ដឹងអត់ ពុកមាត់​ជា​កន្លែង​បណ្ដុំ​ទៅ​ដោយ​បាក់តេរី​ច្រើន​ជាង​រោម​របស់​សុនខទៅទៀត!

នេះ​អាច​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​មនុស្ស​ប្រុស​ដែល​មាន​រស​និយម​ចូល​ចិត្ត​ទុក​ពុក​មាត់​ ពុក​ចង្កា។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​មន្ទីរ​ពេទ្យ​ Hirslanden ប្រទេស​ស្វីស​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ការ​ចម្លង​មេរោគ​ពី​សុនខ​មក​មនុស្ស​ដោយ​ប្រើ​ឧបករណ៍​​ត្រួត​ពិនិត្យ​កម្រិត​ខ្ពស់​ដូច​គ្នា​ទៅ​នឹង​គ្រឿង​ដែល​ប្រើ​ពិនិត្យ​ទៅ​លើ​សត្វ​សុនក​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​យក​គំរូ​នៃ​មេរោគ​ពី​ពុក​មាត់​របស់​មនុស្ស​ប្រុស​វ័យ​ ១៨​ ដល់​ ៧៦​ឆ្នាំ​ចំនួន​ ១៨​នាក់​​​និង​យក​គំរូ​មេរោគ​ពី​សុនក​ពូជ​ផ្សេង​គ្នា​ចំនួន​ ៣០​ ក្បាល ហើយ​ក៏​បាន​ឃើញ​លទ្ធផល​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

លទ្ធផល​នៃ​ការ​ពិនិត្យ​បាន​រក​ឃើញ​ថា​គំរូ​ដែល​បាន​យក​មក​ពី​ពុក​មាត់​ពុក​ចង្កា​របស់​បុរស​ទាំង​ ១៨​នាក់​មាន​ការ​ផ្ទុក​បាក់តេរី​នៅ​ក្នុង​កម្រិត​ខ្ពស់​ ខណៈ​ពេល​ដែល​សុនខ​ទាំង​៣០​ក្បាល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​បាក់តេរី​នៅ​ក្នុង​កម្រិត​ខ្ពស់​ត្រឹម​តែ​ ២៣​ក្បាល​ ក្រៅ​ពី​នោះ​គឺ​មាន​ផ្ទុក​បាក់តេរី​ក្នុង​កម្រិត​មធ្យម។

ក្រៅ​ពី​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ពុក​មាត់​របស់​បុរស​ ៧​ នាក់​មាន​ផ្ទុក​បាក់តេរី​កម្រិត​ខ្ពស់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​បាន​។ ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​នាំ​យក​មក​ពិសោធន៍​សុទ្ធ​តែ​មាន​ផ្ទុក​មេរោគ​បាក់តេរី​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​បាន។

ក្រៅពី​ត្រួត​ពិនិត្យ​រួចរាល់​គេ​ក៏​បាន​ធ្វើ​ការ​សម្លាប់​បាក់តេរី​របស់​មនុស្ស​និង​សុនខ​ តែ​ក៏​រក​ឃើញ​ថា​បាក់តេរី​ដែល​បាន​មក​ពី​ពុក​មាត់​របស់​មនុស្ស​នៅ​មាន​ជាប់​នៅ​ក្នុង​ម៉ាស៊ីន​សម្លាប់​មេរោគ​ថែម​ទៀត។

​​​​​​​​​សាស្ត្រាចារ្យ Adreas Cutsite មក​ពី​មន្ទីរ​ពេទ្យ​ Hirslanden បាន​និយាយ​ថា​ “​ ពុក​មាត់​របស់​មនុស្ស​កខ្វក់​ជាង​រោម​របស់​សុនខ​ទៅ​ទៀត” ។​

យ៉ាង​ណា​មិញ​លោក​ Keith Flett អ្នក​បង្កើត​ Beard Liberation Front បាន​លើក​ឡើង​ថា​ “​ខ្ញុំ​មិន​ជឿ​ថា​បាក់តេរី​ដែល​អាក្រក់​មាន​នៅ​ជា​មួយ​តែ​ពុក​មាត់​នោះ​ទេ​ អ្នក​សាក​យក​សរសៃ​សក់​ និង​ដៃ​របស់​មនុស្ស​ទៅ​ពិនិត្យ​ដែរ​ទៅ​អ្នក​​នឹង​បាន​ជួប​បាក់តេរី​ដ៏​គួរ​ឲ្យ​ខ្លាច​មិន​ចាញ់​គ្នា​ប៉ុន្មាន​នោះ​ទេ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម