មក​ស្គាល់​ទឹកអប់​ថ្លៃ​បំផុត​ក្នុង​លោក​​មាន​តម្លៃ​ជាង ១លាន​ដុល្លារ/ដប​

ទឹក​អប់​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មក​ហើយ​តាំង​ពី​បុរាណកាល​មក​ មិន​ថា​នៅ​ប្រទេស​ណា​នោះ​ទេ​ដែល​មនុស្ស​ផលិត​ចេញ​ពី​ផ្កា ប្រេង​ក្រអូប និង​វត្ថុ​ធាតុ​ដើម​ផ្សេងៗ​ទៀត​ដើម្បី​យក​មក​ប្រើប្រាស់។ មក​ទល់​សតវត្ស​ទី ២១នេះ​ក៏​ទឹក​អប់​នៅ​តែ​ពេញ​និយម​ ដែល​មនុស្ស​ពេញ​វ័យ​គ្រប់​រូប​ប្រើ​ដើម្បី​បំបាត់​ក្លិន​ខ្លួន បង្កើន​ភាព​ទាក់ទាញ និង​បង្ហាញ​ពី​ភាព​ស៊ីវិល័យ​របស់​ខ្លួន​ជា​ដើម។ យើង​ឃើញ​ថា​ម៉ាក​ទឹក​អប់​ល្បី​ៗ​ជា​ច្រើន​កំពុង​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​ចំណែក​ទី​ផ្សារ​ដូចជា CK និងChanel និង​ Louis Vuitton និង​ Dior អី​ជា​ដើម​ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ទឹក​អប់​ល្បី​ៗ​ទាំង​អស់​នេះ​មិន​មែន​ជា​ទឹក​អប់​ដែល​ថ្លៃ​បំផុត​នោះ​ទេ តែ​ទឹក​អប់​ថ្លៃ​បំផុត​បែរ​ទៅ​ជា​ទឹក​អប់​របស់​ប្រទេស​អារ៉ាប់រួម​​ទៅ​វិញ។

ទឹក​អប់​មួយ​នោះ​មាន​ឈ្មោះ​ថា Shumukh ដែល​មាន​តម្លៃ ១.២៩៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទឹក​អប់​ Shumukh ត្រូវ​បាន​ដាក់​ចូល​ក្នុង​ដប​គ្រីស្តាល់ ដែល​ស្រោប​ដោយ​ពេជ្រ​ចំនួន ៣៨.៥៥ការ៉ាត់ គុជខ្យង​យក្ស មាស​ពីរ​គីឡូ និង​ប្រាក់​មួយ​ចំនួន​ផង​ដែរ។ ទឹក​អប់​មួយ​នេះ​មាន​គ្រឿង​ផ្សំ​កម្រ​ៗ​បំផុត​ក្នុង​លោក​ដូច​ជា Sandalwood កុលាប​តួកគី​ និងagarwood ឥណ្ឌា​ជា​ដើម ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ឌូបៃ។

Shumukh ជា​ទឹក​អប់​ដែល​ប្រើ​បាន​ទាំង​ ២​ភេទ និង​ផលិត​សាក​ល្បង​ជិត​ ៥០០ដង​ដើម្បី​ឲ្យ​វា​មាន​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​ទឹក​ដែល​មាន​ចំណុះ​ ៣​លីត្រ​នេះ​មាន​តែ​ ១​ប៉ុណ្ណោះ​ក្នុង​លោក​ដែល​ធ្វើ​ឲ្យ​វា​ជា​ទឹក​អប់​ដែល​កម្រ​បំផុត និង​ថ្លៃ​បំផុត​ក្នុង​លោក​។ បើ​តាម​ការ​បញ្ជាក់​ផ្លូវ​ការ​ពី​គេហទំព័រ​ទឹក​អប់​មួយ​នេះ Shumukh ​អាច​ជាប់​បាន​រយៈ​ពេល ១២ម៉ោង​បើ​បាញ់​លើ​ស្បែក ហើយ​បើ​បាញ់​លើ​សំលៀកបំពាក់​ជាប់​បាន​ប្រមាណ ៣០​ថ្ងៃ​ឯណោះ​បើ​តាម​ការ​ប៉ាន់ស្មាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ទឹក​អប់​មួយ​នេះ Shumukh បាន​ជាប់​កំណត់​ត្រា​ដល់​ទៅ​២ ក្នុង​កំណត់​ត្រា​ Guinness World Records និងត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Asghar Adam Ali ដែល​ជា​ស្ថាបនិក​ និង​អ្នក​ជំនាញ​ទឹក​អប់​នៃ​ក្រុមហ៊ុន Nabeel Group ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ