មេធាវី Robot ដំបូង​បង្អស់​របស់​ពិភព​លោក ទទួល​រឿង​ក្ដី​ និង​ចូលតុលាការ​ខែក្រោយ

បញ្ញា​សិប្បនិម្មិត​ ឬ AI កំពុង​ដើរ​តួនាទី​ច្រើន​ឡើងៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ តួ​យ៉ាង​ដូចជា​រឿងមេធាវី Robot​នេះ​។ ស្ដាប់​ទៅ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ តែ​វា​កំពុង​តែ​ជិត​កើត​ឡើង​ហើយ​ពោល​គឺ​នៅ​ខែ​ក្រោយ​នេះ​ក្នុង​តុលាការ​សហរដ្ឋអាមេរិក។ មេធាវីជា​មនុស្ស​យន្ត​នេះ​ត្រូវ​បាន​បង្កើត​ដោយ​ក្រុមហ៊ុន DoNotPay ដែល​ជា​ក្រុម​ហ៊ុន​មួយ​បង្កើត​ក្នុង​ឆ្នាំ ២០១៥ ដោយ​និស្សិត​ទើប​បញ្ជាប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ Standford។

ករណី​កាត់​ក្ដី​ មេធាវី​រ៉ូ​បូត​ដែល​ដំណើរ​ការ​ដោយ​ AI ​នេះ​នឹង​ជួយ​រម្លឹក​ជនជាប់ចោទ លើកឡើង​នូវ​អំណះអំណាង​ល្អ​បំផុត ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​សវនាការ​មួយ​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខែ​ខាងមុខ។ យោង​ទៅ​តាម​គេហទំព័រ​ New Scientist បាន​ឲ្យ​ដឹង​ថា​ AI នឹង​ដំឡើង​នៅ​លើ​ទូរស័ព្ទ​ដៃ ហើយ​លើកឡើង​នូវ​ការ​ក្រើន​រលឹក និង​ផ្ដល់​យោបល់​ទៅ​ជនជាប់ចោទ តាមរយៈ​កាស។

មេធាវី​រ៉ូ​បូត​បំពាក់​បញ្ញា​សិប្បនិម្មិត​របស់​ក្រុមហ៊ុន DoNotPay នេះ ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​ទម្រង់ Chatbot ជា​កម្មវិធី​កុំព្យូទ័រ​ដែល​អាច​ជជែក​តទល់​នឹង​គ្នា​បាន។ ជុំវិញ​ការ​ការពារ​ខាង​លើ​នេះ​​ក្រុមហ៊ុន​ DoNotPaនឹង​ចេញ​ថ្លៃ​​ពិន័យ​ទាំងអស់ បើសិន​មេធាវី AI របស់​ពួក​គេ​នេះ មិន​អាច​ជួយ​ឱ្យ​ជនជាប់ចោទ​ឈ្នះក្ដី។

​អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​វ័យ​ក្មេង​ទើប​បញ្ចប់​ការ​សិក្សា​ និង​ជា​ស្ថាបនិក​ DoNotPay លោក​ Joshua Browder ក៏​បាន​បញ្ជាក់​ពី​គោលបំណង​របស់​ខ្លួន​ជុំ​វិញ​ការ​បង្កើត​បច្ចេកវិទ្យា​នេះ​ឡើង​ផង​ដែរ។ លោក​ថា «ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ជន​ជាប់​ចោទ គាត់​ចង់​ឲ្យ​កម្មវិធី​របស់​គាត់​ដើរ​តួនាទី​ជំនួស​មេធាវី​តែ​ម្ដង​ទៅ​ថ្ងៃ​មុខ»។

យ៉ាង​ណា​ មក​ទល់​ពេល​នេះ​ក្រុមហ៊ុន DoNotPay ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​មេធាវី Robot នេះ​ បន្ត​នៅ​ស្ងៀមស្ងាត់​មិន​ទាន់​​បញ្ជាក់​ពី​ទី​តាំង​តុលាការ​ដែល​គេ​ត្រូវ​ចូល​ និង​មិន​បាន​បញ្ជាក់​សូម្បី​ឈ្មោះ​កូន​ក្ដី​ (​ជនជាប់ចោទ) នៅ​ឡើយ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ