មក​ស្គាល់​កោះ Tashiro ឬ​កោះ​ឆ្មា​នៅ​ក្នុង​ប្រទេស​ជប៉ុន​

Tashirojima គឺ​ជា​កោះ​តូច​ដាច់​ស្រយាល​មួយ​នៅ​តាម​បណ្ដោយ​ឆ្នេរ​នៃ​​ទី​ក្រុង Ishinomaki ក្នុង​ខេត្ត Miyagi ប្រទេស​ជប៉ុន។ Tashiro ត្រូវ​បាន​គេ​ស្គាល់​ក្រៅ​ផ្លូវការ​ថា «កោះ​ឆ្មា» ដោយ​សារ​តែ​វត្ត​មាន​របស់​សត្វ​ឆ្មា​ ជា​ច្រើន​រយ​ក្បាល​រស់​ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់ គោរព​បូជា​ពី​មនុស្ស​នៅ​លើ​កោះ​នោះ​។

ដើមឡើយ​ឆ្មា​ត្រូវ​បាន​នាំ​យក​ទៅ​លើ​កោះ​មួយ​នេះ​ដើម្បី​ជួយ​គ្រប់​គ្រង​សត្វ​ល្អិត​នៅ​ជុំវិញ​កសិដ្ឋាន​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ចំនួន​របស់​វា​បាន​កើន​ឡើង​ខ្លាំង​រហូត​ដល់​លើស​ចំនួន​ប្រជាជន​រស់​នៅ​លើ​កោះ​មួយ​នេះ​ទៅ​ទៀត​ ពោល​គឺ១ភាគ​ ៤។ ដោយ​ឡែក​ នៅ​លើ​កោះ​​ Tashiro បច្ចុប្បន្ន​នេះ​ចំនួន​មនុស្ស​មាន​តែ​ ១៥ភាគ​រយ​ប៉ុណ្ណោះ​ ចំណែក​ចំនួន​របស់​ឆ្មា​មាន​ដល់​ទៅ​ ៧៥ភាគរយ។

Tashirojima បាន​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍ និង​ក្លាយ​ជា​ឋានសួគ៌​សម្រាប់​អ្នក​ស្រលាញ់​សត្វ​ឆ្មា​ទៅ​ទស្សនា។ ហើយ​ដើម្បី​ទៅ​ទស្សនា​កោះ​មួយ​នេះ​បាន​អ្នក​ទេសចរ​ត្រូវ​តម្រូវ​ឲ្យ​ជិះ​កាណូត​រយៈ​ពេល ១​ម៉ោង​ពី​កណ្ដាល​ទី​ក្រុង​ Ishinomaki ទើប​ទៅ​ដល់​ទីនោះ​។ បន្ថែម​ពី​លើ​នេះ​ប្រជាជន​នៅ​លើ​កោះ​ Tashirojima ភាគ​ច្រើន​ជា​អ្នក​នេសាទ​ និង​គោរព​ការពារ​សត្វ​ឆ្មា ដោយ​ពួក​គេ​មាន​ជំនឿ​ថា​សត្វ​ឆ្មា​ជា​សត្វ​នាំ​សំណាង​ដល់​ពួក​គេ។

ហើយ​ដោយសារ​ឆ្មា​ជា​សត្វ​អ្នក​កោះ Tashirojima គោរព​ខ្លាំង​ អញ្ចឹង​ហើយ​​សត្វ​ឆ្កែ ដែល​តែង​ជា​សត្រូវ​ពី​ធម្មជាតិ​របស់​ឆ្មា​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​មិន​ឲ្យ​ចិញ្ចឹម​ផង​ដែរ​។ បើ​ទោះ​ជា​Tashirojima ជា​ដែន​កោះ​ទាក់ទាញ​ទេសចរ​ដែល​ស្រលាញ់​សត្វ​ឆ្មា​ក៏​ពិត​មែន​តែ​មិន​មាន​កន្លែង​ទេសចរណ៍​ច្រើន​ទេ ដោយ​សារ​ដែនដី​តូច ទី​នោះ​មាន​ភោជនីយដ្ឋាន​ និង​​ម៉ាស៊ីន​ទិញ​ភេសជ្ជៈ​តិច​តួច​ប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ