ស្រីៗ មិនចូលចិត្តស្លៀកសំពត់ តោះមកសាក Style Tomboy ស្រួលស្លៀក កាលីបកប់ទៀត

ប្រិយមិត្តធុញថប់ជាមួយនឹងការស្លៀកសំពត់ដដែលៗ និង Style Girly ពេកមែនទេ ? ហើយពេលខ្លះ ជ្រើសរើសម៉ូដសម្លៀកបំពាក់ទៅដើរលេង ឬចេញក្រៅម្ដងៗ មិនស្រួលខ្លួនសោះ​ ពិបាកអង្គុយ មើលទៅមិនទាន់សម័យទៀត។ តោះ អេតមីន មកណែនាំប៉ុន្មានឈុត បែបប៊យៗ ស្លៀកទៅដឹងតែកាលីប តែម្ដង ស្រួលដើរ ស្រួលអង្គុយទៀតផង។

. អាវយឺតធំរលុងជាមួយ ខោខ្លីត្រឹមជង្គង់

មិនចាំបាច់គិតច្រើនទេ ឈុតនេះ​គ្រាន់តែទៅផ្សារ ឬទិញតាមអនឡាញ យកអាវយឺតរលុងធំ ហើយខោសាច់ក្រណាត់ក៏បាន សាច់យឺតរលោងដូចខោកីឡាបាល់ទាត់ក៏បានត្រឹមជង្គង់ក៏បាន រួចពាក់ជាមួយស្បែកជើងប៉ាតាកវែង ឬស្បែកជើងប៉ាតាធម្មតា។ បើអាចថែមមួកមកទៀតរឹតតែឡូយ។

. អាវយឺតធំរលុងជាមួយ ខោរលុងជើងវែង

មើលមួយភ្លែតធានាថាស្រដៀងអាវដេកយប់ តែបើមើលយូរទើបដឹងថា Fashion កប់។ ប្រិយមិត្តអាចជ្រើសរើសអាវធំរលុងដៃវែងក៏បាន ដៃខ្លីក៏បាន រួចពាក់ជាមួយខោរលុងជើងវែង។ សម្រាប់ខោអាចជ្រើសម៉ូដ ក្រឡេក្រឡា នឹងកាន់តែស្អាតទាក់ភ្នែក។

. អាវយឺត ទឺនុយ ជាមួយខោខូវប៊យ

ខោខូវប៊យ ប្រិយមិត្តអាចជ្រើសរើសខោដែលមានម៉ូដមូលជើងឡើងបន្ដិចទើបសមស្អាត រួចស្លៀកទឺនុយ ជាមួយអាវដៃវែង ឬដៃខ្លី ដែលបញ្ចេញម៉ូដខោ និងខ្សែក្រវាត់ ឃើញហើយធានាអ្នកជុំវិញលួចមើលតែម្ដង។   

.អាវរាងរឹបរាងបន្ដិច ជាមួយខោ

ចំពោះម៉ូតនេះ សម្រាប់អ្នកដែលរាងស្អាតគឺត្រូវម៉ាច់ អាចយកអាវរាងរឹបបន្ដិចពាក់កណ្ដាលខ្លួនក៏បាន អាវវែងក៏បាន (ត្រូវទឺនុយជាមួយខោ) អាស្រ័យថា ប្រិយមិត្ត ចូលចិត្តមួយណា។ បន្ទាប់មកស្លៀកជាមួយខោជើងវែងចង្កេះកៅស៊ូ ស្លៀកបែបនេះ សូម្បីតែស្រីៗ គ្នា​ឯងក៏លួចច្រណែនដែរ។

. អាវ Hoodie ជាមួយខោ

ជឿថា Style បែបនេះ អាចនឹងមានអ្នកធ្លាប់ពាក់ច្រើនហើយ តែទាស់ត្រង់ថានៅតែមិនទាន់មើលទៅឃើញឡូយខ្លាំង ព្រោះមិនទាន់ចេះរើស Hoodie (អាវមានមួក)។ ជាពិសេសគឺយក Hoodie ប៉ុនខ្លួនស្លៀកមិនស្អាតទេបែបនេះ ប្រិយមិត្តត្រូវយកអាវដែលរលុងបន្ដិច Style បែបកូរ៉េៗ ស្លៀកជាមួយខោរហែក គឺថាអេមតែម្ដង។

. ពាក់អាវក្រៅបែប Swag

ប្រិយមិត្តអាចជ្រើសអាវក្រៅម៉ូដ Swag style កូរ៉េៗ រួចស្លៀកជាមួយអាវយឺតក្នុងពណ៌ស និងទឺនុយជាមួយខោខូវប៊យ ឬសាច់ក្រណាត់   ស្លៀកដើរចេញក្រៅឡើង Style Oppa។

បញ្ជាក់ណា Style ខាងលើនេះ គឺថាចង់ទិញពណ៌អ្វីក៏បានដែរ ទៅតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្ត។ គ្រាន់តែថា បើចង់ឲ្យស្លៀកមកឃើញកាន់តែឡូយគួរតែជ្រើសពណ៌ក្រមៅៗ ជាពិសេស ពណ៌ខ្មៅ សម្រាប់ Black lover តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ