ហេតុ​អ្វី​បាន​ជា​ជប៉ុន​ផ្ដល់​ប្រាក់​សំណង​ដល់​ពលរដ្ឋ​ឲ្យ​​ចាកចេញ​ពី​រាជធានី​តូក្យូ?

រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ផ្ដល់​ប្រាក់​សំណង​ ១លាន​យ៉េន​ដែល​ស្មើ​នឹង ៧៧០០ដុល្លារ​អាមេរិក​សម្រាប់​គ្រួសារ​​មាន​កូន​ម្នាក់​ដែល​យល់​ព្រម​រុះរើ​ទី​លំនៅ​ចេញ​ពី​រាជធានី​តូក្យូ និង​មាន​លក្ខខ័ណ្ឌ​មួយ​ទៀត​ដែល​អាចឲ្យ​គ្រួសារ​ដែល​ព្រម​ចាក​ចេញ​ពី​រាជធានី​ទទួល​បាន​រហូត​ដល់​ ៣លាន។ ​​​នេះ​បើ​យោង​ទៅ​តាម​ការ​ឲ្យ​ដឹង​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ Kyodo។

រដ្ឋាភិបាល​ជប៉ុន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​ពី​ផល​វិបាក​នៃ​ប្រជាជន​ដែល​មាន​វ័យ​ចំណាស់​ និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​ចំនួន​ប្រជាជន​នៅ​តំបន់​ជនបទ​មួយ​ចំនួន​ធំ រហូត​ដល់​ថ្នាក់​ផ្ដល់​ប្រាក់​សំណង​លើក​ទឹក​ចិត្ត​ជូន​ដល់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​រាជធានី​ប្រសិន​បើ​ពួក​គេ​ព្រម​ចាក​ចេញ​ទៅ​រស់​នៅ​ និង​ប្រកប​របរ​នៅ​តំបន់​ផ្សេង។

ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ស្នូល​នៃ​ទី​ក្រុង​តូក្យូ​ចំនួន​២៣តំបន់​ រួម​ទាំង​តំបន់ Saitama, Chiba, និងKanagawa សុទ្ធ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចាក​ចេញ​ទៅ​រស់​នៅ​តំបន់​ផ្សេង។ ទី​ភ្នាក់ងារ​ព័ត៌មាន​ Kyodo បាន​ឲ្យ​ដឹង​ថា​ប្រាក់​សំណង​អាច​កើន​ដល់​ ២មុឺន​ ៣ពាន់​ដុល្លារ​ បើ​គ្រួសារ​ណា​ដែល​ព្រម​ចាក​ចេញ ​ទៅ​ប្រកប​អាជីវកម្ម ធ្វើការ​ក្នុង​ក្រុមហ៊ុន​តូច និង​មធ្យម​ ឬ​ធ្វើ​ការ​ពី​ផ្ទះ​ជា​មួយ​ក្រុមហ៊ុន​បច្ចុប្បន្ន​របស់​ខ្លួន នៅ​ក្នុង​តំបន់​ថ្មី​ដែល​ខ្លួន​ព្រម​ទៅ​រស់​នៅ​ក្រៅ​ពី​រាជធានី​តូក្យូ។ ប៉ុន្តែ​គ្រួសារ​ដែល​ទទួល​បាន​សំណង​នេះ​ត្រូវ​តែ​ស្នាក់​នៅ​ក្នុង​តំបន់​ថ្មី​នោះ​យ៉ាង​តិច​ ៥ឆ្នាំ ហើយ​បើ​ចាក​ចេញ​ពី​តំបន់​នោះ​ប្រាក់​សំណង​ត្រូវ​តែ​ប្រគល់​មក​ឲ្យ​រដ្ឋាភិបាល​វិញ។

ក្រៅ​តែ​ពី​កត្តា​ប្រជាជន​ចំណាស់​ អាជ្ញាធរ​ជប៉ុន​ក៏​ប្រឈម​នឹង​លំហូរ​ប្រជាជន​​ដូច​ទឹក​បាក់​ទំនប់​ចូល​មក​រស់​នៅ​ក្នុង​រាជធានី​តូក្យូ។ តាម​ការ​ប៉ាន់ស្មាន​បច្ចុប្បន្ន​នេះ​ទីក្រុង​តូក្យូ​តែ​មួយ មាន​ប្រជាជន​សរុប​រស់​នៅ​ជាង​ ៣៥លាន​នាក់​ ច្រើន​ជាង​ប្រជាជន​កម្ពុជា​សរុប​ជាង ២ដង។ ប្រជាជន​សម្រុក​ចូល​មក​រាជធានី​ដើម្បី​ស្វែង​រក​ការងារ​ល្អ​ជាង​មុន​ ខណៈ​តំបន់​ជនបទ​មួយ​ចំនួន​ស្ទើរ​ក្លាយ​ជា​ភូមិ​ខ្មោច​មាន​មនុស្ស​រស់​នៅ​តិច​បំផុត​ដែល​អាជ្ញាធរ​ត្រូវ​ដោះ​ស្រាយ។

តាម​ទិន្នន័យ​ក្នុង​ឆ្នាំ ២០២១ ប្រជាជន​ជប៉ុន​ ៩២ភាគរយ​រស់​នៅ​ក្នុង​ទីក្រុង​ ផ្ទុយ​ពី​ឆ្នាំ ១៩៦០ដែល​មាន​ប្រជាជន​រស់នៅ​តាម​ទី​ជនបទ ៦៥ភាគរយ។ ការ​ទប់​ស្កាត់​លំហូរ​ប្រជាជន​ថ្មី​ ការ​បង្កើន​ប្រជាជន​នៅ​ទី​ជនបទ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ដែល​ព្រម​ចាក​ចេញ​ពី​រាជធានី។ រដ្ឋាភិបាល​ជប៉ុន​ព្យាយាម​បង្កើន​យន្តការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​សូម្បី​តែ​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​បង្ក​កំណើត​ថ្មី តែ​ប្រសិទ្ធភាព​ស្ថិត​នៅ​កម្រិត​ទាប​ដែល​ធ្វើ​ឲ្យ​កត្តា​ប្រជាសាស្ត្រ​ជុំវិញ​ការ​បង្ក​កំណើត​ និង​ប្រជាជន​ចំណាស់​ច្រើន​នៅ​តែ​ជា​បញ្ហា​ធំ​សម្រាប់​ជប៉ុន​រាប់​សតវត្ស​ទៅ​មុខ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង