស្រីនិច្ច បានពោលដាក់កំហុសលើខ្លួនឯងនិងស្វាមី ដែលមិនបានត្រៀមខ្លួនលើសម្រាប់រឿងនេះ។ 

វីរៈ និច្ច រៀបរាប់ថា៖ «តាមដែលខ្ញុំបានដឹងពីពេទ្យមក គឺគាត់(ពេទ្យ)ថា យើងអត់ត្រៀមតែម្តង ពាក់ព័ន្ធជាមួយការលេបថ្នាំមុនអញ្ចឹង ឬក៏យើងអត់បានថែខ្លួននៅពេលយើងកំពុងតែមាន គឺយើងវាអត់ដឹងទៀត។ ស្វាមីតារាចម្រៀងរូបនេះបន្តថា៖ បើនិយាយលម្អិតទៅ ពេទ្យប្រាប់មកថា ពាក់ព័ន្ធមេជីវិត ដោយមេជីវិតមនុស្សប្រុសមានដល់ ១៥០០០ ហើយវាមានអាខ្លាំងអាខ្សោយ បើប៉ះចំអាខ្សោយក៏អត់នៅដែរ»។ 

ក្នុងកិច្ចសម្ភាសន៍នេះ ស្រីនិច្ច បានប្រាប់ឱ្យដឹងថា៖ «មុនពេលនាងបាត់បង់កូនភ្លោះនាងបានយល់សុបិនចម្លែកមួយ ហាក់ដូចប្រាប់ឱ្យនាងបានដឹងមុនពីរឿងនេះ។ និច្ច៖ មុនពេលដឹងដំណឹងថាអត់មាន ក៏បានយល់សប្តដែរ។ ដឹងថាមានហើយ តែបានយល់សប្តថា “យើងជិះឡានឆ្លងស្ពាន ជិះឆ្លងអត់ផុត បាក់ស្ពាន” ឡើងក្នុងយល់សប្តនោះគឺភ័យរន្ធត់តែម្តង បន្ទាប់ពី ២-៣ថ្ងៃ ក៏បានដឹងដំណឹងថាអត់មានទៅ… ១ខែ ខ្ញុំលាក់បងប្អូន១ខែ។ ក្នុងគម្លាតនោះខ្ញុំស្លៀកខោខូវប៊យ មានបងប្អូនដែលគាត់យល់ច្រឡំច្រើនណាស់ គាត់ថា ហេតុអ្វីក៏មាន Baby ហើយ តែស្លៀកខោខូវប៊យ នៅដើរ ហិចហើរអីបែបហ្នឹង អ៊ីចឹងក៏ខ្ញុំអត់ចង់ឮពាក្យហ្នឹង ក៏ខ្ញុំទម្លាយប្រាប់បងប្អូនទាំងអស់គ្នា គឺ១ខែក្រោយទើបខ្ញុំប្រាប់!»។

បន្ទាប់ពីឆ្លងកាត់បទពិសោធន៍សោកសៅនេះហើយ វីរៈ និច្ច និងស្វាមី បានប្រកាសឱ្យដឹងថា ពេលនេះអ្នកទាំងពីរកំពុងតែត្រៀមយកបុត្រជាថ្មីហើយ ប៉ុន្តែនៅមិនទាន់មានការលម្អិតឱ្យច្បាស់នៅឡើយទេ។

ពាក់ព័ន្ធរឿងនេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាពិធីការនីក្នុងកិច្ចសម្ភាសន៍នេះ ក៏បានចែករំលែកបទពិសោធន៍ខ្លះៗក្នុងនាមជាអ្នកម្តាយម្នាក់ ដោយអ្នកនាងលើកឡើងថា អ្នកនាងថែរក្សាសុខភាពឱ្យបានល្អ ញ៉ាំថ្នាំវីតាមីនមុនពេលមានគម្រោងយក Baby ហើយការងារមួយចំនួនអាចសម្រាកបានក៏សម្រាកដោយប្តីប្រពន្ធត្រូវដកថយម្នាក់បន្តិច ដើម្បីថែរក្សាសុខភាព។ មិនខុសពីប្តីប្រពន្ធជាភ្ញៀវកិត្តយសប៉ុន្មានទេដែលត្រៀមយក Baby ជាថ្មី ព្រោះពិធីការនី គង់ ចាន់ស្រីមុំ និងស្វាមី លោក គឹម សីហា ក៏ប្រកាសឱ្យអ្នកសារព័ត៌មានដឹងជាញឹកញាប់ថា អ្នកទាំងពីរចង់បានកូនភ្លោះ បន្ទាប់ពីមានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ហើយឈ្មោះថា ម៉ូម៉ូ ដោយពេលនេះកំពុងតែប្រើបច្ចេកវិទ្យាពេទ្យតាមបែបវិទ្យាសាស្រ្ត ដើម្បីទទួលបានកូនភ្លោះដូចបំណង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

LOOT៖ បុគ្គលសំខាន់​ ៥ រូបនៅពីក្រោយបេសកកម្មនាំយក “ព្រលឹងដូនតា” ត្រឡប់មកកម្ពុជាវិញ

ភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” បានជីកកកាយបណ្តាញឧក្រិដ្ឋកម្មដ៏ស្មុគស្មាញរបស់ឈ្មួញជួញដូរវត្ថុបុរាណជនជាតិអង់គ្លេស លោក Douglas

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព