ធ្លាប់​ទេ​? មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់​ហើយ

អ្នក​ប្រហែល​ជា​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ ឬ​ឆ្លង​កាត់​មក​ហើយ​។ ឧបមា​ថា​អ្នក​កំពុង​ឈរ​មើល​ប្រាសាទ​អង្គរ​វត្ត​លើក​ដំបូង​ក្នុង​ជីវិត​របស់​ខ្លួន​តែ​សុខ​ៗ​ស្រាប់​តែ​មាន​អារម្មណ៍​ថា​​ខ្លួន​ឯង​ដូចជា​ធ្លាប់​បាន​ឃើញ​រួច​មក​ហើយ ឬ​កំពុង​សន្ទនា​ជា​មួយ​មិត្តភ័ក្ដិ​សុខ​ៗ​ក៏​ស្រាប់​តែ​មាន​អារម្មណ៍​ថា​ធ្លាប់​បាន​សន្ទនា​ដូចគ្នា​បេះ​បិទ​ទៅ​នឹង​សន្ទនា​ដែល​ខ្លួន​កំពុង​មាន​នោះ។ ​អារម្មណ៍​បែប​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ déjà vu។

នៅ​ក្នុង​ឆ្នាំ​១៨៧៦ អ្នក​វិទ្យាសាស្ត្រ​បារាំង​លោក Emile Boirac ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ទៅ​លើ​បាតុភូត​ដ៏​កម្រ​មួយ​នេះ​​បាន​ឲ្យ​ឈ្មោះ​វា​ថា déjà vu ជា​ភាសា​បារាំង​ដែល​មាន​ន័យ​ថា​”ធ្លាប់​បាន​ឃើញ”។ មនុស្ស​ចំនួន ៦០ ទៅ​ ៧០ភាគរយ​បាន​និយាយ​ថា​ខ្លួន​ធ្លាប់​មាន​បទពិសោធន៍​បែប​នេះ​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ជីវិត។ déjà vu ជា​ទូទៅ​កើត​ឡើង​ទៅ​លើ​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៥ឆ្នាំ​ទៅ​២៥​ឆ្នាំ។ ហើយ​វា​មាន​ភាគរយ​កើត​ឡើង​ខ្ពស់​ទៅ​លើ​មនុស្ស​ដែល​ធ្វើ​ដំណើរ​ញឹកញាប់​ ឬ​ឧស្សាហ៍​ចាំ​សុបិន​ខ្លួន​ឯង។ តាម​រយៈ​រូបភាព សំឡេង រសជាតិ ឬ​សូម្បី​តែ​ក្លិន​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​​គិត​ថា​ខ្លួន​ឯង​ធ្លាប់​បាន​ធ្វើ​វា​រួច​មក​ហើយ​ បើ​ទោះ​បី​ជា​ការ​ពិត​មិន​ធ្លាប់​ធ្វើ​វា​ក៏​ដោយ។

តើ​អ្វី​ដែល​បង្ក​ឲ្យ déjà vu កើត​ឡើង?

​ការ​ចងចាំ​នៃ​មនុស្ស​យើង​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ខួរក្បាល​គឺ​ សៀត​ផ្កា (Temporal Lope)។ ផ្នែក​មួយ​នេះ​នៃ​ខួរ​ក្បាល​ជួយ​ឲ្យ​យើង​ទទួល​ស្គាល់​បទ​ពិសោធន៍​ដែល​ស្រដៀង​គ្នា​នេះ។ខណៈ​ដែល​វិទ្យាសាស្ត្រ​វិញ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ​ថា​បទពិសោធន៍ déjà vu ប្រចាំ​ថ្ងៃ​ត្រូវ​បាន​រក្សា​ទុក​ក្នុង Temporal Lope ឬ​យ៉ាង​ណា​នោះ​ទេ។ យ៉ាង​ណា​យើង​ក្រឡេក​មក​មើល​ការ​ពិសោធន៍​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ភ្ជាប់​ déjà vu ទៅ​នឹង​ការ​ចងចាំ​ដោយ​បង្កើត​ពិភព​សិប្បនិម្មិត(virtual reality) ផ្អែក​ទៅ​លើ​ពិភពលោក​របស់​ហ្គេម Sim។ ជា​លទ្ធផល​អ្នក​ចូល​រួម​ភាគ​ច្រើន​ទទួល​បាន​បទ​ពិសោធន៍​ déjà vu ហើយ​ខ្លះ​ទៀត​បាន​និយាយ​ថា​ déjà vu អាច​ជួយ​ពួកគេ​ក្នុង​ការ​ទស្សន៍ទាយ​ពី​ព្រឹត្តិការណ៍​នា​ពេល​អនាគត។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​ស្រាវជ្រាវ​ជា​ច្រើន​នៅ​តែ​បន្ត​ព្យាយាម​ស្វែង​យល់​ថា​វា​កើត​ឡើង​ដោយ​របៀប​ណា​ និង​ថា​តើ​ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​ភាគ​ច្រើន​មាន​អារម្មណ៍​បែប​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ