ព្រឹត្តិការណ៍ដែលត្រូវចងចាំ ជុំវិញរឿងក្តីប្រាសាទព្រះវិហារ

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣ នេះគឺជា​ខួបទី ​១៥ ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិ​កភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ គួររំឭកថាមុន និងក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​ មានព្រឹត្តិការណ៍ជាច្រើនបានកើតជុំវិញរឿងប្រាសាទព្រះវិហារ ចាប់តាំងពីបញ្ហាការទូត ការប្តឹងផ្តល់ឡើងតុលាការ និងការផ្ទុះអាវុធផងដែរ។

បើត្រលប់ទៅក្រោយបន្តិច ជម្លោះ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​បាន​​ផ្ទុះ​ឡើង​ខ្លាំង តាំងពីឆ្នាំ​ ១៩៥៤ ក្រោយ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​បារាំង ដោយ​ថៃ​បាន​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះវិហារ។ ក្រោយ​ពី​ដំណើរ​ការ​តាម​ផ្លូវ​ទូត​ទទួល​បរាជ័យ កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ នៅថ្ងៃ៦ ​តុលា ឆ្នាំ ​១៩៥៩។

នៅក្នុងអង្គ​ជំនុំ​ជម្រះ កម្ពុជាបាន​​លើក​យក​​​ ផែនទីដងរែក (ផែនទី​ឧបសម្ព័ន្ធ​ទី១) ដែល​ជា​ផែនទី​​កើតចេញ​ពី​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ មក​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់ ចំណែកឯភាគីថៃបានលើក​ទឡ្ហីករណ៍​មួយចំនួន ដើម្បី​​ច្រានចោលការលើកឡើងរបស់​កម្ពុជា និងលើកហេតុផល​ថា ខ្សែបន្ទាត់​ព្រំដែន​ នៅ​ក្នុង​ផែនទី​នេះ ខុសពី​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤។

តែនៅទីបំផុត តុលាការក្រុងឡាអេបានច្រានចោលការលើកឡើងរបស់ថៃ និងសម្រេចថា ១ ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា ទី២ ថៃ​ត្រូវ​តែ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេងទៀត ដែល​ឈរជើង​នៅ​ក្នុង​ប្រាសាទ និង​នៅ​​​​​​​​​ជុំវិញ​ប្រាសាទ និងទី៣ ថៃ​ត្រូវ​ប្រគល់​នូវ​រាល់​​​វត្ថុបុរាណ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់កាប់​ប្រាសាទ ចាប់តាំង​ពី​ឆ្នាំ​ ១៩៥៤ ​មក។

ដ្បិតថា តុលាការ​បាន​កាត់សេចក្តីរឿងប្រាសាទរួចរាល់ហើយ តែ​បញ្ហាចម្រូងចម្រាស់នៅបន្តកើតមានទាក់ទងទៅនឹងបញ្ហាបន្ទាត់ព្រំដែនម្តង។ ភាគី​ថៃយល់ថា សាលក្រម​ឆ្នាំ​១៩៦២​នេះ គឺ​ទាក់ទង​តែ​នឹង​​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ ដោយ​តុលាការ​មិន​បាន​សម្រេច​សេចក្តី​​ទៅលើ​ខ្សែបន្ទាត់​ព្រំដែន​​នោះទេ។

នៅបរិវេណ​ជុំ​វិញ​ប្រាសាទ ដែល​មាន​ទំហំ​ ៤.៦គីឡូម៉ែត្រ​ក្រឡា ថៃនៅតែបន្តដាក់កងកម្លាំងរបស់ខ្លួន ហើយប្រកាន់ជំហជារបស់ខ្លួន រហូតលើកទ័ពចូលឈ្លានពានវត្តកែវសិក្ខាគិរីស្វារៈរបស់កម្ពុជាក្នុងឆ្នាំ ២០០៨ បង្កឱ្យមានជម្លោះព្រំដៃនរវាង កម្ពុជា-ថៃ ផ្ទុះឡើងជាថ្មី។

ហេតុការណ៍ក្នុងឆ្នាំ ២០០៨ ជម្រុញឱ្យកម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិម្តងទៀត ដើម្បីឱ្យតុលាការបកស្រាយសេចក្តីសម្រេចរបស់ខ្លួន ដែលកាត់ក្តីរួចហើយកាលពីឆ្នាំ ១៩៦២។ នៅថ្ងៃទី១១ ខែវិច្ឆិកា ២០១៣ តុលាការ​ បាន​បើក​សវនាការ​ជា​សាធារណៈ ដោយ​ប្រកាស​សេចក្តី​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះក្តី ឬកម្ពុជា​មាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ និងបាន​បង្គាប់​ឱ្យ​ភាគីថៃ​ដកទ័ព​ចេញពី​ព្រំដែន​ជម្លោះ នៅត្រង់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

ទោះជា សេចក្ដី​សម្រេច​ចុងក្រោយរបស់តុលាការក្រុងឡាអេ នៅ​តែ​មិនអាចឱ្យថៃអនុវត្តតាមសេចក្តីសម្រេចនោះដដែល។ លើសពីនេះ មកទល់ឆ្នាំ ២០២៣ នេះភាគីថៃនៅមិនទាន់ប្រគល់វត្ថុបុរាណដែលបានយកចេញពីបរិវេនប្រសាទព្រះវិហារ​អំឡុង​ពេល​ដែល​ខ្លួន​កាន់​កាប់​ប្រាសាទ​ចាប់​ពី​ឆ្នាំ​១៩៥៤​ មកកម្ពុជាវិញនោះទេ។

អបអរខួបទី ​១៥ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ និងចូលរួមសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ថែរក្សា និងការពារនូវសម្បត្តិវប្បធម៌របស់ជាតិ។

តំណចូលទៅអានខ្លឹមសារលម្អិត នៃសាលដីការឿងក្តីប្រសាទព្រះវិហារ ដែលបកប្រែពីតុលាការយុត្តិធម៌អន្តជាតិក្រុងឡាអេ៖ https://pressocm.gov.kh/wp-content/uploads/2017/07/converted-ICJ-Edition-Final-A5.pdf៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​