ស៊ែរទុករៀនធ្វើ! របៀបធ្វើសាំងវិចមាន់ហឹរសម្រាប់អាហារព្រឹក

នៅពេលព្រឹកមនុស្សជាច្រើនបានញ៉ាំបាយ គុយទាវ នំប៉័ងជាអាហារពេលព្រឹក ប៉ុន្តែយើងក៏មិនអាចញ៉ាំដដែលៗបានរាល់ថ្ងៃដែរ។ តើអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូររសជាតិមកញ៉ាំសាំងវិចវិញអត់ឲ្យប្លែកមាត់? តែសាំងវិចថ្ងៃនេះរាងពិសេសបន្តិចដោយវាមានឈ្មោះថា «សាំងវិចមាន់ហឹរ»។ ម៉ោះ! ថ្ងៃនេះ AMS infotainment នឹងមកប្រាប់ពីវិធីធ្វើសាំងវិចមាន់ហឹរដែលមានរសជាតិឆ្ងាញ់ប្លែកពីសាំងវិចរាល់ដង។​

raw chicken breasts on a cutting board and wood background with onion and garlic.

គ្រឿងផ្សំ៖

  • ទ្រូងមាន់ ២ ខាំ
  • ក្រូចឆ្មារ ១ ចំណិត
  • អំបិល ១ ចុងស្លាបព្រាបាយ​​
  • ម្រេច ១ ចុងស្លាបព្រាបាយ
  • ខ្ទឹមស ២ កំពឹស
  • ប្រេងឆាធម្មតា ឬ ប្រេងអូលីវ ២ ស្លាបព្រាបាយ​
  • ម្សៅម្ទេស ឬ ម្ទេសហុយ​ កន្លះស្លាបព្រាបាយ​
  • ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ​
  • ទឹកជ្រលក់មាន់ ឬ ទឹកម្ទេសផ្អែមហឹរថៃ ១ ស្លាបព្រាបាយ
  • ម៉ាយ៉ូណេស
  • ប័រ​
  • នំប៉័ងសាំងវិច
  • បន្ទះឈីស
  • សាឡាដ

វិធីធ្វើ៖

  • ជាដំបូងយើងត្រូវយកសាច់មាន់មកហាន់ជាបន្ទះស្ដើងល្មមហើយកាត់ជាដុំតូចៗ
  • បន្ទាប់មកទៀតយកសាច់មាន់មកដាក់ក្នុងចានហើយច្របាច់ក្រូចឆ្មារចូល ហើយដាក់អំបិលនិងម្រេច រួចច្របល់វាឲ្យ​សព្វ
  • ក្រោយមកទៀតយើងត្រូវចិញ្រ្ចាំខ្ទឹមស បន្ទាប់ពីចិញ្ច្រាំហើយដាក់ខ្ទះឲ្យក្ដៅរួចចាក់ប្រេង ហើយរំលីងខ្ទឹម
  • ពេលខ្ទឹមរាងឈ្ងុយល្មមហើយ ដាក់សាច់មាន់ចូលរួចត្រលប់ទៅមកប្រហែល​ ៥-៦ នាទី
  • បន្ទាប់មកទៀតយើងអាចដាក់ម្ទេសហុយ ឬ ម្សៅម្ទេស និងម្រេចចូលក្នុងសាច់មាន់ហើយរលីងប្រហែល ៥-៦ នាទីបន្ថែមទៀត
  • ចុងក្រោយដាក់ទឹកម្ទេសផ្អែមហឹរ និងទឹកស៊ីអ៊ីវចូល ហើយត្រលប់ទៅមកបន្តិច ជាការស្រេចសម្រាប់ស្នូលសាំងវិច​
  • បន្ទាប់ពីធ្វើស្នូលរួចហើយ យើងដាក់ទុកទៅមួយអន្លើសិន​ ហើយយើងចាប់ផ្ដើមយកម៉ាយ៉ូណេសមកលាបលើសាំងវិចយើងហើយដាក់ស្នូលដែលយើងធ្វើហើយអម្បាញ់មិញពីលើ
  • ចុងក្រោយយើងលាបប័រទៅលើសាំងវិច ហើយយកសាំងវិចទៅដាក់ចៀនដោយប្រើភ្លើងតិចៗប្រហែល ២-៣ នាទីជាការស្រេច៕

ប្រភព៖ Flavours by Mariem



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ