កំពូល YouTuber អាមេរិក Mr Beast ជួយជនពិការកម្ពុជា ២ពាន់នាក់ឱ្យដើរបានវិញ

កាលពីថ្ងៃទី ៧ ឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ Mr Beast ជា Youtuber ដែលមានអ្នក Subscribe ច្រើនបំផុតលើលោកបាន​បង្ហោះវីដេអូថ្មីរបស់ខ្លួន​មានចំណងជើងថា «ខ្ញុំបានជួយជនពិការ ២ពាន់នាក់ឱ្យដើរបានវិញ» ដែលកំពុងទទួលបានការចាប់ពីអារម្មណ៍ និងការអរគុណពីសំណាក់ប្រជាជនខ្មែរ។

មហាសេដ្ឋី YouTuber MrBeast មានឈ្មោះពិតថា Jimmy Donaldson។ MrBeast ត្រូវបានគេស្គាល់ ឬទទួលបានភាព​ល្បីល្បាញ​ខ្លាំង​តាម​រយៈ​ គម្រោងសប្បុរសធម៌ធំៗ​ដែលបង្ហោះនៅក្នុង​ YouTube។ វីដេអូថ្មីដែល YouTuber រូបនេះជួយជនពិការ​កម្ពុជា​ត្រូវបានបង្ហោះនៅលើ Channel បន្ថែមរបស់គាត់គឺ MrBeast Beast Philanthropy ហើយវីដេអូនេះបានបង្ហាញពីស្ថានភាពដ៏លំបាករបស់ជនពិការក្នុងប្រទេសកម្ពុជា ដែលខ្វះលុយ ប្រឈមមុខនឹងបញ្ហាលទ្ធភាពប្រើប្រាស់ជាច្រើន រួមទាំងលទ្ធភាព​ទទួលបាន​ការអប់រំ និងការងារ។

តាមរយៈវីដេអូនេះ​ MrBeast បញ្ជាក់ថាខ្លួន បានជួយ​ផ្តល់​មូលនិធិ​ផ្នែក​អវយវៈសិប្បនិមិត្ត​សម្រាប់​ជនពិការ ២ពាន់នាក់ នៅក្នុងប្រទេសកម្ពុជា។ វីដេអូនេះទៀតសោត​បាន​បង្ហាញ​ ពីស្រ្តីកម្ពុជា​ពីរនាក់ដែល​បាន​ទទួល​អវយវៈសិប្បនិម្មិត ហើយបានបង្ហាញពីក្តីសង្ឃឹម​ថាពួកគេ​នឹងអាចទទួលបានការអប់រំ និងការងារកាន់តែប្រសើរនៅពេលក្រោយ។

តាមរយៈវីដេអូដដែលនេះ Mr Beast ថែមទាំងបំពេញបំណងអោយ​​ស្ត្រីពិការកម្ពុជា​ម្នាក់ឈ្មោះ Sam ដែលចង់បន្តរៀនថ្នាក់អនុបណ្ឌិត និងមានក្ដីស្រមៃ​ចង់ធ្វើដំណើរកម្សាន្ត​ទៅក្រៅប្រទេសយ៉ាង​ហោចណាស់អោយបានម្ដងក្នុងជីវិត។ Mr Beast បានរ៉ាប់រង ការចំណាយទាំងអស់ដើម្បីបំពេញបំណងស្ត្រីកម្ពុជារូបនេះ ទាំងថ្លៃសិក្សា និង​ដំណើរកម្សាន្ត។

គួរជម្រាបថា វីដេអូមួយនេះមានអ្នកចូលទស្សនាជាង ៣លាននាក់ហើយគិតត្រឹមពេលនេះ និងមានពលរដ្ឋខ្មែរជាច្រើនចូលទៅបញ្ចេញមតិអរគុណ ក៏ដូចជាសរសើរទឹកចិត្តរបស់ Mr Beast៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ