ចង់​ដឹង​ថា​សម័យ​អង្គរ គេ​គិត​បែប​ណា​អំពី​លំហ​អាកាស​និង​ចក្រវាល​ចូលរួម​ពិព័រណ៍ “ជីវិត​ទីទៃ” ថ្ងៃ​ទី​១ ធ្នូ​នេះ

កម្មវិធី​ពិព័រណ៍​”ជីវិត​ទីទៃ”​ ដែល​នឹង​សម្ពោធ​​នា​ម៉ោង​ ៦កន្លះ​ល្ងាច​​ថ្ងៃ​ទី ១ ខែ​ធ្នូ​ ឆ្នាំ​២០២២ នេះ​ជា​រដូវ​កាល​ទី​៤ ហើយ​ដែល​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​បាន​រៀបចំ​ឡើង។ នៅ​ក្នុង​រដូវ​កាល​​នីមួយៗ​ប្រធាន​បទ​ដែល​​វិទ្យាស្ថាន​បារាំង​តែង​តែ​អញ្ជើញ​អ្នក​បុរាណ​វិទ្យា និង​​អ្នកវិទ្យាសាស្ត្រ​មក​បក​ស្រាយ​ពី​ចក្ខុវិស័យ ក៏​ដូច​ជា​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ទៅ​លើ​ប្រធាន​បទ​ផ្សេងៗ​គ្នា។

ដោយ​ឡែក​នៅ​ក្នុង​រដូវ​កាល​ទី៤​នេះ ប្រធាន​បទ​សំខាន់​ៗ​ដែល​គេ​គ្រោង​នឹង​លើក​មក​ជជែក​ពិភាក្សា​ដើម្បី​ស្វែង​រក​ចំណុច​ប្រសព្វ​នោះ​មាន​ដូច​ជា​៖ តើ​កាល​ពី​សម័យ​អង្គរ នា​សតវត្ស​ទី៧ គេ​គិត​យ៉ាង​ម៉េច​អំពី​លំហអាកាស? ហើយ​ចុះ​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ភព​ព្រះអង្គារ តើគេមានការរំពឹងទុកអ្វីខ្លះ និងប្រមើលឃើញអ្វីខ្លះខណៈពេលដែលគេគិតទៅដល់ភាពធំល្ហល្ហេវនៃចក្រវាឡនោះ? និង​ប្រធាន​បទ​សំខាន់​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា​៖ តើ​លំហអាកាស​មាន​ឥទ្ធិពល​លើ​ការ​ស្រមើស្រមៃ​របស់​ខ្មែរ​ដែរ​ឬទេ? តើ​រូបភាព​អ្វី​ដែល​គេ​បង្កើត​ឡើង​អំពី​លំហអាកាស? តើ​កិច្ច​សន្ទនា​បែប​ណា​ដែល​គេ​លើក​ឡើង? ហើយតើរឿងរ៉ាវអ្វីខ្លះដែលគេនាំគ្នានិយាយ?

វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​ប្រធាន​បទ​ទាំង​នេះ​ជា​ការ​មើល​ក្បាច់​ចម្លាក់​នៅតាម​ប្រាសាទតំបន់អង្គរ ចាប់អារម្មណ៍នឹងការផ្លាស់ទី យានជំនិះនៅក្នុងព្រះពុទ្ធសាសនា ការ​ប្រមែប្រមូលរឿងរ៉ាវផ្សេងៗតាមរយៈការសិក្សាអំពីសិលាចារឹក និង​ផ្អែក​លើ​ជំនឿ​ផ្សេងៗ​ពាក់ព័ន្ធ​នឹងព្រះចន្ទ ហើយស្វែងយល់អំពីផ្នែកអាថ៌កំបាំងរបស់ព្រះចន្ទ និងចោទសួរអំពី​ការធ្វើដំណើរ​ផ្សងព្រេងនៅ​ក្នុងអវកាស និងអំពីប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

គួរ​បញ្ជាក់​​ដែរ​ថា ​វិទ្យាស្ថាន​បារាំង​ក៏​បានអញ្ជើញសិល្បករបីរូបគឺ ម៉ារី-លូស ណាដាល់ មាស សុខន និង រៀម មុនីស៊ីឡុង ដែលសាកសួរតាមរយៈការបង្កើតស្នាដៃសិល្បៈថ្មី ពីទំនាក់ទំនងរវាងបុរាណវិទ្យា សិល្បៈ និងវិទ្យាសាស្ត្រ ក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងៗទៀត។

សម្រាប់​ការ​ចូល​រួម​ទស្សនា​វិញ​គឺ​មហាជន​អាច​ចូល​រួម​ទស្សនា​បាន​ដោយ​សេរី ដោយ​ការ​ចូល​រួម​ទស្សនា​មាន​ដល់​ទៅ​ ២ទម្រង់​ គឺ​ការ​ចូល​រួម​ទស្សនា​ដោយ​សេរី​ម្ដង​ ១៥នាក់​ក្នុង​សាល​វិចិត្រ​សាល និង​ការ​ទស្សនា​អម​ដោយ​អ្នក​សម្របសម្រួល​ តែ​ត្រូវ​ណាត់​ជា​មុន​តាម​រយៈ  info@institutfrancais-cambodge.com ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន