ប្រើទឹកអប់រាល់ថ្ងៃមានដឹងពីរបៀបធ្វើឲ្យជាប់ក្លិនបានយូរដែរ ឬទេ? ៧តិចនិក​នេះ ជួយ​បាន​ច្រើន

ទឹកអប់ពិតជាមានក្លិនក្រអូប តែប្រសិនបើប្រិយមិត្តមិនដឹងពីវិធីបាញ់ក៏មិនអាចរក្សាក្លិនក្រអូបនោះ បានយូរដែរ ថែមទាំងត្រូវបាញ់មួយថ្ងៃ ៣ ទៅ ៤ ដងទៀត។ ខាងក្រោមនេះ ជារបៀបងាយៗ ជួយធ្វើឲ្យក្លិនទឹកអប់លើខ្លួនអ្នកជាប់បានយូរ៖

១ បាញ់លើផ្នែកពិសេសនៃដងខ្លួន

បាញ់លើដងខ្លួនផ្ទាល់ដូចជាត្រង់កញ្ចឹងក ក្រោយត្រចៀក កដៃ កែងដៃ ស្មងជើង​ វានឹងជួយឲ្យក្លិនជាប់ប្រហើរក្រអូប។ បើអាចចៀសបានកុំបាញ់នៅក្រោមក្លៀក ឬកន្លែងដែលបែកញើស ច្រើន ព្រោះថាក្លិនច្របល់គ្នា ពិតជាអាក្រក់លើសដើមជាមិនខាន។

២ បាញ់លើសម្លៀកបំពាក់

តាមអ្នកជំនាញទឹកអប់ទូទៅអាចជាប់ក្លិនបានពីចន្លោះ ៦ ទៅ ២៤ ម៉ោង បើទឹកអប់ដែលមានគុណភាពល្អទៀតនោះ អាចជាប់ក្លិនបានមួយអាទិត្យក៏មាន។ អ៊ីចឹងក្រៅពីបាញ់លើខ្លួន សម្លៀកបំពាក់គឺជាកន្លែងមួយដែលអ្នកមិនគួរមើលរំលងឡើយ។ 

៣ បាញ់លើក្រាសសិតសក់

តាមអ្នកជំនាញបានឲ្យដឹងថា បើសិនជាសក់របស់អ្នកមានក្លិនក្រអូប នោះសូម្បីតែក្លិនខ្លួនរបស់អ្នក ក៏ក្រអូបតាមនោះដែរ។ ដូច្នេះសក់ក៏ជាកន្លែងល្អមួយធ្វើឲ្យក្លិនទឹកអប់ជាប់បានយូរ និងក្រអូបល្អ តែអ្នកមិនអាចបាញ់ផ្ទាល់ទៅលើសក់តែម្ដងនោះទេ ត្រូវបាញ់លើក្រាសជាមុនសិនរួចចាំយកទៅសិតលើសក់។

. បាញ់បន្ទាប់ពីងូតទឹក

ជឿថាអ្នកខ្លះខ្ជិល ឬរវល់ខ្លាំងពេក បន្លំៗ មិនងូតទឹកអាងបាញ់ទឹកអប់យក មែនទែនទៅការធ្វើបែបនេះ បានតែចំពោះទឹកដែលមានតម្លៃថ្លៃប៉ុណ្ណោះ ព្រោះវាមានក្លិនធ្ងន់ស្រាប់ និងជាប់បានយូរជាងទឺកអប់ទូទៅ។ ក្នុងករណីដែលទឹកអប់អ្នកមានតម្លៃមធ្យម ឬមិនសូវថ្លៃ គួរតែបាញ់វាបន្ទាប់ពី  ងូតទឹក ដោយសារតែក្លិនខ្លួនរបស់អ្នកបានលាងជម្រះស្អាត បាញ់ទឹកអប់ទៅនឹងធ្វើឲ្យក្លិនជាប់បានយូរ។

. បាញ់ពីចម្ងាយ

ពោលគឺយើងត្រូវបាញ់ពីចម្ងាយ ដើម្បីឲ្យក្លិនក្រអូបរបស់ទឹកអប់សាយភាយពេញមួយតួខ្លួនរបស់យើង នោះទើបក្លិនជាប់បានល្អ មិនងាយអស់ក្លិន។

. កុំយកដៃញី ឬត្រដុសបន្ទាប់ពីបាញ់

អ្នកខ្លះតែយល់ច្រលំថា បាញ់ទឹកអប់រួច យកដៃទៅញី ឬត្រដុស នឹងធ្វើឲ្យក្លិនប្រហើរល្អ តែតាមពិតការធ្វើបែបនេះនឹងធ្វើឲ្យក្លិនទឹកអប់ឆាប់អស់ក្លិនទៅវិញទេ។ ដូច្នេះពេលបាញ់រួចកុំយកដៃញី ឬត្រដុស ឲ្យសោះ ទើបក្លិនទឹកអប់ជាប់បានយូរ។

. កុំបាញ់ច្រើនលើសលប់ពេក

ជាធម្មតាអ្នកគិតថា ការបាញ់ទឹកអប់ច្រើននឹងធ្វើឲ្យក្រអូបបានយូរ តែតាមពិតទៅគឺធ្វើឲ្យមានក្លិនឈួលខ្លាំងខូចក្លិនទឹកអប់ទៅវិញទេ។ អ្វីដែលសំខាន់ អ្នកគ្រាន់តែត្រូវដឹងពីវិធីក្នុងការបាញ់ឲ្យជាប់បានក្លិនយូរ ដូចការរៀបរាប់ខាងលើជាការស្រេច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ