ទំនៀម​ចាប់​ត្រី​រួម​គ្នា ជា​វប្បធម៌​ដ៏​ស្រស់​ញញឹម​របស់​ខ្មែរយើង

ទំនៀមទម្លាប់​ចាប់​ត្រី​រួម​គ្នា​ ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​តម្លៃ​វប្បធម៌ ការ​ថែ​រក្សា​មរតក​វប្បធម៌ ព្រម​ទាំង​បាន​ឆ្លុះ​បញ្ចាំង​ពី​សាមគ្គីភាព និង​ការ​ចូល​រួម​ក្នុង​នៅ​ក្នុង​សហគមន៍។ ចំពោះ​ការ​ប្រារព្ធ​កម្ម​វិធី​ចាប់​ត្រី​រួម​គ្នា​នេះ​ មាន​ការ​ប្រារព្ធ​ឡើង​នៅ​តាម​បណ្ដា​ស្រុក​ និង​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស​ទៅ​តាម​ទំនៀម​ទម្លាប់​តំបន់​ នៅ​ក្នុង​រដូវប្រាំង តែ​​អាច​ធ្វើឡើងក្នុងគោលបំណង​ខុស​​គ្នា។

ជាក់ស្តែង ថ្មីៗ​នេះ​ គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ​ថា​ Miller-មីល័រ បាន​ចែក​រំលែក​រូបភាព​នៃ​ការ​ចាប់​ត្រី​រួម​គ្នា​របស់​អ្នក​ខេត្ត​ត្បូង​ឃ្មុំ ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ឲ្យ​ចង់​ទស្សនា​។ តាម​រយៈ​ខ្លឹមសារ​របស់​​​គណនី​ហ្វេសប៊ុក​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​ ជា​ទំនៀមទម្លាប់​ត​​មក​​ជា​រៀងរាល់​ឆ្នាំ​របស់​អ្នក​ខេត្ត​មួយ​នេះ​ ដែល​មាន​គណ:​កម្មការ​រៀបចំ​កម្មវិធី និង ការ​ចូល​រួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ច្រើន។

ជាការពិត កាល​ពី​ឆ្នាំ ២០១៩ ប្រជាជន​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​​ បាន​ធ្វើ​ចាប់​ត្រី​រួម​គ្នា ​សែន​ព្រេន សុំ​ម្ចាស់​ទឹក​ម្ចាស់ដី និង​ជួប​ជុំ​គ្នា​ចំនួន ៣ ថ្ងៃ ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា​ក្នុង​ភូមិ​ឃុំ ។ ពិធី​នេះ​មាន​រយៈ​ពេល​បី​ថ្ងៃ​ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​មក​ដេក​ចាំ​តាំង​ពី​ថ្ងៃ​ទី​មួយ ឬ​ថ្ងៃ​ទី២ ដើម្បី​ចូល​រួម​សប្បាយ​កម្មវិធី​ផ្សេងៗ​ដែល​ប្រារព្ធ អម​ជា​មួយ​នឹង​កម្មវិធី​នេះ​​ ដើម្បី​រង់​ចាំ​ការ​ជួបជុំ​ពិធី​ចាប់​ត្រី ដ៏​ធំ​ប្រចាំ​ឆ្នាំ គឺ​ថ្ងៃ​ទី៣ ចុះ​ចាប់​ត្រី​ក្នុង​ត្រពាំង ដែល​រក្សា​ការពារ មិន​ឲ្យ​នេសាទ​ពេញ​មួយ​ឆ្នាំ ទុក​សម្រាប់​រៀប​ចំ​ពិធី​វប្បធម៌​ធម្មជាតិ។

ក្រៅ​ពី​ខេត្ត​ត្បូង​ឃ្មុំ នៅ​ទឹក​ដី​សៀមរាប​ឯណោះ​វិញ​ ក៏​គេ​តែង​ប្រារព្ធ​ជា​រៀង​រាល់​ចំ​ផង​ដែរ។ តួ​យ៉ាង​អ្នក​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប តែង​តែ​ប្រារព្ធ​ពិធី​ចាប់​ត្រី​សម្រាប់​ពិធី​ឡើង​មាឃ ឬ​ឡើង​អ្នកតា​រៀង​រាល់​ខែ​មាឃ តាម​ទម្លាប់​មិន​ដែល​អាក់​ខាន និង​ចុង​ក្រោយ​បំផុត​នៅ​ ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ ២០២២​នេះ ក្រោយ​ពី​បញ្ចប់​ការងារ​ច្រូត​កាត់ ប្រមូល​ផល​ស្រូវ​រួច​រាល់​ហើយ។

ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​ វប្បធម៌​ចាប់​ត្រី​រួម​គ្នា​ជា​បេតិកភណ្ឌ​រស់ ជា​ទំនៀមទម្លាប់​ត​ពី​ដូនតា​មក​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គួរឲ្យ​តម្លៃ និង​​ចូល​រួម​ថែរក្សា។ ប្រសិន​បើ​យើង​ថែរក្សា​បាន​ វា​អាច​រួម​ចំណែក​ជួយ​ពង្រឹង​សាមគ្គី​ភាព លើក​កម្ពស់​វប្បធម៌ អរិយធម៌​ខ្មែរ​បាន​មួយ​កម្រិត​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ