អ្នក​រុករក​ ៤ រូប​ដែល​​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

កាល​ណា​គេ​និយាយ​ដល់​អ្នក​រុក​រក​ គេ​តែង​នឹង​​ឃើញ​ដល់​ក្រុម​មនុស្ស​ស្បែក​ស និង​ច្រមុះស្រួច។ ពេញ​មួយ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​លោក​ខាង​លិច​គឺ​ពោរពេញ​ទៅ​ដោយ​អ្នក​រុករក​ល្បីល្បាញ​ជា​ច្រើន ឯ​មួយ​ចំនួន​ធំ​ក៏​បរាជ័យ​ និង​បាត់ខ្លួន​យ៉ាង​អាថ៌កំបាំង​បំផុត​ នៅ​ក្នុង​មហាសមុទ្រ ផ្លូវ​សូត្រ និង​ព្រៃ​អាម៉ាហ្សូន​ជា​ដើម។ ខាង​ក្រោម​នេះ​ជា​អ្នក​រុករក​ដ៏​ល្បីល្បាញ​ ៥រូប​ដែល​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ និង​គ្មាន​នរណា​ម្នាក់​អាច​មក​ស្រាយ​ចម្ងល់​ទាំង​នោះ​បាន។

Fawcett បាត់​ខ្លួន​ក្នុង​ដំណើរ​រុករក​ទីក្រុង​អាថ៌កំបាំង​ក្នុង​ព្រៃ​អាម៉ាហ្សូន

Col. Percy Harrison Fawcett គឺ​ជា​អ្នក​រុក​រក​ជន​ជាតិ​អង់គ្លេស​ដែល​បាន​បាត់​ខ្លួន​ក្នុង​ព្រៃ​អាម៉ាហ្សូន។ មុន​ពេល​បាត់​ខ្លួន​ នៅ​ដើម​សតវត្ស​ទី២០ លោក Fawcett ធ្លាប់​បាន​ធ្វើ​បេសកកម្ម​ជា​ច្រើន​​ទៅ​កាន់​ព្រៃ​ អាម៉ាហ្សូន ជា​ពេល​ដែល​លោក​​ប្រទះ​​ឃើញ​ឯកសារ​ព័រទុយហ្គាល់​មួយ​ដែល​រៀបរាប់​លម្អិត​ពី​ការ​រក​ឃើញ​នៃ «ទី​ក្រុង​ដ៏​ធំ លាក់កំបាំង និង​បុរាណ​បំផុត ​គ្មាន​មនុស្ស​នៅ ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ ១៧៥៣»។ ឯកសារ​នោះ​បាន​បញ្ជាក់​អំពី​ប្រាសាទ​បុរាណ​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ Mato Grossoដែល​ជា​ផ្នែក​មួយ​នៃ​អាម៉ាហ្សូន។

មិន​បង្អង់​យូរ Fawcett ភ្លាម​ៗ​បាន​សម្រេច​ចិត្ត​ស្វែង​រក​ប្រាសាទ​ដែល​គាត់​បាន​ដាក់​ឈ្មោះ​ថា Lost City of Z។ បន្ទាប់​ពី​ការ​ប៉ុនប៉ង​លើក​ទី​១​បរាជ័យ លោក Fawcett និង​ Jack កូន​ប្រុស​របស់​លោក និង​កូន​ប្រុស​មិត្តភ័ក្ដិ​លោក Raleigh Rimell បូក​រួម​នឹង​សមាជិក​ ២រូប​ទៀត​បាន​ចេញ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​ប្រេស៊ីល​តែ​ម្ដង​ក្នុង​ឆ្នាំ ១៩២៥។ ពេល​ចូល​ទៅ​ដល់​ពួក​គេ​បាន​សរសេរ​បណ្ដាំ​​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​ ២០ ឧសភា​ឆ្នាំ ១៩២៥ ​ផ្ញើ​តាម​សមាជិក​ ២នាក់​ទៀត​ជា​ជនជាតិ​ប្រេស៊ីល​ទៅ​ផ្ទះ​ថា «អ្នក​មិន​ត្រូវ​ខ្លាច​ភាព​បរាជ័យ​ឡើយ» បន្ទាប់​មក​ពួក​គេ​បាន​បាត់​ដំណឹង​ឈឹង​តែ​ម្ដង។

ការ​បាត់​ខ្លួន​ដ៏​អាថ៌កំបាំង​របស់​ពួក​គេ​បន្សល់​ជា​ចម្ងល់​ឲ្យ​​អ្នក​រុករក​ជំនាន់​ក្រោយ​កាន់​តែ​ចង់​ដឹង។ មួយ​ទសវត្ស​ក្រោយ ឆ្នាំ ១៩៣០ ​អ្នក​កាសែត​ម្នាក់​ដើរ​តាម​កន្លង​ Fawcett ក៏​បាន​បាត់​ខ្លួន​ក្នុង​ព្រៃ​នោះ ដូច​ទៅ​នឹង​ក្រុម​អ្នក​ប្រមាញ់​ជនជាតិ​ស្វីស​ក៏​បាន​បាត់​ខ្លួន​ដូចគ្នា។ ចុង​ក្រោយ​គ្មាន​របាយការណ៍​ណា​អាច​បកស្រាយ​ពី​បាត់​ខ្លួន​ដ៏​អាថ៌កំបាំង​របស់​អ្នក​រុករក​ទាំង​នេះ​ឡើយ សូម្បី​សាក​សព​ក៏​គ្មាន​ថ្ងៃ​អាច​រក​ឃើញ​ត្រលប់​មក​ផ្ទះ​វិញ​ដែរ។

ការ​បាត់​ខ្លួន​ដ៏​ចម្លែក​របស់ Amelia Earhart

Amelia Earhart អ្នក​រុក​រក​ស្ត្រី​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​លើ​ពិភពលោក។នាង​គឺ​ជា​ស្ត្រី​ដំបូង​គេ​ដែល​ហោះហើរ​ទោល​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិច និង​ជា​មនុស្ស​ស្រី​ដំបូង​គេ​ដែល​ហោះហើរ​ពី​ហាវ៉ៃ​ទៅ​កាន់​រដ្ឋ​កាលីហ្វ័រញ៉ា។ ហើយ​ការ​បាត់​ខ្លួន​របស់​នាង​ គឺ​ជា​ការ​ហោះហើរ​ជុំ​វិញ​ពិភព​លោក​របស់​នាង​ក្នុង​ឆ្នាំ ១៩៣៧។ នាម​ចេញ​ដំណើរ​ពី​ទី​ក្រុង​ម៉ៃអាមី​នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា​ ឆ្នាំ១៩៣៧ អម​ដំណើរ​ដោយ​អ្នក​រុករក​ដែល​​មាន​បទ​ពិសោធន៍​ក្រាស់ក្រែល​ម្នាក់​ឈ្មោះ Frederick Noonan ។

ជើង​ទី​មួយ​នៃ​ការ​ធ្វើ​ដំណើរ​ចម្ងាយ​គឺ​រយៈ​ចម្ងាយ ២មុឺន ៩ពាន់​ម៉ាយ​ គឺ​មាន​ស្ថានភាព​ពិបាក ប៉ុន្តែ​ការ​ហោះ​ហើរ​​ជើង​ប៉ាស៊ីហ្វិក​ប្រវែង 2556ម៉ាយពី New Guinea ទៅ​កោះ Howland ពិបាក​ជាង​គេ​បំផុត។ ពី​លើ​អាកាស​មក​ Earhart បាន​ផ្ដល់​សញ្ញា​តាម​វិទ្យុ ​ថា​នាង​មើល​មិន​ឃើញ​កោះ​នេះ​ទេ ហើយ​សាំង​កំពុង​មាន​តិច​ទៅ​ទៀត បន្ទាប់​មក​ក៏​ស្ងាត់​បាត់​ដំណឹង​នាង​ឈឹង។

ក្នុង​ឆ្នាំ ១៩៤០ គេ​បាន​រក​ឃើញ​ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ឆ្អឹង​នៅ​លើ​កោះ​ Nikumaroro បាន​បង្ហាញ​ថា​ជា​ឆ្អឹង​របស់​អាកាសយានិក។ តាម​វិមាត្រ​នៃ​រាងកាយ ​តាម​រូបថត និង​សំលៀកបំពាក់​​របស់ Earhart ​ ​ការ​ប្រស៊ី​គ្នា​នឹង​គ្រោង​ឆ្អឹង​នោះ​។ តែ​ជាអកុសល ឆ្អឹង​នោះ​ត្រូវ​បាន​បាត់​ ដូច្នេះ​ការ​ធ្វើ​តេស្ត DNA មិន​អាច​ធ្វើ​បាន​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​តែ​បន្ត​តាម​តម្រុយ​ផ្សេងៗ ចាប់​តាំង​ពី​លលា​ក្បាល និង​បំណែក​យន្ត​ហោះ​ដើម្បី​បក​ស្រាយ​នូវ​អាថ៌កំបាំង​នៃ​ការ​បាត់​ខ្លួន​របស់​នាង។

Franklin បាត់​ខ្លួន​ក្នុង​ដំណើរ​ស្វែង​រក​ «ផ្លូវ​ពាយ័ព្យ»

អ្នក​រុក​រក​របស់​ចក្រភព​អង់គ្លេស​លោក​ John Franklin បាន​ចាក​ចេញ​ចេញ​ពី​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ១៨៤៥ ជា​មួយ​នឹង​សមាជិក​ ១២៩នាក់​ រួម​ទាំង​ប៉ូលិស​ ក្នុង​គោលដៅ​ស្វែង​រក​ផ្លូវ​ពាយ័ព្យ។ កប៉ាល់​របស់​ពួក​គេ​ចេញ​ដំណើរ​ពី​អាត្លង់ទិច​ទៅ​ប៉ាស៊ីហ្វិក កាត់​តាម​កាណាដា​។ សមាជិក​នីមួយៗ​សុទ្ធ​តែ​ជា​មនុស្ស​មាន​ជំនាញ​ខ្ពស់ បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​បំផុត​នា​សម័យ​នោះ ព្រម​ជា​មួយ​នឹង​ស្បៀង​សម្រាប់​រយៈ​ពេល​ ៣ឆ្នាំ។ តែ​ទោះ​យ៉ាង​ណា​ក្រុម​ដែល​ដឹកនាំ​ដោយ​ Franklin មិន​ត្រឹម​រក​ផ្លូវ​ពាយ័ព្យ​មិន​ឃើញ​ ថែម​ទាំង​ជាប់​កប៉ាល់​ក្នុង​មហាសមុទ្រ​អាកទិច​ដ៏​វេទនា​បំផុត​នៅ​កាណាដា។ សមាជិក​២៤នាក់​ស្លាប់​ភ្លាមៗ​ រួម​ទាំង​នាវិក (Captain)។ ក្រោម​មក​នាវិក​ថ្មី​ឈ្មោះ Francis Crozier ត្រូវ​បាន​តែងតាំង​ភ្លាម​ តែ​មិន​បាន​ប៉ុន្មាន ​ស្រាប់​តែ​ភ្លាម​ផ្ដាច់​ខ្លួន រត់​ចេញ​ពី​កប៉ាល់​​ជា​មួយ​សមាជិក​ដែល​នៅ​សេសសល់​ទៅ​រក​ដី​គោក។

មក​ទល់​បច្ចុប្បន្ន​ សាកសព ២-៣ ប៉ុណ្ណោះ​របស់​ក្រុម​អ្នក​រុករក​ទាំង​អស់​នេះ​ត្រូវ​បាន​រក​ឃើញ​ រួម​ជា​មួយ​​ជំរំ​ដែល​បោះបង់​ចោល ស្លាបព្រា​ប្រាក់ និង​បំណែក​អាវ​កប្បាស ខណៈ​ពេល​ដែល​បំណែក​រាង​កាយ​របស់​ពួកគេ​ភាគ​ច្រើន​មាន​ស្នាម​កាំបិត​ដែល​អ្នក​វិទ្យា​មិន​ទាន់​អាច​បក​ស្រាយ​បាន​ពី​អាថ៌កំបាំង​ក្រោយ​ការ​ស្លាប់​របស់​ពួកគេ។

Mallory បាត់​ខ្លួន​តាម​ប្រិល​ក្នុង​ដំណើរ​ឡើង​កំពូល​ភ្នំ Everest

ពាក្យ​ថា​ក្ដី​សង្ឃឹម​នៃ​ពិភព​លោក និង​អ្នក​ឡើង​ភ្នំ​លំដាប់​ពិភព​លោក​ ជា​អម្រែក​លើ​ស្មា​របស់ Mallory ពេល​ដែល​គាត់​ចាប់​ផ្ដើម​ឡើង​ភ្នំ​ Everest លើក​ទី៣ ក្នុង​ឆ្នាំ​ ១៩២៤។ អ្នក​រុករក​ជនជាតិ​អង់គ្លេស​រូប​នេះ​ធ្លាប់​ឡើង​បាន​កម្ពស់​ជាង​ ៨ពាន់​ម៉ែត្រ​ក្នុង​ឆ្នាំ​ ១៩២២ ចំណែក​លើក​ទី៣ រូប​គេ​ប៉ុនប៉ង​ឡើង​ឲ្យ​ដល់​កំពូល​ភ្នំ​ Everest។

នៅ​ថ្ងៃ​ទី ៨ខែ​មិថុនា Mallory និង​ដៃ​គូ​វ័យ​ក្មេង​របស់​គាត់​គឺ Sandy Irvine បាន​ចាប់​ផ្ដើម​នូវ​អ្វី​ដែល​ពួកគេ​សង្ឃឹម​​ចុងក្រោយ។ តែ​ជា​អកុសល មាន​​អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះ​ឃើញ​ពួកគេ​នៅ​ចំណុច​ខ្មៅ​មួយ​ដែល​មាន​កម្ពស់​ប្រហែល ៨០០ ហ្វីត​នៅ​ពី​ក្រោម​កំពូល​ភ្នំ។ បន្ទាប់​មក​មាន​ព្រិល​ធ្លាក់​ចូល ហើយ Mallory និង​ Irvineបាន​បាត់​ខ្លួន​ទាំង​ ២នាក់។

កន្លង​ផុត​ទៅ​ ៧៥ឆ្នាំ​ ពោល​គឺ​នៅ​ឆ្នាំ ១៩៩៩ អ្នក​ឡើង​ភ្នំ​ម្នាក់​មាន​ឈ្មោះ​ថា Conrad Anker បាន​រក​ឃើញ​សាកសព​ទឹកកក​របស់ Mallory នៅ​កម្ពស់ 26,760 ហ្វីត​នៅ​​ភាគ​ខាង​ជើង​នៃ​ភ្នំ ចំណែក​សាកសព​របស់ Irvine មិន​ត្រូវ​បាន​រក​ឃើញ​មក​ទល់​បច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​