អត្ថន័យជំនឿ និង​ការ​គោរព​ដឹង​គុណ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធី​បុណ្យ​ធំ​ៗ​ដទៃ​ទៀត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ប្រតិបត្តិ​តាំងពី​បុរាណកាល​មក​ម្ល៉េះ។ ជា​រៀង​រាល់​ឆ្នាំ​ នា​ពេល​​ពិធី​បុណ្យភ្ជុំបិណ្ឌ​បាន​ចូល​មក​ដល់​ គ្រួសារ​នីមួយៗ​ បង​ប្អូន​កូន​ចៅ ​ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ តែង​​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា សួរ​សុខ​ទុក្ខ​ឪពុកម្ដាយ​នៅ​ស្រុក​កំណើត និង​ដើម្បី​រៀប​ចំ​ជា​ម្ហូប​អាហារ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ។ បុណ្យ​ភ្ជុំបិណ្ឌ​បាន​ចាក់ឫស និង​តួនាទី​សំខាន់​សម្រាប់​ពុទ្ធសាសនិក​ ព្រម​ទាំង​សង្គម​ខ្មែរ​ក្នុង​ការ​ដាស់​សតិ បញ្ញាក់​ស្មារតី និង​ស្ដែង​ឲ្យ​ឃើញ​ពី​ជំនឿ​កម្មផល ព្រម​ទាំង​ ការ​គោរព​ដឹងគុណ​ចំពោះ​មាតាបិតា បុព្វការី​ជន សាច់​សារ​លោហិត និង​អ្នកមានគុណ​ផ្សេងទៀត។

បើ​តាម​ឯកសារ​ទំនៀម​ទម្លាប់​ខ្មែរ​មួយ​ចំនួន បាន​បញ្ជាក់ថា បុណ្យ​ភ្ជុំបិណ្ឌ បាន​កកើត​នៅ​លើ​ទឹកដី​ខ្មែរ ​យូរ​លង់​ណាស់​មក​ហើយ​ពោល​គឺ តាំង​ពី​សម័យ​អាណាចក្រ​ខ្មែរ​​។ ពី​បុរាណកាល​មក គេ​​ប្រារព្ធ​ពិធីបុណ្យ ភ្ជុំបិណ្ឌ​រយៈពេល​៣​ ខែឯណោះ គឺ​ចាប់​ពី​ថ្ងៃ​ចូល​ព្រះវស្សា រហូតដល់​ថ្ងៃ​ចេញ​ព្រះវស្សា​។ តែ​ក្រោយមក បុព្វបុរស​ខ្មែរ ដោយ​ឈ្វេង​យល់ថា​ការ​រក​ចង្ហាន់​របស់​ប្រជារាស្ត្រ មក​ប្រគេន​ព្រះសង្ឃ មានការ​លំបាក ទើប​កាត់បន្ថយ​មក​ត្រឹម​១៥​ ថ្ងៃ​វិញ។

ជា​ការ​ពិត ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ គឺ​ដើម្បី​រៀប​ចំ​ធ្វើ​សង្ឃភត្ត ទំនុក​បម្រុង​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល ៣ខែ ដោយ​នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ (ដើរ) បិណ្ឌបាត។ ហេតុនេះ​ទើប​បណ្ដា​ពុទ្ធបរិស័ទ​មូលមតិ​គ្នា​រៀប​ចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​ព្រះវស្សា។

ម្យ៉ាង​វិញ​ទៀត​ឯកសារ​កត់ត្រា​ពី​ប្រវត្តិ​បុណ្យ​របស់​ខ្មែរ បង្ហាញ​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ឡើង​ក៏​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក ប្រេត​ជន​ញាតិ និង​ញាតិ​ទាំង ៧​ សន្ដាន ដែល​​ចែកឋាន​ទៅ​ហើយ​កើត​ទៅ​ជា​ប្រេត​​ដោយ​សារ​ការ​សាង​បាប​កាល​ដែល​ពួក​គេ​មាន​ជីវិត​ ហើយ​ប្រជាជន​ខ្មែរ​ជឿ​ថា​ការ​ធ្វើ​បុណ្យ​ដាក់​ទាន​ក្នុង​​​ពិធី​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​នឹង​បាន​ទៅ​ដល់​ពួក​គេ​ដោយ​សារ​ជា​ពេល​ដែល​ពពួក​ប្រេត​ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​រយៈ​ពេល​ ១៥ ​ថ្ងៃ។

ក្រៅ​តែ​ពី​ជំនឿ​បុណ្យ​បាប ការ​ឧទ្ទិស​កុសល​ទៅ​ដល់​បុព្វការី​ជន​ និង​ការ​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​តាម​រយៈ​ការ​ផ្គត់​ផ្គង់​ព្រះសង្ឃ​ក្នុង​រដូវវស្សា​។ ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា វា​ក៏​ជា​ការ​សន្សំ​បុណ្យ​កុសល​សម្រាប់​ខ្លួន​ឯង​ទៅ​ថ្ងៃ​មុខ​ ឬ​ជាតិ​មុខ​ផង​ដែរ។ ជា​ការ​ពិត​ប្រជាជន​ខ្មែរ​ជឿជាក់​លើ​ការ​សាង​អំពើ​ល្អ នឹង​ផ្ដល់​ផល​ល្អ​បើ​ទោះ​មិន​មែន​ជាតិ​នេះ​ក៏​ជាតិ​មុខ​ ឯ​ការ​សាង​អំពើ​អាក្រក់​នឹង​ទទួល​បាន​ផល​អាក្រក់​តប​ស្នង​វិញ​ភ្លាមៗ​ជាក់​ជា​មិន​ខាន​។

លើស​ពី​នេះ​ទៅ​ទៀត​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ បាន​បណ្ដុះ​គំនិត​ និង​បង្រៀន​កូន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ឲ្យ​ចេះ​គោរព​ដឹង​គុណ​មាតា​បិតា តាម​រយៈ​ការ​ជូន​ជា​បាយ​សម្ល ​អាហារ​ ដល់​អ្នក​មាន​គុណ​មុន​ពេល​ចេញ​ទៅ​វត្ត​។ ទន្ទឹម​នឹង​នោះ​ការ​ទៅ​វត្ត ប្រគេន​ចង្ហាន់​ និង​ធ្វើ​បុណ្យ​ដាក់​ទាន​ ជា​ការ​គោរព​ដឹង​គុណ​ដល់​បុព្វការី​ជន​ អ្នកមានគុណ​ផ្សេង​ទៀត​ និង​ញាតិសន្ដាន​ដែល​បាន​ចែកឋាន​ទៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​ឆ្នាំ​នេះ ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​របស់​យើង​ នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី​ ១រោច ត្រូវ​នឹង​ថ្ងៃ​ទី​១១កញ្ញា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី ១កើត​ ត្រូវ​នឹង​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​ ឆ្នាំ២០២២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ