ក្នុងកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ “Beyond The Games” ក្រោមប្រធានបទ “បេះដូងលោតក្នុងចង្វាក់តែមួយ” ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីកុមារនៅសាលាបឋមសិក្សាទូទាំងព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ផ្ទាំងគំនូរប្រមាណ ១ មុឺន ផ្ទាំងដែលគូរចេញពីភាសាបេះដូងរបស់កុមារកម្ពុជា ត្រូវដាក់ចូលរួមប្រកួត។ ក្នុងចំណោមស្នាដៃទាំង ១ មុឺនផ្ទាំង គំនូរ ២៤០ ផ្ទាំងត្រូវបានជ្រើសរើសចេញ នឹងត្រូវដាក់តាំងបង្ហាញជាសាធារណៈ នៅលើសួនច្បារនៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែមេសា ឆ្នាំ ២០២៣។
ជាមួយគ្នានេះដែរក្រសួងអប់រំ បានបញ្ចាក់ថា សាធារណជន អាចបោះឆ្នោតគាំទ្រលើផ្ទាំងគំនូរទាំងឡាយបន្តទៀត (អាចលើសពី១) ដោយការស្កេនលើ QR Code ដែលមាននៅលើផ្ទាំងគំនូរ។ លើសពីនេះគ្រឹះស្ថានសិក្សាអាចរៀបចំទស្សនកិច្ចសិក្សា ហើយសាធារណជនអាចចូលរួមទស្សនា ពិព័រណ៌ស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ #BeyondTheGames ដើម្បីបង្ហាញ #ភាសាបេះដូងសម្រាប់កម្ពុជា៕


























Account
Security
Favourite Content