Macarena គឺជាបទចម្រៀងអេស្ប៉ាញដែលត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩៣ ដោយលោក Los Del Rio ហើយលោកក៏ជាអ្នកច្រៀងដោយផ្ទាល់ផងដែរ។ នៅពេលដែលចាក់បទចម្រៀងមួយបទនេះ មនុស្សជាច្រើននឹងមានភាពសប្បាយរីករាយជាខ្លាំង។ ប៉ុន្តែប្រសិនបើងាកទៅមើលពីអត្ថន័យរបស់បទចម្រៀងនេះវិញគឺពិតជាមិនធម្មតាឡើយ។

ជាការពិតអត្ថន័យនៃបទចម្រៀងមួយនេះគឺមិនមែនល្អ សមរម្យ និងរីករាយដូចជាអ្វីដែលមនុស្សទាំងអស់គ្នាមានអារម្មណ៍តាមចង្វាក់ភ្លេចឡើយ។ បទ Macarena ជាចម្រៀងដែលដក់ស្រង់ចេញពីជីវិតពិតដោយពណ៌នាអំពីក្មេងស្រីម្នាក់ឈ្មោះ “Macarena” ដែលបានលួចលាក់ក្បត់សង្សាររបស់ខ្លួនជាមួយមនុស្សប្រុស ២ នាក់ផ្សេងទៀត ខណៈមិត្តប្រុសរបស់នាងឈ្មោះ Vittorino កំពុងស្ថិតនៅក្នុងពិធីស្បថចួលកាន់តំណែងក្នុងជួរទាហាន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងហ្នឹងទៀតនោះគឺមនុស្សប្រុសទាំង ២ នាក់នោះជាមិត្តភ័ក្ដិល្អរបស់មិត្តប្រុសរបស់នាងតែម្ដង។
យោងតាមគេហទំព័រ Refinery 29 នាងបានព្យាយាមលួងលោមសង្សារលួចលាក់ទាំង ២ នាក់នោះដោយឱ្យពួកគេឡើងរាំជាមួយខ្លួន ហើយប្រសិនបើអ្នកណាអាចធ្វើឱ្យនាងពេញចិត្ត នាងនឹងទៅជាមួយគេបន្ទាប់ពីបញ្ចប់កម្មវិធី។ ផ្អែកតាមវេបសាយ Pop Crush បានបង្ហាញអំពីពាក្យដែលបកពីភាសាអេស្ប៉ាញមកភាសាអង់គ្លេសក្នុងចម្រៀង Macarena គឺ “Joy” និង ”good things” ដោយពាក្យទាំងពីរមិនបានសំដៅដល់រឿងសមរម្យឡើយ ប៉ុន្តែសំដៅដល់រឿងរ៉ាវក្ដីសុខខាងផ្លូវភេទទៅវិញ។ លើសពីនេះ វាក៏មានបង្កប់នូបភាពរំភើបរបស់ Macarena ជាមួយមនុស្សទាំងពីរ ហើយក៏ចង់រំឭកទៅដល់មិត្តប្រុសរបស់នាងនោះដែរដោយសារតែនាងគិតថាសង្សាររបស់នាងមិនល្អគ្រប់គ្រាន់។

ក្រោយមកដល់ពាក់កណ្ដាលឆ្នាំ ១៩៩៦ ក្រុមតារាចម្រៀង Bayside Boys បានកែសម្រួលបទនេះដោយបកប្រែឃ្លាខ្លះមកជាភាសាអង់គ្លេសវិញ និងឃ្លាខ្លះទៀតរក្សាជាភាសាអេស្ប៉ញដដែល។ បន្ទាប់ពីបានចេញបទកែសម្រួលថ្មីហើយ Macarena ដែលច្រៀងដោយ Bayside Boys បានឈរនៅចំណាត់ថ្នាក់លេខ ១ លើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិករហូតដល់ ១៤ សប្ដាហ៍ដោយបានក្លាយបទចម្រៀងមួយឈរបានយូរក្នុងប្រវត្តិសាស្រ្តផងដែរ។
មិនត្រឹមតែក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ សូម្បីតែនៅតាមបណ្ដាប្រទេសមួយចំនួនទៀតដូចជាចក្រភពអង់គ្លេស ប្រទេសអូស្ដ្រាលី និងប្រទេសផ្សេងៗទៀតក៏បទមួយនេះទទួលបានភាពជោគជ័យមិនធម្មតាដែរ។ ប៉ុន្តែនៅដើមឆ្នាំ ១៩៩៧ ប្រជាប្រិយភាពបទ Macarena ក៏បានធ្លាក់ចុះ និងវ៉ាដាច់ដោយបទចម្រៀងថ្មីៗជាបន្ដបន្ទាប់។ យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្នបទ Macarena នៅតែអាចរក្សាប្រជាប្រិយភាពបានធម្មតា ថែមទាំងជួយញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពរីករាយបន្ថែមទៀត ប្រសិនបើយើងមិនផ្ដោតខ្លាំងពេកលើអត្ថន័យ៕























Account
Security
Favourite Content