ជាទូទៅឥន្ទធនូត្រូវបានគេចាត់ទុកជានិមិត្តសញ្ញានៃក្ដីសង្ឃឹម ភាពស្រស់ស្អាតក្រោយឆ្លងផុតឧបសគ្គ និងសំណាងល្អ។ ជាមួយគ្នានេះដែរ ដើម្បីបង្កើតឥន្ទធនូដ៏ស្រស់ស្អាតមួយ គ្រឿងផ្សំពីរដែលខ្វះមិនបានគឺទឹក និងពន្លឺ។ បើទោះបីជាវាអាចកើតបានគ្រប់កន្លែងមែន ប៉ុន្តែមានតែកោះហាវ៉ៃមួយប៉ុណ្ណោះ ដែលមានឥន្ទធនូស្អាតបំផុតក្នុងពិភពលោក។
បើនៅក្នុងទេវកថានៃកោះហាវ៉ៃ ឥន្ទធនូគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ ក៏ដូចជាផ្លូវមួយរវាងផែនដី និងឋានសួគ៌។ ប្រសិនបើនៅក្នុងរឿងព្រេងនិទានវិញ ឥន្ទធនូគឺប្រៀបដូចជាស្បៃមួយផ្ទាំងដែលនៅចន្លោះអាណាចក្រទេវតា និងអាណាចក្រមនុស្ស។

ស្របពេលនេះ យោងតាមគេហទំព័រ Smithsonian Magazine បានបង្ហាញថាដោយសារកោះហាវ៉ៃស្ថិតនៅតំបន់ត្រូពិចប៉ាស៊ីហ្វេកទើបធ្វើឱ្យងាយមានខ្យល់បក់មកពីភាគឦសាន។ ពេលខ្លះខ្យល់នោះបាននាំទឹកភ្លៀងមកជាមួយដោយជាធម្មតាយើងហៅថា “ភ្លៀងបើកថ្ងៃ” ដែលបង្កើតបានជាឥន្ទធនូយ៉ាងស្រស់ស្អាត។
ចំពោះពេលវេលាដ៏ល្អបំផុតក្នុងការមើលឥន្ទធនូនោះគឺអំឡុងពេលព្រឹកព្រលឹម និងពេលរសៀល។ ខណៈយើងអាចមើលវាពេញមួយឆ្នាំនៅកោះហាវ៉ៃ លោក Steven Businger បានប្រាប់ថាឥន្ទធនូដែលស្រស់ស្អាត និងងាយឃើញជាងគេគឺក្នុងអំឡុងរដូវរងា ហើយសើម ឬ wetter winter (ចាប់ពីខែវិច្ឆិកាដល់ខែមេសា)។ ដោយសារបមុំនៃព្រះអាទិត្យនឹងធ្លាក់ចុះទាប និងឱកាសល្អសម្រាប់ភ្លៀងផងដែរ។
លើសពីនេះ កោះហាវ៉ៃក៏ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរមួយផងដែរ ដោយសារសម្រស់ធម្មជាតិនៅទីនោះដូចជាឆ្នេរលំដាប់ពិភពលោក ព្រៃទឹកភ្លៀង និងភ្នំភ្លើងជាដើម៕






















































Account
Security
Favourite Content