ភាពអស្ចារ្យ ៣ យ៉ាង ម្ចាស់ផ្ទះកម្ពុជាបានបង្ហាញទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទកភាព និងជាកិត្តិយស​ដ៏ឧត្តុង្គ​ឧត្តម ដែលប្រជាជនកម្ពុជាទាំងមូល បានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ​ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់អាស៊ាន ជាលើកដំបូង កម្ពុជាបានផ្ចិតផ្ចង់ និងយកចិត្តទុកដាក់បំផុត​ទៅលើអ្វីៗគ្រប់យ៉ាង ចាប់តាំងពីការបដិសណ្ឋាកិច្ចកម្រិតខ្ពស់ ការផ្តល់ជូនទស្សនីយភាពស៊ីហ្គេមដោយឥតគិតថ្លៃ រួមទាំងប្រិតិភូកីឡាគ្រប់ប្រទេសទាំងអស់។ ខាងក្រោមនេះគឺជារឿងអស្ចារ្យ ដែលម្ចាស់ផ្ទះនឹងបង្ហាញទៅកាន់ពិភពលោក។

១ ពិធីបិទ–បើកស្តង់ដារអូឡាំពិក

ដ្បិតថាត្រឹមជាព្រឹត្តិការណ៍កីឡាតំបន់ តែក្នុងនាមជាផ្ទះលើកដំបូង កម្ពុជានឹងមាន ពិធី​បើក​-បិទ​ ​ព្រឹត្តិ្កការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣ ក្នុង​កម្រិត​ស្តង់ដា​​​​រអូឡាំពិក​ពិភព​លោក មិនមែន​ធ្វើ​ក្នុង​កម្រិត​តំបន់ដូច​ប្រទេស​ផ្សេងៗ។ អគ្គលេខាធិការគណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​ ៣២ ឆ្នាំ​២០២៣ (CAMSOC) ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា​៖ «ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា មាន ២ ចំណុចជោគ​ជ័យខ្លាំង គឺ​ទី១ ពិធីបើក-បិទ ជា​ពិសេស​​ពិធីបើក គឺយើង​ត្រូវធ្វើឱ្យ​មានភាពអស្ចារ្យបំផុត ដែល​មិន​ធ្លាប់មាន ហើយ​​យើង​នឹង​បាន​ឃើញ​​ទិដ្ឋភាពដ៏អស្ចារ្យ​នេះ។ ចំណែក​​ជោគជ័យទី២​ គឺ​បច្ចេកទេស កន្លែងប្រកួត​កីឡា​ស្តង់ដារ​ រៀបចំ​បានល្អ ការ​ប្រកួតនឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន កីឡាករ កីឡាការិនី​​កម្ពុជា បាន​​បង្កើន​គុណ​ផល​កីឡាបានល្អ អាហ្នឹងហើយ​​​ជាជោគជ័យរបស់ម្ចាស់ផ្ទះ»។

២ ការសាងសង់ភូមិកីឡាដ៏កម្រ

ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងកម្ពុជាបានសាងសង់ភូមិកីឡា សម្រាប់ការស្នាក់នៅរួមរបស់ប្រតិភូកីឡា និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាលប្រទេសនីមួយៗដែលនេះគឺជារឿងកម្របំផុតមួយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។ ការសាងសង់ភូមិកីឡាសម្រាប់ព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំបែបនេះ គឺស្រដៀងទៅនឹងការរៀបចំស្តង់ដារនៃម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិចពិភពលោកអ៊ីចឹង​​​​ ខណៈនៅអាស៊ានយើងមានតែ ២ ប្រទេសនោះទេ ដែលមានភូមិកីឡា។ គួរបញ្ជាក់ថា ភូមិកីឡាកម្ពុជា នឹងត្រូវរៀបចំគ្រែសរុបជាង ៥ ពាន់​ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ ពាន់នាក់ ទៅជាង ៥ ពាន់នាក់ ពិសេសអំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ ពាន់នាក់។

៣ ស៊ីហ្គេម Free

ដូចដែលគ្រប់គ្នាបានដឹង ស៊ីហ្គេមនៅកម្ពុជានឹងមិនគិតថ្លៃទៅលើអ្វីៗគ្រប់យ៉ាង ដែលនេះជា​រឿង​អស្ចារ្យ​មួយ និងមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រសម្រាប់ម្ចាស់ផ្ទះស៊ីហ្គេម។

  • អ្នក​គាំទ្រ​ជាតិ និង​អន្តរជាតិអាច​ចូល​ទស្សនាគ្រប់ការប្រកួតនីមួយៗ​ដោយ​ឥត​គិត​​ថ្លៃ
  • មិន​យក​តម្លៃ​សិទ្ធិការ​ផ្សព្វផ្សាយ ការ​ផ្សាយ​ផ្ទាល់ និងការ​ផ្សាយ​បន្ត​ផ្ទាល់ទាំងអស់ ទាំងស្ថាប័នជាតិ និងអន្តជាតិ
  • មិន​យក​តម្លៃ​លើ​ការ​ស្នាក់​នៅ ម្ហូប​អាហារ និង​ការ​ធ្វើ​ដំណើរ ដែល​តាម​គោល​ការណ៍ ប្រតិភូកីឡា ១​ នាក់​ត្រូវ​បង់​ថ្លៃ ​​៥០​ ដុល្លារ ក្នុង​១​ថ្ងៃ​ គិត​ចាប់​ពីចូល​ដល់​ប្រទេស​កម្ពុជា​រហូត​​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ