ដឹងអត់តារាថៃប៉ុស្តិ៍ណាស៊ីថ្លៃខ្ពស់ជាងគេ? ប៉ុស្តិ៍លេខ ៣, ៧, ៣១, ៨, ឬ GMM ?

តារាប៉ុស្តិ៍ណាដែលមានថ្លៃខ្លួនថ្លៃបំផុត? នេះគឺជាចម្ងល់ដែលប្រិយមិត្តជាច្រើនតែងតែឆ្ងល់មែនទេ? ច្បាស់ណាស់ ​បើ​និយាយ​ជារួម​​ប្រាកដជា​តារាប៉ុស្តិ៍លេខ៣ មានតម្លៃខ្លួនថ្លៃជាងគេ ព្រោះ​ភាគ​ច្រើន​សុទ្ធតែជា​តារា​​មាន​ប្រជាប្រិយភាព។​ បើនិយាយពីជំនាន់មុនវិញរវាងតារាប៉ុស្តិ៍លេខ៣ និងតារាប៉ុស្តិ៍លេខ៧ គឺមានតម្លៃខ្លួនខ្ពស់ប្រហាក់ប្រហែលមិនចាញ់គ្នាប៉ុន្មានទេ។

តារាល្បីៗប៉ុស្តិ៍លេខ៣
តួ​​​ឯកស្រីល្បីៗប៉ុស្តិ៍លេខ៧

យ៉ាងណាមិញ ក្នុង​រយៈពេល​ក្រោយៗមកនេះតារាតួឯក​នៅ​ប៉ុស្តិ៍លេខ៨ ក៏មានតម្លៃខ្លួនខ្ពស់មិនចាញ់តារាដែលនៅប៉ុស្តិ៍ធំៗប៉ុន្មានដែរ។ តើតារាប៉ុស្តិ៍លេខ៨ មានតម្លៃខ្លួនខ្ពស់ដោយសារអ្វី? នោះគឺមកពីប៉ុស្តិ៍លេខ៨ បានទិញខ្លួនតារាលំដាប់ជួរមុខ​ដែលអស់កុងត្រាជាមួយនិងប៉ុស្តិ៍ធំៗ និង​តារា​ដែលចេញមកធ្វើជាតារាសម្តែងឯករាជ្យ។ ហេតុនេះទើបខាងប៉ុស្តិ៍ត្រូវបន្ថែមតម្លៃខ្លួនឲ្យតារាសម្តែងដើម្បីជាការទាក់ទាញឲ្យពួកគេមករួមការងារជាមួយ។

រឿងភាគធំៗពីប៉ុស្តិ៍លេខ៨កាលពីឆ្នាំកន្លងទៅ

ជាទូទៅសម្រាប់តារាជួរមុខដែលអស់កុងត្រាជាមួយនឹងប៉ុស្តិ៍ហើយមកធ្វើជាតារាសម្តែងឯករាជ្យ គេត្រូវតែទទួលបានតម្លៃខ្លួនខ្ពស់ជាងទ្រនំចាស់ទើបយ៉ាងពិតប្រាកដ ពុំនោះទេពួក​គេមិនចាកចេញពីទ្រនំចាស់ឡើយ។

តារាគូប្រុសស្រីដែលមានតម្លៃខ្លួនថ្លៃជាងគេ?

ចំពោះតារាដែលទទួលការងារជាគូមិនថា​ Event ថតស្ប៉តពាណិជកម្ម ឬកម្មវិធីផ្សេងៗហើយទទួលបានតម្លៃខ្លួនថ្លៃជាងគេនោះគឺ Nadech & YaYa ។ ថ្លៃខ្លួនតារាគូនេះស្ថិតនៅខ្ទង់ប្រមាណ ២ ទៅ ៣ ម៉ឺនដុល្លារ​​ក្នុងមួយកម្មវិធី ឬអាចនឹងខ្ពស់ជាងហ្នឹងដោយគិតទៅលើរយៈចម្ងាយ ពេលវេលា និងភាពងាយស្រួលឬលំបាកនៃការងារនីមួយៗដែលខាងម្ចាស់កម្មវិធីបានជួល។

តារាសម្តែងលំដាប់ណាដែលមានតម្លៃខ្លួនទាបបំផុត?

តារាសម្តែងដែលមានតម្លៃខ្លួនទាបបំផុតគឺជាតារារាយរង (Extra) ឬ ដែលគេហៅថាតួបន្ទាប់បន្សំ។

តួបន្ទាប់បន្សំដោយគ្រាន់តែដើរកាត់កាមេរាមិនមាន Script និយាយ​ទទួលបានតម្លៃខ្លួន ១៥ ទៅ ២០ដុល្លារក្នុងមួយថ្ងៃ។ តួបន្ទាប់បន្សំដែលមាន Script មានការនិយាយនិងសម្តែងច្រើនអាចទទួលបាន ៧០ ទៅ ៨០ដុល្លារក្នុងមួយថ្ងៃ។

តារាសម្តែងដែលមានតម្លៃខ្លួនថ្លៃបំផុត?

តារាសម្តែងដែលមានតម្លៃខ្លួនថ្លៃបំផុតនោះគឺតារាស្រីលំដាប់ជួរមុខ Aum patcharapha តារាស្រីដែលគ្រងតំណែងតួឯកអស់រយៈពេលជាង២០ឆ្នាំក្នុងវិស្ស័យសិល្បៈ។ មិនថារឿងអ្វីដែលតារារូបនេះ សម្តែងគឺតែងតែទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ហើយ​តម្លៃ​ខ្លួន​របស់​នាង​គឺ​ប្រមាណ ៧៥០០ទៅ៩០០០ដុល្លារ​ក្នុង​មួយ​ភាគ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម