ទម្រាំសាងបានភាពល្បីល្បាញ ជី ដេវីត ឆ្លងកាត់ព្យុះភ្លៀងធំៗច្រើនដល់ម្ល៉ឹង!

លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត ជាតារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពម្នាក់ក្នុងសង្គមសិល្បៈខ្មែរនាពេលបច្ចុប្បន្ន។ ស្នាដៃតែងនិពន្ធរបស់លោករមែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ពិសេសបទចម្រៀងថ្មីៗដែលទើបទម្លាក់លើទីផ្សារកាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ ទម្រាំសាងបានប្រជាប្រិយភាព​ដូចសព្វថ្ងៃនេះ ​ ដេវីត ឆ្លងកាត់ព្យុះភ្លៀងធំៗច្រើនណាស់ ហើយក៏ធ្លាប់រងការប្រមាថ​មាក់ងាយច្រើនមកដែល ជាហេតុធ្វើឱ្យលោកក្លាយជាមនុស្សរឹងមាំម្នាក់ដូចអ្វីដែលគ្រប់គ្នាបានឃើញ។

ដូចគ្រប់គ្នាបានដឹងស្រាប់ហើយថា ជី ដេវីត ​កើតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៤ លើទឹកដី​​បាត់ដំបង។ លោកជាកូនច្បងក្នុងចំណោមបងប្អូន ២ នាក់ (ប្រុសម្នាក់ស្រីម្នាក់)។ ឪពុករបស់លោកឈ្មោះ រស់ កុសល និងម្តាយឈ្មោះ សៀ សុខជា ប៉ុន្តែគួរឱ្យសោកស្តាយពួកគាត់បានបែកបាក់គ្នាយូរមកហើយ។

កាលវ័យជំទង់ ដេវីត ធ្លាប់បង្កើតក្រុមរាំ-ច្រៀងប្រចាំសាលា និងធ្លាប់គេហៅទៅច្រៀងរាំតាមកម្មវិធី មិនឲ្យលុយថែមទៀតផង។ ដើម្បីសម្រាលបន្ទុកគ្រួសារ ជី ដេវីត បានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី ១២ ដើម្បីទុកឱកាសឱ្យប្អូនស្រីបានរៀនសូត្របន្ត រួចក៏​ចំណាកស្រុកមករកការងារធ្វើនៅរាជធានីភ្នំពេញ ជាអ្នកជួសជុលទូរស័ព្ទ និងបញ្ចូលបទចម្រៀង នៅម្ដុំផ្សារខ្លាំងរំសេវ។

ដោយសារជាប់ចិត្តស្រលាញ់វិស័យសិល្បៈ អំឡុងឆ្នាំ ២០១២ ម្ចាស់បទ​ I’m Bored ធ្លាប់ធ្វើជាអ្នកចម្រៀងក្នុងផលិតកម្មមួយ ប៉ុន្តែការចាប់ផ្ដើមនោះហាក់មិនទទួលបានជាផ្លែផ្កាឡើយ ទើបក្រោយមកលោកផ្លាស់ប្ដូរមក Cover បទចម្រៀងបង្ហោះលើហ្វេសប៊ុក និង Youtube វិញ។ ពេលនោះហើយដែល តារាចម្រៀង ពេជ្រ សោភា បានឃើញសមត្ថភាពហើយក៏ជ្រោមជ្រែងលោកចូលផលិតកម្ម ហង្សមាស ​កាលពី​អំឡុងឆ្នាំ ២០១៤។ តារាចម្រៀង ពេជ្រ សោភា បានបង្ហាញមុខ ជី ដេវីត ជាលើកដំបូងឱ្យមហាជនបានស្គាល់នៅក្នុងការប្រគំតន្ត្រីមួយនៅកោះពេជ្រ។ បទដែលធ្វើឱ្យមហាជនស្គាល់ ដេវីត ខ្លាំងមែនទែន​គឺបទ «រាំញីកែងជើង» និងមានបទចម្រៀងបន្តបន្ទាប់ទៀត ធ្វើឱ្យលោកក្តោបប្រជាប្រិយភាពបានរហូតសព្វថ្ងៃ។

អំឡុងពេលស្ថិតក្រោមទ្រនំ ហង្សមាស ជាដៃគូររបស់ ពេជ្រ សោភា ជីវិត ជី ដេវីត មិនបានស្ងប់ប៉ុន្មានឡើយ ព្រោះមិនយូរប៉ុន្មានទំនាក់ទំនងជាដៃគូរបស់អ្នកទាំងពីរចាប់ផ្តើមរង្គោះរង្គើថែមទាំងធ្លាប់លេចឮរឿងអាស្រូវស្នេហាថែមទៀតផង តែរឿងនោះស្ងប់ស្ងាត់ទៅក្រោយ ពេជ្រ សោភា ចេញមកបកស្រាយថា នាងចាត់ទុក ជី ដេវីត ដូចជាប្អូនប្រុស។ មិនតែប៉ុណ្ណោះ ពេលនោះក៏មានដំណឹងថា លោកនិងកញ្ញា ទេព បូព្រឹក្ស មានទំនាក់ទំនងស្នេហាគ្នាផងដែរ ខណៈបទចម្រៀងរួមគ្នាដំបូងរបស់អ្នកទាំងពីរចំណងជើងថា «បានបងធ្វើប្តីស្រីរស់ស្រួល»។

រហូតដល់ឆ្នាំ ២០១៨ តារាចម្រៀងរ៉េបរូបនេះ បានប្រកាសជាសាធារណៈផ្ដាច់ខ្លួនចេញពី ហង្សមាស មកជាតារាចម្រៀងឯករាជ្យវិញម្ដងរហូតដល់បច្ចុប្បន្ន។ លុះឆ្នាំ ២០១៩ តារាចម្រៀង ទេព បូព្រឹក្ស ក៏បានផ្តាច់ខ្លួនពីតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស មកជាតារាចម្រៀងឯករាជ្យតាមគូស្នេហ៍ គឺលោក ជី ដេវីត ធ្វើឱ្យអ្នកទាំងពីរមានឱកាសបញ្ចេញស្នាដៃចម្រៀងថ្មីៗជាបន្តបន្ទាប់។ ចាប់តាំងពីបំបែកខ្លួនមកជាតារាចម្រៀងឯករាជ្យមក ជីវិត​តារាចម្រៀងកម្ពស់ 1.88 cm នេះ នៅតែជួបព្យុះភ្លៀងឥតឈប់ឈរ រួមទាំងសង្គ្រាមរ៉េប និង Diss គ្នាផងដែរ។ 

ទោះជាយ៉ាងនេះក្តី កូនអ្នកបាត់ដំបងរូបនេះ នៅតែអន្ទង់បានចិត្តមហាជន រហូតក្លាយជាតារាចម្រៀងរ៉េបលំដាប់​ម្នាក់ និងបានឈរជើងជាអ្នកតំណាងផលិតផល និងទូតសុឆន្ទៈឱ្យក្រុមហ៊ុនធំៗជាច្រើនទៀត។ បន្ថែមពីលើនោះ លោកនិងគូស្នេហ៍ ក៏ឆ្លៀតបើកអាជីវកម្មជាច្រើនប្រភេទផ្សេងទៀត ដូចជា សម្លៀកបំពាក់ ផលិតផលគ្រឿងសម្អាង និងជាម្ចាស់ Franchise នាឡិកាដៃ Varman ម៉ៅសេទុង ទៀតផង។

គិតត្រឹមដើមឆ្នាំ ២០២៣ ទំនាក់ទំនងស្នេហារវាង ជី ដេវីត និង ទេព បូព្រឹក្ស ឈានចូលឆ្នាំទី៧ ហើយ។ ទោះបីដំណឹងរៀបការនៅតែស្ងាត់ តែគេជឿជាក់ថា អ្នកទាំងពីរអាចនឹងចុះអេតាស៊ីវិលជាមួយគ្នារួចហើយ គ្រាន់តែមិនបញ្ចេញឱ្យសាធារណជនដឹងតែប៉ុណ្ណោះ។ នៅបាំងប្រមាណ១ ខែទៀតប៉ុណ្ណោះ អ្នកទាំងពីរនឹងក្លាយជាឪពុកម្តាយ ព្រោះពេលនេះ បូព្រឹក្ស កំពុងពពោះដំណក់ឈាមដំបូងជាមួយម្ចាស់​បទ «i’m bored» ដែលបច្ចុប្បន្នកូនប្រុសក្នុងផ្ទៃនាងអាយុ ៨ ខែទៅហើយ។

ក្រៅពីត្រៀមទទួលសមាជិកថ្មី តារាចម្រៀងរ៉េបរូនេះ ក៏ត្រៀមរៀបចំការប្រគំតន្រ្តី ដើម្បីអបអរសាទរ Album ថ្មី PASSION2THESKY និងមានគម្រោងរៀបចំមហោស្រពតន្ត្រីដែលធំបំផុត​នៅកម្ពុជា ដើម្បីសម្ពោធភាគទាំងបីនៃអាល់ប៊ុម Passion II ដែលមហោស្រពនេះជាការសហការគ្នាជាមួយក្រុមហ៊ុន Sting Cambodia។

បច្ចុប្បន្ន តារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវចាត់គេចាត់ទុកជាសិល្បករហាយសូក្នុងចង្កោមសិល្បករខ្មែរ ព្រោះអ្នកទាំងពីរមានចំនូលខ្ពស់រៀងខ្លួន។ ទាំងពីរនាក់និយមពាក់គ្រឿងអលង្ការពេជ្រពាក់ជ្រែកពេញខ្លួន ថែមទាំងមានសល់ផ្ទះវីឡា ខុនដូរ និងផ្លាស់ប្តូរសុទ្ធតែរថយន្តទំនើបៗឆ្លាស់ជាគ្នាច្រើនគ្រឿង។ ចំណែក សម្ភារៈប្រើប្រាស់ក៏សុទ្ធសឹងជារបស់យីហោល្បីលំដាប់ពិភពលោក និងធ្វើដំណើរកម្សាន្តទៅប្រទេសជាញឹកញាប់ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត