Pizza Hut បានកាន់កាប់កំណត់ត្រាពិភពលោក Guinness សម្រាប់ «ភីហ្សាធំបំផុតរបស់ពិភពលោក» ជាផ្លូវការ និងយ៉ាងមោទនភាព ក្រោយការចាប់ផ្ដើមធ្វើនំមួយនេះតាំងពីថ្ងៃទី ១៨ ខែមករា ដែលមានទំហំជាង ១៣០០ម៉ែត្រការ៉េ ក្នុងទីក្រុង Los Angeles ។
ភីហ្សាយក្សមួយនេះប្រើម្សៅចំនួន ៦១៩២គីឡូក្រាម, ទឹកជ្រលក់ marinara ផ្អែម ២២៣៣គីឡូក្រាម, ឈីសជាង ៣៩៩១គីឡូក្រាម និងម្ទេសប្លោក ៦៣០ ៤៩៦ដុំ។ លើសពីនេះនំដ៏ធំប៉ុនអគារត្រូវបានដុតដោយរូបមន្តពិសេសឈ្មោះថា “The Big New Yorker” នៅមជ្ឈមណ្ឌលសន្និបាត Los Angeles។
គោលគំនិតនៃការចង់បំបែកកំណត់ត្រាភីហ្សាធំបំផុតនេះ គឺជាការសហការរវាងក្រុមហ៊ុន Pizza Hut ផ្ទាល់ និង Youtuber ល្បីឈ្មោះមួយរូបរបស់អាមេរិក Airrack (ឈ្មោះពិត Eric Decker)។ ក្រោយសហការផលិតភីហ្សាធំបំផុតរួចមក Youtuber រូបនេះបានទាញចំណាប់អារម្មណ៍ អ្នកនិយមលេង Youtube ឲ្យតាមដានរូបគេដល់ជាង ១០លាននាក់។
ចំណែកឯនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pizza Hut លោក David Graves បានថ្លែងប្រាប់សារព័ត៌មាន Reuters ថាភីហ្សាធំធ្វើឡើងសម្រាប់បំបែកកំណត់ត្រានេះនឹងមិនបោះចោលទេ ក្រោយការវាស់វែង និងថតទុកជាឯកសារជូនស្ថាប័ន World Guinness Records រួច ភីហ្សាដ៏ធំដែលមានចំនួន ៦មុឺនស្លាយជាងនេះនឹងត្រូវឧបត្ថម្ភទៅកាន់ធនាគារអាហារតំបន់។
គួរបញ្ជាក់ផងដែរថា កំណត់ត្រាភីហ្សាធំបំផុតមុនត្រូវបានធ្វើឡើងដោយក្រុមចុងភៅជនជាតិអ៊ីតាលីក្នុងឆ្នាំ ២០១២។ ភីហ្សានោះមានឈ្មោះថា Ottavia ដែលមានទំហំ ជាង ១ពាន់ម៉ែត្រការ៉េ៕


























Account
Security
Favourite Content