​ឈុតមេអំបៅពណ៌ស្វាយ ហង្ស ម៉ានីតា ស្លៀកទៅ​ Gala dinner យប់មិញ ចំណាយពេលយូរថ្នាក់នេះ!

សម្រាប់​ឈុត​ពណ៌​ស្វាយ​ដែល ហង្ស ម៉ានីតា បាន​ស្លៀក​ទៅ​ចូលរួម Gala dinner របស់​កម្មវិធី Miss Universe កាលពី​ម្សិលមិញ គឺ​ច្នៃ​ចេញ​ពី ផ្ទះ​ស្រលាញ់ របស់​តារា​សម្ដែង​ស្រី​រូប​ស្រស់ មាន សូនីតា ផ្ទាល់​តែ​ម្ដង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី មាន សូនីតា ជា​ម្ចាស់​ហាង​ថា គ្រាន់តែ​ចំណាយ​ពេល​ច្នៃ​ឈុត​មេអំបៅ​ស្វាយ​នេះ​ឡើយ ប្រើ​ពេល​រហូត​ទៅ​ដល់ ២ ខែ​ឯណោះ។ តារា​ស្រី និង​ជា​ថៅកែ​ស្រី​ បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​ថា ទម្រាំ​​បាន​មួយ​ឈុត​មេអំបៅ​នេះ​ហើយ ២ ខែ រវល់​ពេញ​១ ផ្ទះស្រលាញ់ គិត​ទាំង​ការ​ច្នៃ ការ​គូស ការ​ឌិន ការ​កាត់ ការ​ដេរ ដោយ​ខិតខំ​ធ្វើ​ទាំង​យប់ទាំងថ្ងៃ ហើយ​លទ្ធផល​ពិតជា​ធ្វើឲ្យ​ក្រុម​ការងារ​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ ព្រោះ​​រ៉ូប​នោះ ពេល​ Miss Universe កម្ពុជា​គ្រង ស្រស់​ស្អាត​ខ្លាំង​ និង​សម​សម្រាប់​កម្មវិធី​ប្រកួត។

ក្រោយ​ ម៉ានីតា ស្លៀក​ចូល​ទៅ​ប្រកួត ខាង​ ផ្ទះស្រលាញ់ បាន​បង្ហាញ​​ពី​អត្ថន័យ​នៃ​ឈុត​ដ៏​ប្រណិត​មួយ​នោះ ហើយ​ក៏​ស័ក្ដិសម​ចំពោះ​ស្ត្រី​ស្វាហាប់​ទៀត​ផង។ ដោយ​ខាង​ហាង បាន​រៀបរាប់​ថា “​​សញ្ញា​ដ៏​មាន​អានុភាព​នៃ​ការ​រីកចម្រើន និង​ការ​ចាប់ផ្ដើម​ថ្មី មេអំបៅ​បង្ហាញ​ពី​ថាមពល​នៃ​ការ​ផ្លាស់ប្ដូរ និង​សមត្ថភាព​ដ៏​អស្ចារ្យ​ដែល​យើង​អាច​សម្រេច​បាន នៅ​ពេល​ដែល​យើង​ជឿជាក់​លើ​ខ្លួន​យើង ហើយ​ផ្ដោត​ទៅ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួនឯង ប្រកួតប្រជែង​ជាមួយ​នឹង​ពេល​វេលា​ដ៏​យូរ ហើយ​នៅ​ទី​បំផុត​យើង​នឹង​ក្លាយ​ជា​មនុស្ស​ដ៏​អស្ចារ្យ​បំផុត​ ហើយ​មាន​ភាព​ស្រស់​ស្អាត​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​របស់​យើង“។

គួរ​បញ្ជាក់​ថា ហង្ស ម៉ានីតា ដែល​កំពុង​ប្រកួតប្រជែង​ក្នុង​កម្មវិធី Miss Universe លើក​ទី៧១ នៅ​សហរដ្ឋអាមេរិក បាន​ត្រៀម​ខ្លួន​រួចជាស្រេច ហើយ​សម្រាប់​ឈុត​ដែល​ស្លៀក​ចូលរួម​ប្រកួត​ក៏៏​មាន​ការ​ចូលរួម​ច្នៃ​ពី​ហាង​ជាច្រើន​ សុទ្ធ​សឹង​ជា​ហាង​មាន​ឈ្មោះ​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា​ដែរ ហើយ​ឈុត​នីមួយ​ៗពិត​ជា​ស្អាត និង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ខ្មែរ៕ ​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត