ម៉ុងសាយ​មាន​ប្រវត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាំង​ពី​សម័យ​សាមកុក

របាំ​តោ ឬ​​ប្រជាជន​ខ្មែរ​យើង​និយម​ហៅថាម៉ុងសាយ​ គឺ​ជា​របាំ​ដ៏​សំខាន់​បំផុត​ក្នុង​វប្បធម៌​ចិន​សម្រាប់​ឱកាស​ចូល​ឆ្នាំ​។ ម៉ុងសាយ​ជា​របាំ​ដែល​គេ​តែង​សម្ដែង​នៅ​ក្នុង​ពិធី​បុណ្យ​ធំៗ និងពិធីបុណ្យចូលឆ្នាំដើម្បី​នាំ​យក​សំណាង​ល្អ​សម្រាប់​ឆ្នាំ​ថ្មី ក៏ដូចជា​បណ្ដេញ​ឧបទ្រព​ចង្រៃ។ ម្យ៉ាង​ម៉ុងសាយ​ក៏​ជា​វិធី​មួយ​ដែល​គេ​សម្ដែង​ដើម្បី​ឲ្យ​ពិធី​បុណ្យណាមួយ​មាន​ភាព​ឧឡារិក​ និង​នាំ​យក​សុភមង្គល​ចូល​ក្រុម​គ្រួសារ។

នៅ​ក្នុង​វប្បធម៌​បុរាណ​ចិន​ សត្វ​តោ ដូច​ទៅ​នឹង​នាគ​អ៊ីចឹង​ដែល​មាន​នៅ​ក្នុង​តែ​ទេវកថា​ប៉ុណ្ណោះ មិន​មាន​តោ​ពិត​ប្រាកដ​ទេ​ក្នុង​ប្រទេស​ចិន​នោះទេ។ មុន​រាជវង្ស​ហាន ​(២០២ មុន​គ.ស.–២២០ គ.ស.) គេ​តំណាង​ថា​មាន​តោ​តែប៉ុន្មាន​ក្បាល​​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​ដល់​វាល​ទំនាប​កណ្ដាល​ពី​តំបន់​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន​បុរាណ (បច្ចុប្បន្ន​ទី​ក្រុង Xinjiang) ដោយ​សារ​តែ​ពាណិជ្ជកម្ម​ផ្លូវ​សូត្រ​របស់​ពួក​គេ។

នៅ​ពេល​នោះ​ ប្រជាជន​បាន​នាំ​គ្នា​ធ្វើ​ត្រាប់​តាម​រូប​រាង ដំណើរ និង​កាយ​វិការ​របស់​សត្វ​តោ​រហូតវិវត្ត​ក្លាយ​ទៅ​ជា​ការ​សម្ដែង​ក្នុង​សម័យ​សាមកុក ឬ​នគរ​ទាំង​៣។ ​ក្រោយ​មក​ទៀត​ម៉ុងសាយ​ចាប់ផ្តើម​ពេញ​និយម​កាន់​តែ​ខ្លាំង​គ្រា​ដែល​សាសនា​ព្រះពុទ្ធ​រីកចម្រើន​ខ្លាំងនៅ​ក្នុង​សករាជ​រាជវង្ស​ខាង​ជើង និង​ខាង​ត្បូង​។ មក​ដល់​សម័យ​រាជវង្ស​តាំង របាំ​តោ ឬ​ម៉ុង​សាយ​នេះ​បាន​បន្ត​​ក្លាយទៅ​ជា​របាំ​​មួយនៅ​ក្នុង​សាល។

​ម៉ុងសាយ បន្ត​ពេញ​និយម​ខ្លាំង​ឡើង​ៗ​ក្នុង​ចំណោម​ប្រជាជន​ចិន​ សម្ដែង​ដើម្បី​បួងសួង នាំ​យក​សំណាង​ល្អ​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ក្នុង​ឱកាស​ផ្សេងៗ។ មក​ទល់​បច្ចុប្បន្ន​ ម៉ុង​សាយ​បាន​សាយភាយ​ ពាសពេញពិភពលោកចាប់​តាំង​ពី​តំបន់​អាស៊ីអាគ្នេយ៍​តួយ៉ាងដូចជា​នៅ​កម្ពុជា និង​ថៃ​ជា​ដើម ដែល​ប្រជាជនមានឈាមជ័រកាត់សែស្រឡាយចិននៅក្នុងប្រទេសទាំងពីរនេះគេនិយមធ្វើ ឬជួលក្រុមសមាគមន៍ចិនមកសម្តែង។ ចំណែក​ឯ​តំបន់​ផ្សេង​ទៀត​ដូចជា​អឺរ៉ុប​ក៏​មាន​វត្តមាន​ម៉ុង​សាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ផងដែរពោលគឺតាម​រយៈ​ប្រជាជន​ចំណាក​ស្រុក​របស់​ចិន​នាំ​យក​វប្បធម៌​នេះ​ទៅ​បន្ត​ផ្សព្វផ្សាយនៅទីនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម