​មន្ត្រី​ស្រាវជ្រាវ ​និង​សមាជិក​សភាអាមេរិក តឹងសរសៃកដាក់គ្នាជុំវិញបញ្ហា UFO ក្នុង​សវនាការ

កាលពីសប្តាហ៍មុន រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកបាន​ធ្វើ​សវនាការ​ជា​ប្រវត្តិសាស្ត្រ​មួយជុំវិញបញ្ហា​ UFO។ ​អនុ​គណៈកម្មការ​សភា​បាន​កោះហៅ​ក្រុម​បេសកកម្ម​ស្រាវជ្រាវ UAP ឬ UFO មក​ចោទ​សួរ អំពី​បាតុភូត​វត្ថុ​មិន​អាច​កំណត់​អត្តសញ្ញាណ​ ព្រោះវា​កំពុងតែ​ក្លាយ​ជា​ការ​ព្រួយបារម្ភ​ដល់​សន្តិសុខភព​ផែនដី។

សាក្សីបីរូបដែលសុទ្ធតែជាមន្ត្រីយោធា​ និងអតីតមន្ត្រីជាន់ខ្ពស់របស់អាមេរិក និងជាអ្នក​តំណាងឱ្យក្រុម​អ្នក​ស្រាវជ្រាវ​ដែល​បង្កើត​ឡើង​ដោយ​មន្ទីរ​ប៉ុងតាហ្គោន បាន​មក​ចូល​ខ្លួន​មកធ្វើសក្ខីកាមក្នុង​សវនាការ​រដ្ឋសភា។ មន្ត្រីយោធាទាំង៣រូប ​ត្រូវ​បានសភា​ចោទ​សួរ​ដេញដោល​អំពី​បាតុភូត UAP ឬ UFO ជា​បាតុភូត​លំហ​អាកាស​នេះ។

លោក David Grusch អតីតមន្ត្រីចារកម្មរបស់កងទ័ពអាកាស​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​ក្នុង​ការ​ដោះស្រាយ​​បាតុភូត UFO និងថា រដ្ឋាភិបាលអាមេរិកបានដឹងពីបញ្ហានេះរាប់សតវត្សមកហើយ តែព្យាយមបិទបាំង និងដាក់ទោសមន្ត្រីដែលនិយាយពីបញ្ហាទាំងនោះ។ ស្របពេលជាមួយគ្នានេះសមាជិក​សភា​ក៏បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ទិន្នន័យ​ឱ្យ​បាន​ច្រើន​បន្ថែមទៀតដែរអំពី​បាតុភូត​ UAP ឬ UFOនេះ។

ចំណែកមេបញ្ជាការកងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍លោក David Fravor ជាថ្មីម្តងទៀតបានរំលឹកឡើងវិញថាគាត់បានជួបជាមួយនឹងយាន UAP រាង «tic-tac» ក្នុងឆ្នាំ ២០០៤ និងអាចផ្លាស់ទីលឿនរហ័សធ្វើឱ្យក្រុមនាវឹកមានការងឿងឆ្ងល់។

លោក Fravor បាននិយាយថា៖ «បច្ចេកវិទ្យាដែលយើងប្រឈមមុខគឺអស្ចារ្យជាងអ្វីដែលយើងមាន ឬអស្ចារ្យជាងអ្វីដែលមនុស្សលោកមានសព្វថ្ងៃ ដែលវាជាបច្ចេកវិទ្យាដែលមនុស្សលោកកំពុងសម្លឹងមើលដើម្បីអភិវឌ្ឍក្នុងរយៈពេល ១០ឆ្នាំខាងមុខនៅឡើយ»។

ក្នុងសាវនាការអំពីសន្តិសុខជាតិអាមេរិកនេះ សំនួរជាច្រើនផ្សេងទៀតត្រូវបានចោទសួរ រួមទាំងសំនួរពីសំណាក់សភាទៅកាន់លោក David Grusch ថាតើមានមនុស្សរងគ្រោះ ឬបាត់បង់ជីវិតដោយសារផ្តល់ព័ត៌មានជុំវិញបញ្ហា UFO នេះទៀតផង។

ក្នុងសេចក្តីថ្លែងការដាច់ដោយឡែកមួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sue Gough បានចេញមុខ និងអះអាងបញ្ជាក់ថា មន្ទីរបញ្ចកោណ មិនដែលទទួលបានព័ត៌មានថា បុគ្គលណាម្នាក់បានរងគ្រោះថ្នាក់ ឬស្លាប់ដោយសារការផ្ដល់ព័ត៌មានអំពីវត្ថុ UFO នោះទេ។

​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ​ក៏បាននិយាយ​ថា បើ​ទោះជា​នៅ​មិនទាន់​បង្ហាញ​ភស្តុតាង ឬ​ព័ត៌មាន​ជាក់លាក់​ក៏ដោយ ក៏​ក្រុមស្រាវជ្រាវ ត្រូវតែ​បង្កើន​ការ​ស្រាវជ្រាវ​វត្ថុ​របស់​មនុស្ស​ក្រៅ​ភព​ផែនដី​ជា​បន្ត​ទៀត ដោយសារវា​ជា​រឿង​ចម្លែក និង​គួរ​ប្រុងប្រយ័ត្ន។

សកម្មភាព​របស់ UFO បាន​កំពុង​ក្លាយ​ជា​បញ្ហា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ការចាប់សញ្ញាចម្លែកដែលបង្កឡើងដោយ UFO ឬ UAP កើតមានច្រើនឡើងៗ។

គួរជម្រាបថា UFO គឺជាពាក្យកាត់មកពី​ភាសា​អង់គ្លេស «Unidentified Flying Object» ត្រូវ​បាន​កំណត់​ថា​ជា “យាន​ថាសហោះ” ឬ​វត្ថុ​ដែល​មាន​រាង​មូល ហើយ​សំប៉ែត។ វត្ថុ​នេះ​ហោះហើរ​នៅ​លើ​ភព​ផែនដី​ដោយ​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន និងគេប្រាកដ​ថា​វាមិនមែន​បាតុភូត​ធម្មជាតិ ឬ​មិនដឹងជា​អ្វី​ពិតប្រាកដ​នោះ​ទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​