តើមានរឿងអ្វីកើតឡើងខ្លះបានជាគេចាត់ទុកថ្ងៃសុក្រ ទី១៣ ជាថ្ងៃគ្រោះកាច?

តាមជំនឿនៅតាមបញ្ចឹមប្រទេស មនុស្សមួយចំនួនបានចាត់ទុកថ្ងៃសុក្រ ទី១៣ ជាថ្ងៃមិនល្អដោយយោងតាមហេតុការណ៍អាក្រក់មួយចំនួនដែលតែងតែកើតចំថ្ងៃនោះ។ ដោយសារមានករណីច្រើនពេកចំថ្ងៃសុក្រ ទី១៣ ធ្វើឱ្យពួកគេលែងគិតថាវាជារឿងចៃដន្យទៀតហើយ។ ថ្ងៃនេះយើងនឹងចែករំលែកហេតុការណ៍មួយចំនួនដែលកើតឡើងក្នុងថ្ងៃសុក្រ ទី១៣៖

១. រាជវាំង Buckingham ត្រូវបានបំផ្ទុះនៅក្នុងសម័យសង្គ្រាមលោកលើកទី ២

យោងតាមសារព័ត៌មាន New York Daily News កងទ័ពអាល្លឺម៉ង់បានបំផ្ទុះរាជវាំង Buckingham នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ១៩៤០ ដែលស្ថិតនៅក្នុងសម័យសង្គ្រាមលោកលើកទី ២។ ក្រោយមកវាត្រូវបានរាយការណ៍ថាក្នុងពេលកើតហេតុស្ដេចនិងម្ចាស់ក្សត្រីគឺជាប់នៅក្នុងវាំងនៅឡើយ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។

២. ឃាតកម្មតារាចម្រៀង rap និងសម្ដែង Tupac Shakur

ករណីឃាតកម្មលោក Tupc Shakur បានក្លាយជាករណីមួយដែលល្បីបំផុតដោយគេមិនអាចបំបែកសំណុំរឿងបានតាំងពីឆ្នាំ ១៩៩៦ ដោយលោកត្រូវបានគេបាញ់ចំនួន ៤ គ្រាប់នៅរដ្ឋ Las Vegas។ បន្ទាប់មករំលងបាន ៦ ថ្ងៃក្រោយកើតហេតុលោកក៏ទទួលមរណៈភាពហើយវាក៏ចំថ្ងៃសុក្រ ទី១៣ ខែកញ្ញាតែម្ដង។ មានមតិមួយចំនួនបានលើកឡើងថាគឺមិត្តភក្តិរបស់គាត់ទាំងពីរឈ្មោះ Suge Knight និង Christopher Wallace ជាអ្នកធ្វើ ខណៈមានមហាជនមួយចំនួនគិតខុសៗគ្នាទៅលើការស្លាប់របស់ Tpac Sharkur បណ្ដាលមកពីកត្ដាផ្សេងៗទៀត។

៣. ការលិចនាវាកម្សាន្ត Costa Concordia

នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១២ នាវាកម្សាន្តដ៏ធំមួយរបស់ប្រទេសអ៊ីតាលីត្រូវបានលិចចូលទៅក្នុងមហាសមុទ្រ។ យោងតាមគេហទំព័រ National World បានបង្ហាញថាមានមនុស្ស ៣២ នាក់បានបាត់បង់ជីវិតហើយកាពីទែនលោក​ Schettino ត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាត និងជាប់ពន្ធធនាគារចំនួន ១៦ ឆ្នាំ។​ ចំពោះមូលហេតុវិញគឺលោកបាននិយាយភូតភរសាច់រឿងក្នុងថ្ងៃកើតហេតុ និងបានទុកអ្នកដំណើរចោលឱ្យលិចចូលសមុទ្រដោយមិនរវល់ពីសុវត្ថិភាពពួកគេនោះទេ។

៤. ការប្រកាសអាសន្នជាផ្លូវការនៃជម្ងឺកូវីដ ១៩ របស់សហរដ្ឋអាមេរិក

នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានប្រកាសអាសន្នជាផ្លូវការអំពីការរាតត្បាតនៃជម្ងឺកូវីដ ១៩ ក្រោយអត្រានៃអ្នកឆ្លងបានកើតឡើងដល់ ២០០៦ នាក់ ខណៈពេលអ្នកស្លាប់បានកើនឡើងដល់ ៤២ នាក់ត្រឹមពេលតែមួយថ្ងៃ។

៥. អាចម៍ផ្កាយ 99942 Apophis នឹងចូលមកកាន់តែជិតផែនដីនៅឆ្នាំ ២០២៩

យោងតាមគេហទំព័រផ្លូវការរបស់អង្គការ NASA បានបង្ហាញថានៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០២៩ អាចម៍ផ្កាយ 99942 Apophis នឹងចូលមកកាន់តែជិតផែនដីក្នុងចម្ងាយប្រហែល ៣២០០០ គីឡូម៉ែត្រ។ បើទោះបីជាវាមិនបានប៉ះទង្គិចផ្ទាល់ជាមួយផែនដីពិតមែន តែវាបណ្ដាលឱ្យមានបម្រែបម្រួលអាកាសធាតុខ្លាំងផងដែរដូចជាក្ដៅខ្លាំង ឬធ្លាក់ព្រិលជាដើម។

ក្រៅពីនេះក៏នៅមានហេតុការណ៍យ៉ាងច្រើនទៀតដែលបានកើតឡើងចំថ្ងៃសុក្រ ទី១៣ ទាំងគ្រោះធម្មជាតិ ឧបទ្ទវហតុ និងករណីឃាតកម្មជាច្រើនទៀតរហូតដល់វាបានក្លាយជាអបិយជំនឿសម្រាប់មនុស្សមួយចំនួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម