ភាពយន្តថ្មីមួយមានចំណងជើងថា “ឆ្មាំវិញ្ញាណ The Guardian” កំពុងជះពន្លឺនៃការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រផ្នែកភាពយន្តក្នុងស្រុក ជាពិសេសក្រោយពីការចេញផ្សាយ Trailer ផ្លូវការនៅសប្ដាហ៍នេះ។

រឿងនេះត្រូវបានដឹកនាំដោយ Rando Henderson អ្នកដឹកនាំវ័យក្មេងជនជាតិខ្មែរកាត់អ៊ីតាលីវ័យទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ។ ទោះមានអាយុវ័យក្មេងក្នុងការផលិតជាសាច់រឿងដាក់រោងភាពយន្តក៏ដោយ Rando មិនមែនជាបទពិសោធន៏ថ្មីក្នុងការផលិតភាពយន្តនោះឡើយ។ គាត់បានចាប់ផ្ដើមធ្វើការនៅក្នុងវិស័យនេះតាំងពីកុមារភាព ជួយឪពុករបស់គាត់ក្នុងការផលិតវីដេអូចម្រៀង និងភាពយន្តជាច្រើនមកហើយ។


“ឆ្មាំវិញ្ញាណ The Guardian” បង្កើតឡើងជាពិសេសសម្រាប់អ្នកគាំទ្រក្នុងស្រុកដែលចូលចិត្តសាច់រឿងបែបសម័យទំនើប ប្រកបដោយភាពស្និទ្ធស្នាលនិងអារម្មណ៍ជ្រាលជ្រៅ។ រឿងនេះនឹងនាំយកអ្នកទស្សនា ចូលរួមក្នុងពិភពមួយដែលមានទាំងបែបបាតុភូតអាថ៌កំបាំង ភាពភ័យខ្លាចស្ទើរនឹងភ្លេចដកដង្ហើម រួមជាមួយមនោសញ្ចេតនារវាងមនុស្សនិងវិញ្ញាណដ៏កាចសាហាវផងដែរ។ ភាពយន្តនេះនឹងចាក់បញ្ចាំងផ្លូវការនៅរោងភាពយន្តទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥។


























Account
Security
Favourite Content