សម័យកូវីត ១៩ ចង់បានសុខភាពល្អ! អាហារ ៣ ក្រុមនេះ មិនគួរមើលរំលង

បច្ចុប្បន្នជំងឺកូវីត ១៩ នៅតែបន្ដរីករាលដាលឥតឈប់ឈរ និងនៅតែជាក្ដីបារម្មណ៍សម្រាប់ប្រជាជន កម្ពុជា។ កំឡុងពេលនេះ អ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ទៅលើគឺសុខភាពតែម្ដង ព្រោះថាបើអ្នកហ៊ានតែធ្វេសប្រហែស​ច្បាស់ជាស្ដាយក្រោយមិនខាន ដោយសារឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ។

ជាមួយគ្នាដែរ ក្រៅពីត្រូវថែរក្សាអនាម័យ ៣ កុំ ៣ ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល សូម្បីតែរបបអាហារក៏អ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរមុននឹងទទួលទាន នោះទើបធានាបាន ថា​ សុខភាពរបស់អ្នកមិនធ្លាក់ដុនដាប និងឈឺស្កាត់។ តោះថ្ងៃនេះ AMS នឹងណែនាំប្រិយមិត្តទាំងអស់ មកដឹងអំពីអាហារ ៣ ក្រុម ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព ហើយយ៉ាងហោចណាស់ គួរទទួលទានឲ្យបានមួយមុខទៅពីរមុខជារៀងរាល់ថ្ងៃដើម្បីទទួលបានសុខភាពល្អ។

តើអាហារទាំង ៣ ក្រុមនោះមានអ្វីខ្លះ?  

១ បន្លែ និងផ្លែឈើគ្រប់មុខចម្រុះពណ៌

យោងតាមក្រុមគ្រូពេទ្យជំនាញ បន្លែ និងផ្លែឈើគឺជាអាហារដ៏ល្អមួយសម្រាប់សុខភាព និងមានអត្ថប្រយោជន៍ផ្សេងៗ គ្នាទៅតាមប្រភេទ និងពណ៌របស់វា។  តែសម្រាប់ពេលនេះ យើងគួរជ្រើសយកបន្លែណាដែលមានពណ៌បៃតង (ស្ពៃ ខាត់ណាបៃតង ស្លឹកបាស ជាដើម។ល។) និងផ្លែឈើដែលមានពណ៌លឿងទុំ (ល្ពៅ ស្វាយទុំ ក្រូច ទំលាប់ ល្ហុង។ល។) បន្លែផ្លែឈើខាងលើនឹងជួយការពាររាងកាយអ្នកពីជំងឺផ្សេងៗ។

២ ត្រី និងសាច់

ចំពោះក្រុមទី ២ វិញ គឺត្រីតូច​ ធំ គ្រប់ប្រភេទ សាច់សត្វ ស៊ុត និងសណ្ដែកគ្រប់មុខ រួមមានដូចជាសណ្ដែកដី សណ្ដែកបាយ ឬសណ្ដែកសៀង និងផ្សេងៗ ទៀត។ អាហារទាំងនេះ ជាប្រភពសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយឲ្យរាងកាយរបស់អ្នកមានភាពលូតលាស់កាន់តែល្អប្រសើរ។  ​

៣ អាហារប្រភេទផ្សៅ ប្រេងរុក្ខជាតិ និងស្ករធម្មជាតិ​​

អាហារប្រភេទម្សៅ (នំប៉័ង) ប្រេងរុក្ខជាតិគ្រប់ប្រភេទរួមមាន ប្រេងសណ្ដែក ប្រេងដូង ខ្លាញ់ត្រី។ល។ ប្រភេទស្ករធម្មជាតិ ដូចជាស្ករអំពៅ ស្ករត្នោត​  (ដាក់ចម្អិនក្នុងម្ហូប) ឬទឹកឃ្មុំ (ឆុងតែ ដាក់ក្នុងភេសជ្ជៈផ្សេងៗ)។ អាហារទាំងនេះ ក្រោយពីអ្នកបរិភោគរួច នឹងផ្ដល់នូវថាមពល និងកម្លាំងដល់រាងកាយ ដែលអាចឲ្យអ្នកបំពេញការងារប្រចាំថ្ងៃបានយ៉ាងរលូន។

ជាចុងក្រោយផងដែរ ក្នុងរយៈពេលនេះ អ្នកគួរតែជៀសវាងកុំបរិភោគនូវរបស់បំពងដែលមានខ្លាញ់លើសលុប និងរបស់ផ្អាប់ខ្លាំងទុកយូរដូចជាខ្ទឹមជ្រក់ ព្រោះវាអាចនឹងធ្វើឲ្យប៉ះដល់ក្រពះ ក្ដៅក និងហើមពោះជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពី

Jennie ក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time

Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី "បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ" (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជា

ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

តារា​ចម្រៀង ទេព បូព្រឹក្ស មាន​ឱកាស​សម្ដែងម្ដងទៀតនៅក្នុង​កម្មវិធី ROUND Festival របស់ KBS ដែល​ម្ដង​នេះ​គឺជា​លើក​ទី​២ ហើយ។ ដោយ​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ ២០២៦ ម្ចាស់​បទ «ទេវរាជ» បាន​ចេញ​ដំណើរ​ពី​កម្ពុជា ​

YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

ផលិតកម្មចម្រៀងកូរ៉េ YG Entertainment ទើបតែបង្ហើបឱ្យដឹងពីគម្រោងធំៗជាច្រើនរបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៦ ខាងមុខនេះ។

មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

បវរ​កញ្ញា​វៀតណាម Nguyễn Huỳnh Kim Duyên ដែល​ជា​មិត្ត​សម្លាញ់​របស់​បវរកញ្ញា​ខ្មែរ អ៊ិន លក្ខិណា បាន​មក​ទស្សនាប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​តុបតែង​ខ្លួន​ជាមួយ​ឈុត​ស្បៃបុរាណ​ និង​គ្រង​ឈុត​អប្សរា​ខ្មែរ​យ៉ាង​ស្រស់​សោភា

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី